Thứ 4, 18/07/2018, 2:19 GMT+7
រដ្ឋសភាកម្ពុជាទទួលទង់ម្ចាស់ផ្ទះរៀបកិច្ចប្រជុំ អាប៉េប៉េអេហ្វ នៅឆ្នាំ ២០១៩
16:38, 26/04/2018
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលទង់ម្ចាស់ផ្ទះរៀបចំ វេទិកាសភា អាស៊ីប៉ាស៊ីហ្វិក  (APPF) លើកទី ២៧ ឆ្នាំ ២០១៩ ខណៈរដ្ឋសភា វៀតណាម បានសន្យាជួយសហការរៀបចំកិច្ចប្រជុំ។
លោកស្រី តុងធីផុង សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់ទង់ APPF ជូនសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីរសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅ។
ទិដ្ឋភាពពិធីប្រគល់​ ទទួល​ទង់និងអាណត្តិ​ជាប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក រវាងរដ្ឋសភាទាំងពីរ។ រូបថត៖ ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ព័ត៌មានវៀតណាមប្រចាំការនៅរាជធានីភ្នំពេញ
 
​ក្នុង​ពិធី​ប្រគល់​ទង់ ​APPF ​ជូនសម្តេចអគ្គ​មហា​ពញា​ចក្រី ​ ​ហេង ​សំរិន​ នៅ​វិមាន​រដ្ឋសភា លោកស្រី តុង​ធី​ផុ​ង មាន​ប្រសាសន៍​​ថា៖ ​រដ្ឋសភា​វៀតណាម​ ចូលរួម​អបអរ​សភា​កម្ពុជាដែល​ទទួល​ធ្វើ​ប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ​២៧ ក្នុង​ឆ្នាំ​​ ២០១៨ និង​ឆ្នាំ​ ២០១៩ ខាងមុខ។​

​លោកស្រី​ តុង​ធី​ផុ​ង បានបញ្ជាក់ថា៖ ​រដ្ឋសភា​វៀតណាម​ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​និង​របៀបវារៈរបស់​សភា​អាស៊ី​ប៉ា ​-​ ស៊ី​ហ្វិ​ក ​(APPF) ​ដែល​បាន​ចូលរួម​សកម្ម​ក្នុងការ​ជំរុញ​និង​លើកកម្ពស់​ចំណង​ទំនាក់ទំនង​មិ​ត្តិភាព​និង​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​បណ្តា​សភា​ក្នុង​តំបន់​ព្រមទាំង​កា​រពង្រឹ​ង​ការសន្ទនានិង​ពង្រឹង​តួនាទី​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​។​

លោកស្រី​ តុង​ធី​ផុ​ង បានបន្តថា៖ ​វៀតណាម ​បានធ្វើ​ជា​ប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី ​២៦ ​កាលពី​ខែ មករា ឆ្នាំ​ ២០១៨​ កន្លងមក។​ កិច្ចប្រជុំ​នោះ​ក៏មាន​ការអនុម័ត​ស្តីពី​អនុវិស័យ​ថ្មី​ចំពោះទំនាក់ទំនង​ការងារ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ចំណុច​ទាំងនេះហើយ​ជា​ជំហាន​អភិវឌ្ឍន៍​របស់ ​APPF។​

​លោកស្រី​បញ្ជាក់ថា៖ ​ខ្ញុំ​សង្ឃឹមថា ​សភា​កម្ពុជា​ នឹង​ទទួលជោគជ័យ​ក្នុងការ​រៀបចំកិច្ចប្រជុំ ​វេទិការ​សភា​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ​លើក​ទី​ ២៧ នៅពេល​ខាងមុខនេះ។ សភា​វៀតណាម បានត្រៀមខ្លួន​ជានិច្ច​ដើម្បីសហការ​ជាមួយ​កម្ពុជា ​ក្នុង​រៀបចំ​កិច្ចប្រជុំ ​APPF​ លើក​ទី ​២៧​។

ទិដ្ឋភាពពិធីប្រគល់​​ទទួល​ទង់និងអាណត្តិ​ជាប្រធានសភា​អាស៊ី​ប៉ាស៊ីហ្វិក រវាងរដ្ឋសភាទាំងពីរ។ រូបថត៖ ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ព័ត៌មានវៀតណាមប្រចាំការនៅរាជធានីភ្នំពេញ
 
​សម្តេច ​អគ្គ​មហា​ពញា​ចក្រី ​ ​ហេង​ សំរិន ​ប្រធានរដ្ឋសភាកម្ពុជា ដែល​ទើបតែ​ទទួល​ទង់ ​APPF ​បានមានប្រសាសន៍​​អបអរសាទរ​​​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​របស់ ​វៀត​ណា​ម ​ដែល​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​និង​វេទិកា​អន្តរជាតិ​ធំៗ​ ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់​និងអន្តរជាតិ​។​ ថ្មីៗ​ ​នេះ​ រដ្ឋសភា​ វៀតណាម ​បាន​ដឹកនាំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​វេទិកា​អាស៊ី ​- ប៉ាស៊ីហ្វិក ​លើក​ទី ​២៦ ​នៅ​រដ្ឋធានី ​ហាណូយ​។ ​ទាំងនេះ​បានបង្ហាញ​ពីកិត្យា​នុភាព​​របស់​ វៀតណាម កំពុង​ដើរតួនាទី​យ៉ាងសំខាន់​លើ ឆាក​អន្តរជាតិ​។​

​​សម្តេច​​ អគ្គ​មហា​ពញា​ចក្រី ​ ​ហេង ​សំរិន បាន​ហៅ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក​ស្រី តុង​ធី​ផុ​ង ​អនុប្រធានអចិន្ត្រៃយ៍​រដ្ឋសភាមក​កាន់ ​កម្ពុជា នាពេលនេះ​ថា​ បាន​ភ្ជាប់​មកជា​មួយការផ្តល់​កិត្តិយស​ដល់ ​រដ្ឋ​សភាក​ម្ពុ​ជាតា​មរយៈ​ការផ្ទេរ​អាណត្តិ​ជា​ប្រធាន​ដឹកនាំ​សភា​តំបន់​ អាស៊ី ​-​ ប៉ាស៊ីហ្វិក​ បន្ត​ពី​រដ្ឋសភា​វៀត ណាម ដែល​ត្រូវ​ចប់​អាណត្តិ ហើយនៅពេលនេះ ​យើង​ប្រារព្ធ​ពិធី​ប្រគល់​និង​ទទួល​ទង់​អាណត្តិ​ជា​ប្រធាន​ដឹកនាំ​សភា​តំបន់ ​អាស៊ី​ -​ ប៉ាស៊ីហ្វិក​ រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ។

សម្តេច ​អគ្គ​មហា​ពញា​ចក្រី ​ ​ហេង ​សំរិន ​បន្តថា​ថ្វី​ត្បិត​ សភា​កម្ពុជា ​ធ្លាប់មាន​បទពិសោធន៍​ចំពោះ​ការរៀបចំ​វេទិកា​អន្តរជាតិ​នានា ប៉ុន្តែ​នេះ​ជា​លើក​ទី​ ១ ​សម្រាប់​ រដ្ឋសភា​កម្ពុជា ​ក្នុងការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វេទិកា សភា​អាស៊ី ​-​ ប៉ាស៊ីហ្វិក លើក​ទី​ ២៧​។ ដូច្នេះ​សម្តេច​សង្ឃឹមថា រដ្ឋ​សភា​វៀតណាម ​នឹង​ចែក​រំលែ​កបទពិ​សោធន៍​ដល់ សភា​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ទទួលជួបសវនាការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម។ រូបថត៖ ក្រុមអ្នកយកព័ត៌មាននៃទីភ្នាក់ព័ត៌មានវៀតណាមប្រចាំការនៅរាជធានីភ្នំពេញ

សម្តេច ​​អគ្គ​មហា​ពញា​ចក្រី ​ ​ហេង ​សំរិន បន្តថា​ប្រធានបទ​ស្នូល​នៃ​កិច្ចប្រជុំ​គឺ ​"ការពង្រឹង​ភាពជា​ដៃគូរ​សភា​ដើម្បី​សន្តិភាព សន្តិ​ខុសនិង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព"។​ ចំណែក​កាលបរិច្ឆេទ​វិញ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧​ ខែ មករា​ ឆ្នាំ ​២០១៩​ នៅ​ទីក្រុង​ សៀមរាប​៕
ជ័យពិសិដ្ធ (តាម ទីភ្នាក់ងារព័ត៌មានវៀតណាម និង រស្មីកម្ពុជា)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖