Thứ 7, 21/04/2018, 7:30 GMT+7
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលស្វាគមន៍ ជួបសវនការឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
09:51, 06/01/2018
យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៨ នៅរាជធានី ភ្នំពេញ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពតែងតាំងថ្មី ឯកឧត្តម វូកា្វងមិញ បានអញ្ជើញចូលថ្វាយបង្គុំគាល់ ថ្វាយសារតាំងចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
ក្នុងជំនួបសវនការបន្ទាប់ពីការថ្វាយសារតាំង ឯកអគ្គរដ្ឋទូត ឯកឧត្តម វូកា្វងមិញ បានពាំនាំថ្វាយនូវការសួរសុខទុក្ខ បង្គំគាល់និងសេចក្តីថ្វាយព្រះរាជសុខភាពរបស់ថ្នាក់ដឹកនាំ វៀតណាម ទាំងឡាយ ថ្វាយចំពោះព្រះមហាក្សត្រនិងព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ។ ជាមួយគ្នានេះដែរ អំណរអរគុណអំពីការយកព្រះរាជហឫទ័យទុកដាក់និងមនោសញ្ចេតនារបស់ព្រះមហាក្សត្រចំពោះប្រជាជននិងប្រទេសវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពតែងតាំងថ្មី ឯកឧត្តម  វូកា្វងមិញ និងលោកជំទាវអញ្ជើញថ្វាយសារតាំងចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ រូបថត៖ មិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំនៅកម្ពុជា

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានអបអរសាទរឯកអគ្គរដ្ឋទូត ឯកឧត្តម វូកា្វងមិញ ដែលត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ទ្រង់សម្តែងទំនុកទុកព្រះរាជហឫ ទ័យថា ឯកអគ្គរដ្ឋទូតនឹងមានអាណត្តិមួយប្រកបដោយភាពជោគជ័យ មានការចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី វៀតណាម - កម្ពុជា។

ក្នុងឱកាសនេះដែរ ឯកអគ្គរដ្ឋទូត ឯកឧត្តម វូកា្វងមិញ ក៏បានសម្តែងនូវទំនុកចិត្តថា ក្រោមការដឹកនាំគ្រប់គ្រងរាជសម្បត្តិប្រកបដោយសុភវិនិច្ឆ័យរបស់ព្រះមហាក្សត្រ ប្រជាជននិងប្រទេសជាតិកម្ពុជា នឹងបន្តការអភិវឌ្ឍន៍ប្រកបដោយវិបុលសុខ ប្រទេសជាតិសន្តិភាពនិងស្ថិរភាព ទំនាក់ទំនងមិត្តភាព វៀតណាម - កម្ពុជា នឹងបន្តត្រូវបានពង្រឹង រីកចម្រើនទៅមុខកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានចែករំលែកថ្វាយនូវសកម្មភាពអាទិភាពផ្សេងៗ ក្នុងអាណត្តិនៃការទូតរបស់ខ្លួន សម្តែងពីបំណងប្រាថ្នា នឹងទទួលបានការគាំទ្រនិងការជួយឧបត្ថម្ភពីព្រះមហាក្សត្រ។

លោក វូកា្វងមិញ ក៏ធ្លាប់ជាឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំនៅចក្រភពអង់គ្លេសនិង អៀរឡង់​ ចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ហើយត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជាពីខែ ឧសភា ឆ្នាំ ២០១៧ និងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេសពីខែ វិច្ឆិកា ឆ្នាំ ២០១៧៕
មិញហ៊ឺង
Minh Hưng
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖