Thứ 6, 15/12/2017, 15:7 GMT+7
នាយករដ្ឋមន្ត្រីកម្ពុជា ប្តឹងមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី
09:50, 02/08/2016
នាថ្ងៃទី ១ ខែ សីហា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច​ ហ៊ុន សែន បាន​​ប្តឹងមេដឹកនាំបក្សប្រឆាំង គណបក្ស​សង្គ្រោះ​​ជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី និងលោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង ដែល​បាន​ចោទ​រាជរដ្ឋាភិបាល​កម្ពុ​ជា និង​នាយករដ្ឋមន្ត្រី កម្ពុជា ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការបាញ់សម្លាប់អ្នកវិភាគនយោបាយ លោក​ កែម ឡី កាលពីថ្ងៃទី ១០ ខែ កក្កដា កន្លងមក​។​ 
រូបថតឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​ ហ៊ុន សែន  អញ្ជើញថ្លែងសុន្ទរកថានៅភ្នំពេញកាលពីថ្ងៃទី ១១ ខែ កក្កដា។ រូបថត៖ ស៊ីនហួរ/ទីភ្នាក់ងារព័ត៌មានវៀតណាម

លោក​ គី​តិច មេធាវី​តំណាង​នៃលោកនាយករដ្ឋមន្ត្រីកម្ពុជា បាន​យកពាក្យ​បណ្តឹង​ទៅ​ដាក់នៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ហើយ ​ដើម្បី​ប្តឹងលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡា​នី។ ​ពាក្យបណ្តឹងទាំងនោះយល់ឃើញថា​ ការ​ចោទប្រកាន់​និង​មួលបង្កាច់​របស់ពួកគេគឺ “មិនត្រឹមត្រូវ” និង “ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ” ​ដល់កិត្តិយសនិងកិត្យានុភាពនៃរដ្ឋាភិបាល ក៏ដូចជាកិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់លោកនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុនសែន។ ពាក្យបណ្ដឹងបានលើកឡើងថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះ មាន​ចរិត​ញុះញុង បំផុសបំផុលក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ដែល​អាច​បង្កអោយមាន​ចលាចល​ក្នុង​​សង្គម​...​។​
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖