Thứ 3, 21/08/2018, 2:4 GMT+7
ទិដ្ឋិភាពសេដ្ឋកិច្ចកម្ពុជា ប្រែមុខមាត់ថ្មីដោយមានការរីកចម្រើនយ៉ាងឆាប់រហ័ស
21:19, 21/07/2018
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៃប្រទេស កម្ពុជា សម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំបាប់។ ចំណុចសុទិដ្ឋិនិយនានាក្នងទិដ្ឋភាពរួមនៃទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជាបានបង្ហាញអោយឃើញពីជ័យជម្នះក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី ៣ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកមានការអស្ថេរភាព សេដ្ឋកិច្ចកម្ពុជា មានកំណើនយ៉ាងឆាប់រហ័ស ដោយរក្សាបានកម្រិតកំណើនខ្ពស់ប្រកបដោយចីរភាព ដោយសម្រេចបានកំណើនជាមធ្យម ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ 
មណ្ឌលកេរដំណែលអង្គរវត្តនៃប្រទេស កម្ពុជា ជាគោលដៅចទេសចរណ៍ដ៏ទាក់ទាញចំពោះទេសចរណ៍អន្តរជាតិ។​ រូបថត៖ The Indian Express

កំណើនប្រកបដោយចីរភាពនេះត្រូវបានឆ្លុះបញ្ចាំងឆ្លងតាមរយៈនៃកំណើនក្នុងបណ្ដាវិស័យឧស្សាហកម្ម  វាយនភណ្ឌ កាត់ដេរ សំណង់ កសិកម្មនិងសេវាកម្មដូចជាទេសចរណ៍ អចលនទ្រព្យ។ល។ កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយអត្រានៃភាពអត់ឃ្លាននិងភាពក្រីក្របានថយចុះយ៉ាងខ្លាំង ពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ ចុះនៅត្រឹមតែ ១៣% ក្នុងឆ្នាំ ២០១៦។

ដើម្បីសម្រេចបានសមិទ្ធិផលដ៏លេចឆ្លោទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដោយប្រយ័ត្នប្រយែង ក្នុងគោលបំណងរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ព្រមទាំងជំរុញនិងលើកកម្ពស់នូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ជំរុញការប្រកួតប្រជែង ការផលិតនិងការចំណាយក្នុងស្រុក។

វាយតម្លៃអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា អង្គការអន្តរជាតិលើវិស័យសេដ្ឋកិច្ចនានា សុទ្ធសឹងតែមានការព្យាករណ៍ប្រកបដោយសុទិដ្ឋិនិយម។ យោងតាមធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ ២០១៨-២០១៩ សេដ្ឋកិច្ចកម្ពុជា នឹងរក្សាបានកម្រិតកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។

វិស័យទេសចរណ៍គឺជាចំណុចសុទិដ្ឋិនិយមមួយដែលលេចធ្លោជាងគេបំផុតក្នុងចំណោមចំណុចសុទិដ្ឋិនិយមនៃទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា។ ដោយមានគោលដៅទេសចរណ៍ដ៏វិសេសវិសាលប្រកបដោយភាពទាក់ទាញជាច្រើនកន្លែង ក្នុងអំឡុងពេលកន្លងទៅ ប្រទេសកម្ពុជា ជាជម្រើសសម្រាប់ភ្លៀវទេសចរណ៍អន្តរជាតិដោយមានចំនួនមិនតិចឡើយ ។

យោងតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងអំឡុងពេល ៤ ខែដើមឆ្នាំ ២០១៨ ប្រទេសកម្ពុជា ទទួលទេសចរណ៍អន្ដរជាតិជាង ២,២ លានលើកនាក់ កើនឡើង ១៣,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧។ មរណីយដ្ឋានទេសចរណ៍នានាដូចជាមណ្ឌលកេរដំណែលអង្គរវត្ត ប្រាសាទព្រះវិហារ តំបន់បុរាណវត្ថុសម្បូរព្រៃគុក។ល។ ជាគោលដៅដ៏ទាក់ទាញជាទីបំផុតនៅក្នុងក្រសែភ្នែកទេសចរណ៍ក្នុងតំបន់និងអន្តរជាតិ។

សម័យកាល "វាល​ពិឃាត" បានថយទៅឆ្ងាយក្នុងអតីតកាលហើយ មុខមាត់រូបរាងប្រទេសជាតិកម្ពុជា កំពុង ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ 
កម្ពុជាធ្លាប់ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប្រសិទ្ធនាមកម្ពុជាថាជា “ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី” ហើយក៏ធ្លាប់ត្រូវបានធនាគារពិភពលោកចាត់បញ្ចូលក្នុងចំណោមប្រទេស ឯកទគ្គករកំណើន ឬហៅថាប្រទេសដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភព លោកដែរ។

ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខយ៉ាងខ្ជាប់ខ្ជួនរឹងមាំនោះ បានធានាអោយប្រទេសកម្ពុជា បន្តដណ្តើមបាន សមិទ្ធផលដ៏ធំធេងផ្សេងៗ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើងជាលំដាប់។

ចំណុចលេចធ្លោមួយក្នុងឆមាសទី ១ ដើមឆ្នាំ ២០១៨ គឺប្រទេសកម្ពុជា បានរៀបចំដោយជោគជ័យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ អាណត្តិ ២០១៨ - ២០២៤ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ជាមួយនឹងជ័យជម្នះដែលមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា។

ហើយដើម្បីធានាអោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជានឹងប្រព្រឹត្តទៅដោយរលួននិងជោគជ័យនាពេលខាងមុខ តាំងពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ រហូតមកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឃោសនាបោះឆ្នោត ជំនួបប្រាស្រ័យដោយផ្ទាល់ជាមួយកម្មករ-កម្មការិនីផ្នែកកាត់ដេរ សម្លៀកបំពាក់ ស្បែកជើងនៅរោងចក្រទាំងឡាយក្នុងទូទាំងប្រទេស។

ក្នុងជំនួបសំណេះសំណាលទាំងនោះ លោកនាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុនសែន បានបង្ហាញ លើកស្ទួយបំផុសទឹកចិត្តស្នេហាជាតិ អំពាវនាវអោយប្រជាជនរួមដៃគ្នាកសាងនិងការពារប្រទេសជាតិ ដើម្បីប្រទេសជាតិកម្ពុជាមួយប្រកបដោយសុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍និងវិបុលសុខ។

ចំពោះមុខនឹងដំណើរវិវត្តនៃស្ថានការណ៍ពិភពលោកនិងក្នុងតំបន់ រាជរដ្ឋាភិបាល កម្ពុជា បានរក្សាយ៉ាងរឹងមាំនូវគោលនយោបាយការបរទេស មិនចូលបក្សសម្ព័ន្ធ អព្យាក្រឹត្យច ចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ផលប្រយោជន៍ជាតិនិងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រជាជាតិមួយនេះកំពុងជាសមាជិកដ៏សកម្មមួយក្នុងយន្តការសហប្រតិបត្តិការជាច្រើនក្នុងតំបន់ដូចជា៖ គណៈកម្មការទន្លេមេគង្គ (MRC) តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម (CLV) កិច្ចសហប្រតិបត្តិការ កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) មហាអនុតំបន់មេគង្គ (GMS)។ល។

រហូតមកទល់ពេលនេះ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងដែនដីចំនួន ១៥០ ក្នុងទូទាំងពិភពលោក ហើយបន្តជំរុញបើកទូលាយទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច ដៃគូអភិវឌ្ឍន៍នានា បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងទាំងឡាយ។

ប្រទេសកម្ពុជាដ៏ស្រស់ត្រកាលកំពុងមានមុខមាត់រូបរាងថ្មី កាន់តែទំនើបកម្ម អភិវឌ្ឍថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោមការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា នឹងទទួលបានសមិទ្ធផលធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិជាដាច់ខាត៕
មិញហាំង
បកប្រែ កែសម្រួល ពិនិត្យផ្ទៀងផ្ទាត់និងបញ្ចូលអត្ថបទដោយោះ យ័ញឡើយ - ញូយ៉ាង - បឹងបួ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖