Thứ 3, 21/08/2018, 2:4 GMT+7
ប្រាសាទអង្គរវត្តត្រូវបាន Trip Advisor ប្រគល់ពានរង្វាន់ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតចំណាត់ថ្នាក់លេខ ១ លើពិភពលោកឆ្នាំ ២០១៨
08:27, 11/08/2018
ពិធីប្រគល់​ពានរង្វាន់​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ ​១ លើពិភព​លោក​ឆ្នាំ ​២០១៨ អោយប្រាសាទអង្គរវត្ត ជូន​ដល់​ក្រសួងទេសចរណ៍ អាជ្ញាធរ​អប្សរានិង​អជ្ញាធរ​ខេត្ត សៀមរាប​ ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​ប្រារព្វ​ឡើង​នៅមុខ​ប្រាសាទអង្គរវត្តកាលពី​រសៀល​ថ្ងៃទី ​៩ ខែ សីហា ឆ្នាំ​២០១៨ ​ក្រោម​អធិបតីភាពលោក​បណ្ឌិត ថោងខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍កម្ពុជា និង​លោកស្រី Sarah Mathews ប្រធាន​ផ្នែក​ទីផ្សារ​របស់ Trip Advisor ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ។​
អញ្ជើញថ្លែងក្នុងពិធី ​លោក​បណ្ឌិត ថោងខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍កម្ពុជា បាន​និយាយថា នេះ​ជា​មោទនភាព​សម្រាប់​ប្រទេសកម្ពុជា​ ដែល​ត្រូវបាន Trip Advisor ជ្រើស​រើសយក​ប្រាសាទអង្គរវត្ត​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុតចំណាត់ថ្នាក់​លេខ ​១ លើ​ពិភពលោកឆ្នាំ​ ២០១៨​ នេះ​។​

ប្រាសាទអង្គរវត្ត​ត្រូវបាន Trip​ Advisor ប្រគល់​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ចំណាត់ថ្នាក់​លេខ​ ១ លើ​ពិភពលោក​ឆ្នាំ ​២០១៨។ រូបថត៖ rasmeinews.com

ប្រាសាទអង្គរវត្តរបស់ប្រទេស កម្ពុជា។ រូបថត៖ Fresh News 


​ក្រោយពី​បញ្ចប់​កម្មវិធី​នៅមុខ​ប្រាសាទអង្គរវត្ត គណៈ​ធិបតី​ទាំងអស់​បានធ្វើ​ដំណើរ​ដោយ​រ៉ឺម៉ក​កង់​បីមក​តំបន់ Pub Street ដើម្បី​អបអរសាទរ​ក្នុង​ឱកាស​ប្រាសាទអង្គរវត្តទទួល​ពានរង្វាន់​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុតចំណាត់ថ្នាក់​លេខ ​១ លើ​ពិភពលោកឆ្នាំ​ ២០១៨​ នេះ ​៕ 
សិរីសួស្តី (www.rasmeinews.com-Fresh News)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖