Thứ 2, 20/11/2017, 11:0 GMT+7
កម្ពុជា៖ លោក កឹម សុខា នឹងត្រូវចូលសវនាការនៅថ្ងៃទី ៩ ខែ កញ្ញា
16:59, 29/08/2016
តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម លោក កឹម សុខា ប្រធាបស្ដីទីគណបក្សប្រឆាំងសង្រ្គោះជាតិ (CNRP) នៅកម្ពុជា អ្នកដែលត្រូវចោទប្រកាន់ថាបានប្រព្រឹកត្តបទល្មើសដោយបដិសេដចូលខ្លួននៅតុលាការចំនួនពីរលើកដោយពាក់ព័ន្ធដល់ការចោតប្រកាន់ពីស្រីស្នេហ៍ នឹងត្រូវចូលតុលាការនៅថ្ងៃទី ៩ ខែ កញ្ញា ខាងមុខ។
ក្នុងរូបថត (ឯកសារ)៖ លោក កឹម សុខា (ស្តាំ) នៅក្នុងអង្គសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ កម្ពុជា កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៤ ។ រូបថត៖ EPA/ទីភ្នាក់ងារព័ត៌មាន វៀតណាម

លោកស្រី ម៉េង សុភារី ជាមេធាវីផ្ទាល់របស់លោក កឹម សុខា មានប្រសាសន៍ថា លោកស្រីបានទទួលលិខិត ពីតំណាង​អយ្យការលោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃត្រង់ថ្ងៃទី ២៦ ខែ សីហា ដោយក្នុងនោះ ប្រកាសពីពេលវេលាបើកសវនាការជំនុំជម្រះលោក កឹម សុខា ពីបទបដិសេធក្នុងការចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ។

តាមច្បាប់ព្រហ្មទណ្ទរបស់កម្ពុជា ប្រសិនបើត្រូវកាត់ទោសបទ “បដិសេធក្នុងការចូលខ្លួន” លោក កឹម សុខា អាចនឹងត្រូវប្រឈមជាប់ពន្ធនាគារពី ១ ទៅ ៦ ខែ។
មុននោះ សាលា​ដំបូង​រាជធានី​ភ្នំពេញបានចេញដីកាកោះហៅលោក កឹម សុខា នៅថ្ងៃទី ១៧ ខែ ឧសភា និងថ្ងៃទី ២៥ ខែ ឧសភា បន្ទាប់ពីបែកធ្លាយខ្សែអាត់សំលេងឆ្លើយឆ្លងទូរស័ព្ទរវាងអ្នកនយោបាយរូបនេះជាមួយនារីឈ្មោះ ខុម ចាន់តារាទី ជាងកាត់សក់អាយុ ២៥ ឆ្នាំ ដែលគេថាជាស្រីស្នេហ៍របស់លោក៕
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖