Thứ 2, 25/09/2017, 9:38 GMT+7
រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញបំពេញទស្សនកិច្ចកម្ពុជា
21:18, 23/04/2016
កាលពីថ្ងៃទី ២២ ខែ មេសា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា (ខាងឆ្វេង) បានមានជំនួបសវនាការនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក​ វ៉ាង យី (ខាងស្ដាំ) ដែលកំពុងក្នុងដំណើរការបំពេញទស្សនកិច្ចនៅភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយពេលបញ្ចប់ជំនួបពិភាក្សាការងារ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជានិងចិនមានប្រសាសន៍ដោយគួសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចដើម្បី “ពង្រឹងពង្រីកនិងធ្វើអោយស៊ីជំរៅបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា” ដែលភាគីទាំងពីរសម្រេចបានកន្លងមក។ 
 
 

លោក វ៉ាងយី បានមានប្រសាសន៍ដោយបញ្ជាក់ថា ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជាលើគ្រប់វិស័យនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌។ 

រីឯលោករដ្ឋមន្ត្រី ប្រាក់សុខុន បានសម្ដែងការជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នាទៅវិញទៅមក។
ប្រភពព័ត៌មាន៖ AFP/ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖