Thứ 2, 21/08/2017, 11:36 GMT+7
ជើងហោះហើរពាណិជ្ជកម្មដំបូងគេពីអាមេរិក បានចុះចតនៅគុយបា បន្ទាប់ពីផ្អាកដំណើរការជាងពាក់កណ្តាលសតវត្សរ៍
10:27, 04/09/2016
កាលពីថ្ងៃទី ៣១ ខែ សីហា យន្តហោះ A-320 របស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue ដោយមានអ្នកធ្វើដំណើរប្រមាណ ១០០ នាក់ ចេញដំណើរពីទីក្រុង Fort Lauderdale រដ្ឋ Florida ប្រទេសអាមេរិក ទៅកាន់ទីក្រុង Santa Clara ខេត្ត Villa Clara ប្រទេសគុយបា បានក្លាយទៅជាជើងហោះហើរពាណិជ្ជកម្មដំបូងគេរវាងប្រទេសទាំងពីរ បន្ទាប់ពីផ្អាកដំណើរការអស់ចំនួន ៥៥ ឆ្នាំ។

តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅគុយបា ក្នុងចំណោមអ្នកធ្វើដំណើរនៃជើង ហោះហើរបើកសម្ពោធដែលមានលក្ខណៈនិមិត្តរូបនេះ មានរដ្ឋមន្រ្តីក្រសួងគមនាគមន៍អាមេរិកលោក Anthony Foxx និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue លោក Robin Hayes

រដ្ឋមន្រ្តីក្រសួងគមនាគមន៍អាមេរិកលោក Anthony Foxx (ទីពីររាប់ពីស្តាំមក) គឺជាអ្នកដំណើរមួយរូបក្នុងចំណោមអ្នកដំណើររបស់ជើងហោះហើរដំបូងគេចេញដំណើរពីអាមេរិកទៅកាន់គុយបា បន្ទាប់ពីផ្អាកដំណើរការជាងពាក់កណ្តាលសតវត្សរ៍។ រូបថត៖ វូឡេហា - ទីភ្នាក់ងារព័ត៌មានវៀតណាម
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ JetBlue បានទទួលស្វាគមន៍ដោយឈុតឆាកបាញ់ទឹកជានិមិត្តរូបឥន្ទធនូប្រពៃណីក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ វូឡេហា - ទីភ្នាក់ងារព័ត៌មានវៀតណាម
បុគ្គលិកព្រលានយន្តហោះអន្តរជាតិ Abei Santamaria នៅទីក្រុង Santa Clara ទទួលស្វាគមន៍ដោយទង់ជាតិនៃប្រទេសទាំងពីរ គុយបា និង អាមេរិក។ រូបថត៖ វូឡេហា - ទីភ្នាក់ងារព័ត៌មានវៀតណាម
បណ្តាក្រុមហ៊ុនអាកាសចរណ៍របស់អាមេរិកនិងធ្វើការហោះហើរចំនួន ១១០ ជើងក្នុង ១ ថ្ងៃ ទៅកាន់ទីក្រុងចំនួន ១០ របស់ គុយបា ក្នុងនោះដោយឡែករដ្ឋធានី La Habana គឺ ២០ ជើងក្នុង ១ ថ្ងៃ។ រូបថត៖ វូឡេហា - ទីភ្នាក់ងារព័ត៌មានវៀតណាម

វូ ឡេហា - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំគុយបា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖