Thứ 3, 21/08/2018, 2:5 GMT+7
ប្រាសាទអង្គរវត្តជាប់​លេខ​ ១ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក
16:06, 04/08/2018
ប្រាសាទអង្គរវត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានជាប់​លេខ ​១ ជា​សំណង់​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុ​ពិភពលោក​។​ នេះ​បើ​យោង​តា​មសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងទេសចរណ៍​កម្ពុជាកាលពី​ថ្ងៃទី ​៣​ ខែ សីហា​ ឆ្នាំ​ ២០១៨ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ៤​ ខែ សីហា​ នេះ​។​
យោងតាមបណ្ដាញព័ត៌មាន Fresh News ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ ២០១៨ បានលេចចេញតាមរយៈការស្រង់មតិរយៈពេល ១២ ខែ លើចំណាប់អារម្មណ៍និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ របស់ទីភ្នាក់ងារ​ប្រឹក្សាយោបល់លើការធ្វើដំណើរ។

ខ្លឹមសារលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា 
 
 
ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា វាជាឆ្នាំទី ៥ ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ទទួលបានចំណាត់ថ្នាក់លេខ ១ ជាប់ៗ គ្នាតាម រយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗ ទៀតផងដែរ ចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០១៧។

ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ រូបថត៖ Fresh News 

ជាមួយគ្នានេះ ក្រសួងទេសចរណ៍កម្ពុជាក៏អំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ស្ថាប័នពាក់ព័ន្ធនិងបណ្ដាក្រុមហ៊ុនឯកជនអញ្ជើញចូលរួមអបអរសាទរក្នុងការទទួលពានរង្វាន់នេះនៅក្រុងសៀមរាប ខាងមុខបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៨ ខាងមុខ៕
បឹងបួ (តាម Fresh News និងរស្មីកម្ពុជា)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖