Thứ 2, 21/08/2017, 11:39 GMT+7
កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម លើកទី ៩
16:50, 02/12/2016
កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម លើកទី ៩ ដែលប្រទេសកម្ពុជាជាម្ចាស់ផ្ទះទើបតែបានប្រព្រឹត្តឡើងនៅខេត្ត សៀមរាប ដោយមានការចូលរួមនៃនាយករដ្ឋមន្រ្តី កម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ឡាវ លោក ថងលូន ស៊ីសូលីត (Thongloun Sisoulith) និង នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀនស៊ន់ភុក។
គេហទំព័រនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមនូវរូបភាពមួយចំនួន អំពីសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ៖
 
លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញដឹកនាំគណៈប្រតិភូ វៀតណាម បានធ្វើដំ ណើរទៅដល់ខេត្ត សៀមរាប នៃព្រះរាជាណាចក្រ កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម លើកទី ៩ (CLV9) តាមការអញ្ជើញរបស់ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហ៊ុនសែន។ ក្នុងរូបថត៖ ទិដ្ឋភាពពិធីទទួលស្វាគមន៍នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក នៅព្រលានយន្តហោះអន្តរជាតិ សៀមរាប។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក អញ្ជើញដឹកនាំដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាមចូលរួមកិច្ចប្រជុំ។​​ ក្នុងរូបថត៖ នាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក នៅក្នុងអង្គប្រជុំ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយក រដ្ឋមន្រ្តី ង្វៀន ស៊ន់ភុក នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហ៊ុនសែន និងនាយករដ្ឋមន្រ្តី ឡាវ លោក ថងលូនស៊ីសូលីត (Thongloun Sisoulith) អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម​ លើកទី  ៩ (CLV9)។ រូបថត៖ ថុងញ៉ឹត  -   ទីភ្នាក់ងារព័ត៌មាន វៀតណាម
 
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម លើកទី ៩ (CLV9) លោកនាយក រដ្ឋមន្រ្តី ង្វៀនស៊ន់ភុក បានអញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហ៊ុនសែន នៅខេត្ត សៀមរាប ប្រទេស កម្ពុជា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
លោកនាយក រដ្ឋមន្រ្តី ង្វៀន ស៊ន់ភុក នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា សម្តេច ហ៊ុនសែន និង នាយករដ្ឋមន្រ្តី ឡាវ លោក ថងលូនស៊ីសូលីត (Thongloun Sisoulith) ក្នុងជំនួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម លើកទី ៩  (CLV9)។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មាន​វៀតណាម

ប្រភព÷ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖