Thứ 2, 21/08/2017, 11:36 GMT+7
កិច្ចប្រជុំថ្នាក់ប្រធានគណៈកម្មាធិការខណ្ឌសីមា បោះបង្គោលព្រំដែន វៀតណាម - កម្ពុជា
07:47, 31/08/2016
ពីថ្ងៃទី ២៩ ទៅ ៣០ ខែ សីហា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា វៀតណាមនិងកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ប្រធានគណៈ កម្មាធិការកិច្ចការខណ្ឌសីមា បោះបង្គោលព្រំដែនដីគោក វៀតណាម - កម្ពុជា។
តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា ភាគីវៀតណាមដឹកនាំដោយលោក ឡេ​ហ្វាយទ្រុង អនុរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេស ភាគីកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា ។
ទិដ្ឋភាពរួមនៃអង្គប្រជុំ។ 
រូបថត៖ ផាន មិញហ៊ឺង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំកម្ពុជា

យោងសន្ធិសញ្ញារដ្ឋកំណត់ព្រំដែនឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ មកទល់បច្ចុប្បន្ននេះ កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាម និងកម្ពុជាបានសហប្រតិបត្តិការដំណើរការនិងសម្រេចបានប្រមាណ ៨៣% នៃការងារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែនលើដីជាក់ស្ដែង។
 
ដោយយល់ច្បាស់គោលការណ៍នៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាមួយនឹងការប្តេជ្ញាចិត្តឆាប់សម្រេចជាស្ថាពរនូវការងារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែនលើដីគោករវាងប្រទេសទាំងពីរ ទ្វេភាគីបានឯកភាព៖
 
- គោរពអោយបានត្រឹមត្រូវនូវសន្ធិសញ្ញាអំពីការកំណត់និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ រវាងប្រទេសទាំងពីរស្តីអំពីព្រំដែនសីមា។
 
- បន្តផ្លាស់ប្ដូរយោបល់គ្នាអំពីខ្លឹមសារទាក់ទងដល់ការអញ្ជើញអ្នកជំនាញពិគ្រោះយោយបល់អន្តរជាតិជួយ ដោះស្រាយដាច់ស្រេចនូវការកំណាត់ព្រំដែនដែលពុំទាន់កំណត់ខណ្ឌសីមា បោះបង្គោលព្រំដែន ដើម្បីសម្រេចលទ្ធផលប្រកបដោយសត្យានុម័ត មានលក្ខណៈវិទ្យាសាស្រ្ត ច្បាស់លាស់និងសមស្របជាមួយកិច្ចព្រមព្រៀងកំណត់ព្រំដែនប្រទេសទាំងពីរ។
 
- ផ្លាស់ប្តូរយោបលគ្នាក្នុងពេលឆាប់ៗខាងមុខ ឯកភាពលើវិធានការផ្តោះប្តូរតាមទម្រង់រូបភាព MOU សម្រាប់តំបន់ចំនួន ៥ នៅខេត្ត ឡុងអាន និង ១ តំបន់នៅខេត្ត ដាក់ឡាក់ ដើម្បីលំនឹងជីវភាពរស់នៅរបស់ប្រជាជននៅសង្ខាងតំបន់កំណាត់ព្រំដែនទាំងនេះ។
 
- សកម្មជម្រុញដំណើរការកសាងបង្គោលបន្ទាប់បន្សំ បង្គោលតម្រុយនិងបំពេញរួចរាល់ឯកសារកំណត់ខណ្ឌសីមា បោះបង្គោលព្រំដែននៃបន្ទាត់ព្រំដែនដីគោកវៀតណាម - កម្ពុជា ចំនួន ៨៣% ដែលត្រូវបានភាគីទាំងពីរកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនរួច។

អនុរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការព្រំដែនជាតិក្រសួងការបរទេស 
លោក ឡេ ហ្វាយទ្រុង អញ្ជើញចូលសម្តែងការគួរសមឯកឧត្តម ប្រាក់ សុខន
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

រូបថត៖ ផាន មិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំកម្ពុជា

នាឱកាសនេះ ប្រធានគណៈប្រតិភូវៀតណាម លោក ឡេ ហ្វាយទ្រុង បានអញ្ជើញមកជួបសម្តែងការគួរសមឯកឧត្តម ប្រាក់ សុខន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖