Thứ 2, 21/08/2017, 11:29 GMT+7
កម្ពុជា៖ សមាជិកព្រឹទ្ធសភានៃបក្សប្រឆាំង លោក ហុងសុខហួរ ត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយ:ពេល ៧ ឆ្នាំ
14:31, 17/11/2016
ថ្ងៃទី ៧ ខែ វិច្ឆិកា តុលាការក្រុង ភ្នំពេញ (កម្ពុជា) បានប្រកាសសាលក្រមផ្តន្ទាទោស​​សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិកម្ពុជា (CNRP) គឺគណបក្សប្រឆាំងលោក ហុងសុខហួរ អោយជាប់ពន្ធនាគាររយៈពេល ៧ ឆ្នាំ​ពីបទក្លែងបន្លំឯកសារនិងបទញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ក្នុងរូបថត(ឯកសារ)៖ ប៉ូលិសកំពុងនាំខ្លួន សមាជិក ​ព្រឹទ្ធសភាគណបក្សប្រឆាំង លោក ហុងសុខហួរ (កណ្តាល) ទៅ​កាន់តុលាការ ​ក្រុង ភ្នំពេញ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៥។  រូបថត៖ ភ្នំពេញប៉ុស្តិ៍/ទីភ្នាក់ងារព័ត៌មានវៀតណាម

ប្រធានអង្គសវនាការ ចៅក្រម រស់ពិសិដ្ឋ អោយដឹងថា បន្ទាប់ពី សិក្សាល្អិតល្អន់ សំណុំឯកសារនិងភ័ស្តុតាងគ្រប់សព្វ តុលាការសម្រេចចេញប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ហុងសុខហួរ ​ជាប់ពន្ធនាគារ ​រយៈពេល ៧ ឆ្នាំ​ដោយទោសក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយនិង​​ញុះញង់បង្ក​អោយមាន​ភាពវឹកវរ​ ​ដល់​សន្តិសុខ​សង្គម។

មុននោះ នាថ្ងៃទី ១៥ ខែ សីហា ប៉ូលីស កម្ពុជា បាន ចាប់ខ្លួន លោក ហុងសុខហួរ អាយុ ៥៩ ឆ្នាំ នៅ រាជ ធានី ភ្នំពេញ ព្រោះតែមួលបង្កាច់សន្ធិសញ្ញារវាង កម្ពុជា និង វៀតណាម ពីបញ្ហាព្រំដែននៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ គាត់ត្រូវចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែងក្លាយ និងបង្ក​អោយមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម៕
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖