Thứ 2, 20/11/2017, 10:47 GMT+7
ក្រសួងមហាផ្ទៃ កម្ពុជា មិនទទួលស្គាល់គណៈដឹកនាំថ្មីរបស់គណបក្សប្រឆាំង
08:28, 24/03/2017
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅភ្នំពេញ ក្រសួងមហាផ្ទៃ កម្ពុជា បានចេញលិខិតនៅថ្ងៃទី ២៣ ខែ មីនា មិនទទួលស្គាល់គណៈដឹកនាំថ្មីរបស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណៈបក្សប្រឆាំង។
នៅក្នុងលិខិតត្រូវបានលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជា សម្តេច សខេង ចុះហត្ថលេខានោះ ក្រសួងមហាផ្ទៃ កម្ពុជា បានអោយដឹងថា ក្រសួងនេះបានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីលទ្ធផលនៃសមាជវិសាមញ្ញថៃ្ងទី ២ ខែ មីនា របស់គណបក្ស CNRP ពីការបោះឆ្នោតជ្រើសតាំង មេដឹកនាំថ្មីរបស់គណបក្សនេះ។ ប៉ុន្តែតាមរយៈការអង្កេតពិនិត្យ ក្រសួងមហាផ្ទៃបានឃើញថា គណបក្ស CNRP បានអនុវត្តខុសលក្ខន្តកៈបក្ស។
 
ហេតុនោះហើយបានជា ក្រសួងមហាផ្ទៃស្នើឱ្យគណបក្ស CNRP អនុវត្តត្រឹមត្រូវតាមលក្ខន្តកៈបក្ស ទន្ទឹមនិងនោះ ស្នើគណបក្សនេះអោយលុបចោលពាក្យស្លោកថា "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" ក្នុង គោលនយោបាយ ៥ ចំណុចក្នងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅខែ មិថុនា ខាងមុខនេះ ដោយសារតែការបំពានលើបទប្បញ្ញត្តិនៃច្បាប់ដែលធរមាននៅរបស់ កម្ពុជា។
សមាសភាគនៃមេដឹកនាំគណបក្ស CNRP នៅក្នុងអង្គសមាជវិសាមញ្ញថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ ។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា។
 
គណបក្ស CNRP ចាត់តាំងសមាជវិសាមញ្ញថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ នៅនឹងទីស្នាក់ការ។ រូបថត៖ផានមិញហ៊ឹង - យ័ញចិន្តា។

មុននោះ កាលពីដើមខែ មីនា គណបក្ស CNRP បានប្រារព្ធធ្វើសមាជវិសាមញ្ញដើម្បីជ្រើសរើសគណៈដឹកនាំថ្មី បន្ទាប់ពីលោក សមរង្ស៊ី បានលាលែងពីតំណែងប្រធានគណបក្សហើយបានចាកចេញពីគណបក្សនេះពីថ្ងៃទី ១១ ខែ កុម្ភៈ។ លទ្ធផល សមាជវិសាមញ្ញបានជ្រើសតាំងលោក កឹមសុខា អនុប្រធានគណបក្សជំនួសលោក សមរង្ស៊ី កាន់តំណែងជាប្រធានគណបក្ស។ លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្ស។

លោក កឹមសុខា ថ្លែងសុន្ទរកថានៅអង្គសមាជវិសាមញ្ញ ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ របស់គណបក្ស CNRP។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា។

លោកស្រី មូរ សុខហួរ ថ្លែងសុន្ទរកថានៅអង្គសមាជវិសាមញ្ញថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ របស់គណបក្ស CNRP។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា។

លោក  ប៉ុល ហំម ក្នុងអង្គសមាជវិសាមញ្ញថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧ របស់គណបក្ស CNRP។ រូបថត៖ ផានមិញហ៊ឹង - យ័ញចិន្តា។

សកម្មភាពផ្សេងៗ របស់គណបក្ស CNRP ត្រូវបានក្រុមអ្នកស្រាវជ្រាវនិងអ្នកវិភាគនយោបាយចាត់ទុកថា គឺដើម្បីតែតទល់ជាមួយនឹងច្បាប់គណបក្សនយោបាយថ្មីដែលរដ្ឋសភា កម្ពុជា បានអនុម័តឆ្នងនៅថ្ងៃទី ២០ ខែ កុម្ភៈកន្លងមក៕


ផានមិញហ៊ឹង - យ័ញចិន្តា - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅ កម្ពុជា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖