Thứ 2, 26/06/2017, 0:16 GMT+7
តុលាការកម្ពុជាកាត់ទោសមេគណបក្សប្រឆាំង លោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍
17:21, 01/08/2016
យោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី ២៨ ខែកក្កដា តុលាការទីក្រុងភ្នំពេញ (កម្ពុជា) បានប្រកាសសាលក្រមកាត់ទោសមេដឹកនាំគណបក្សសង្រ្គោះជាតិ (CNRP) លោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ប្រធានរដ្ឋសភា សម្តេច ហេង​សំរិន។ តាមសាលក្រម លោក សម រង្ស៊ី ត្រូវបង់ប្រាក់ពិន័យចំនួន ១០ លានរៀល (ស្មើនឹង ២.៥០០ ដុល្លារអាមេរិក) ហើយសងជំងឺចិត្តចំនួន ១៥០ លានរៀល (ស្មើនឹង ២៧.៥០០ ដុល្លារអាមេរិក) ដល់ភាគីដើមបណ្តឹង។
ក្នុងរូបថត (ឯកសារ)៖ ប្រធានគណបក្សប្រឆាំង សង្រ្គោះជាតិកម្ពុជា​ (CNRP) លោក សម រង្ស៊ី នៅក្នុងអង្គប្រជុំមួយនៅរាជធានីភ្នំពេញ កម្ពុជា កាលពីថ្ងៃទី ៧ មីនា ឆ្នាំ ២០១៤។ រូបថត៖ EPA/ទីភ្នាក់ងារព័ត៌មាន វៀតណាម

កាលពីខែ ធ្នូ ឆ្នាំ ២០១៥ សម្តេច ហេង​សំរិន បានប្តឹងលោក សម រង្សស៊ី បន្ទាប់ពីលោក សម រង្ស៊ី​ បង្ហោះខ្សែវីដេអូមួយបរិហាកេរ្តិ៍តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីមួយខែមុននោះ។

លោក សម រង្ស៊ី បច្ចុប្បន្នកំពុង​និរទេស​ខ្លួននៅប្រទេស បារាំង តាំងពីខែវិច្ឆិកាឆ្នាំ ២០១៥ ដើម្បីគេចវេសពីការអនុវត្តសាលក្រមជាប់ពន្ធនាគារពីរឆ្នាំពីបទបរិហាកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង កាលពីឆ្នាំ ២០០៨៕
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖