Thứ 3, 16/10/2018, 15:28 GMT+7
កម្ពុជា សាងសង់ផ្សារគំរូព្រំដែនដំបូងបង្អស់នៅព្រំដែនជាមួយប្រទេស វៀតណាម
20:31, 18/01/2018
នាថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្ម វៀតណាម និង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង "ពិធីបញ្ចុះបឋមសិលានិងចាប់ផ្ដើមសាងសង់ផ្សារ ដារ ផ្សារគំរូព្រំដែន កម្ពុជា" យ៉ាងឧឡារិកនៅឃុំ ដារ ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាប់នឹងច្រកព្រំដែន ចាងរៀក ឃុំ តឹនឡឹប ស្រុក តឹនបៀន ខេត្ត តីនិញ។
នេះជាផ្សារ​គំរូ​ព្រំដែន​ដំបូងគេ ដែលបានសាងសង់ដោយជំនួយរបស់រដ្ឋាភិបាល ​វៀតណាម ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ពង្រីកសក្ដានុភាពពាណិជ្ជកម្មនិងកែលម្អជីវភាពរស់នៅនៃប្រជាជននៅខេត្តទាំងពីរ​ ត្បូងឃ្មុំ និង​ តីនិញ និយាយដោយឡែក និងខេត្តជិតខាងទាំងឡាយនៅព្រំដែននៃប្រទេសទាំងពីរនិយាយរួម។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ូ ក្វាង​មិញ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​កម្ពុជា​ អញ្ជើញចូលរួមនិងអញ្ជើញជាអធិបតីក្នុងពិធី។​
ពីធីបើកការដ្ឋានសាងសង់ផ្សាគំរូព្រំដែន។ រូបថត៖ មិញហ៊ឹង -អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម 

ថ្លែងនៅក្នុងពិធី​ ឯកឧត្តម វ៉ូ ក្វាង មិញ បានគូសបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ផ្សារដានា ថ្ងៃនេះគឺដើម្បីអបអរខួប លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែក ពង្រឹងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យនៃប្រទេសទាំងពីរថែមទៀត។

ឯកឧត្តមចាត់ទុកថា ការសាង់សង់ផ្សារនេះ នឹងនាំមកនូវក្តីសង្ឃឹមថ្មីសម្រាប់ប្រជាជនកម្ពុជា និងវៀតណាម ហើយក្លាយជាគំរូ នៃការអភិវឌ្ឍ និងការពង្រីកកិច្ចសហការសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅតាម ព្រំដែននៃប្រទេសទាំងពីរនៅថ្ងៃអនាគត ប្រកបដោយជោគជ័យ។
លោកឯកអគ្គរដ្ឋទូត វូក្វាងមិញ និងរដ្ឋមន្ត្រី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ចាត់តាំងពិធីបញ្ចុះបឋមសិលាតាមទំនៀមទម្លាប់ កម្ពុជា។ រូបថត៖ មិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម 

ថ្លែងនៅក្នុងពិធី​បញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់នៅក្នុងឃុំដា ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែននិងលើកកម្ពស់ជីវភាពប្រជាជន កម្ពុជា-វៀតណាម។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុក​​ជានិម្មិតរូបនិងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

ឯកឧត្ដមបានលើកឡើងថា ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀតនៃការពង្រឹងកិច្ចសហការនិងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែមានភាពងាយស្រួលនិងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥.០០០ លានដុល្លារតាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត។

ឯកឧត្តមសង្ឃឹមថា ផ្សារនេះនឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជានិងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈមនិងរបាំងពាណិជ្ជកម្មនានាដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញនិងផលិតផលនៅតាមព្រំដែន កម្ពុជា និង វៀត ណាម។
ទិដ្ឋភាពរួមនៃសំណង់ទីផ្សារគំរូព្រំដែន។ រូបថត៖ មិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម

គួរបញ្ជាក់ដែរថា គម្រោងសាងសង់ផ្សារនេះត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ​ ២០១៣ ហើយត្រូវ បានបន្តអនុវត្តឡើងវិញនៅឆ្នាំ ២០១៦ នៅលើផ្ទែដីទំហំ ១៩.៦២៨ ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន​ ៤៤.៧៦១.៤១១.០០០ ដុងដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។

​នៅក្នុង​កំឡុង ៥ ​ឆ្នាំ​ចុង​ក្រោយនេះ លំហូរ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) មក​កម្ពុជា មានតម្លៃ​ចន្លោះ​ពី ១,៧​ ពាន់​លាន​ដុល្លារទៅ ២ ​ពាន់​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​វៀតណាម មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ គិត​ត្រឹម​រយ​:​ពេល​ ១១ ​ខែ នៃ​ ឆ្នាំ​ ២០១៧ ប្រទេស​ទាំងពីរ​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ៣,៤៣៨ លាន​ដុល្លារ ពោលគឺ​បាន​កើនឡើង ៣១,៥% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែលមាន​ចំនួន​ត្រឹមតែ ២,៩២៦ ​លាន​ដុល្លារប៉ុណ្ណោះ​៕​
អត្ថបទ​៖  ពេជ្រភិរុន (ទីភ្នាក់ងារព័ត៌មានវៀតណាម/ទីភ្នាក់ងារព័ត៌មានកម្ពុជា)

Chí Hùng – Minh Hưng
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖