Thứ 6, 23/06/2017, 22:34 GMT+7
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បញ្ចប់ដោយជោគជ័យដំណើរការបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា
17:13, 28/04/2017
តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋ សង្គមនិយម វៀតណាម លោក ង្វៀនស៊ន់ភុក និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧។
ទំព័រព័ត៌មានអេឡិកត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូម ឧទ្ទេសនាមនូវរូបភាពមួយចំនួនស្តីអំពីសកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និង គណៈ ប្រតិភូជាន់ខ្ពស់ វៀតណាម នៅ ព្រះរាជាណាចក្រកម្ពុជា៖
នាព្រឹកថ្ងៃទី ១៤ ខែ មេសា នៅច្រកទ្វារទាំងពីរគឺ ជ្រៃធំ (កម្ពុជា) - ខាញ់ប៊ិញ (អានយ៉ាង) បានបើកពិធី​សម្ភោធដាក់អោយ​ប្រើប្រាស់ជា​ផ្លូវការ ស្ពាន ឡុងប៊ិញ - ជ្រៃធំ តភ្ជាប់ខេត្ត ទាំងពីរគឺ អានយ៉ាង (វៀតណាម) និងខេត្ត កណ្តាល (កម្ពុជា) ។ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល វៀតណាម ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលព្រះរាជាណា ចក្រ កម្ពុជា សម្តេច តេជោ ហ៊ុនសែន ធ្វើជាសហអធិបតីក្នុងពិធី។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញកាត់ខ្សែបូ បើក​សម្ពោធដាក់អោយប្រើប្រាស់ស្ពាន ឡុងប៊ិញ - ជ្រៃធំ។ រូបថត៖ កុងម៉ៅ - ទីភ្នាក់ងារព័ត៌មានវៀតណាម។

នារសៀលថ្ងៃទី ១៤ ខែ មេសា លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និង លោកជំទាវ បានអញ្ជើញទៅដល់រាជធានី ភ្នំពេញ ចាប់ផ្តើមដំណើរការបំពេញទស្សនកិច្ចជាផ្លូវការនៅ ព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រ កម្ពុជា សម្តេចតេជោ ហ៊ុនសែន និងលោកជំទាវ។ ក្នុងរូបថត៖ ពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និងលោកជំទាវនៅព្រលានយន្តហោះអន្ដរជាតិ ភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

នារសៀលថ្ងៃទី ២៤ ខែ មេសា នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងលោកជំទាវ ព្រមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន និង លោកជំទាវ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាលពីយប់នៃថ្ងៃទី ២៤ ខែ មេសា នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ ភុក និងលោកជំទាវបានអញ្ជើញមកសួរសុខទុក្ខ ពិភាក្សាជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត តំណាងសហគមន៍ សិស្សនិស្សិតដែលកំពុងសិស្សានៅ កម្ពុជា និងអាជីវករ វៀតណាម នៅប្រទេសកម្ពុជា។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញពិភាក្សានៅនឹងស្ថានទូត។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាព្រឹកនៃថ្ងៃទី ២៥ ខែ មេសា នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្ត្រីល ង្វៀនស៊ន់ ភុក បានអញ្ជើញដាក់កម្រងផ្កានៅ​វិមាន​មិត្តភាព វៀតណាម - កម្ពុជា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវ លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧។ ពិធីបដិសណ្ឋារកិច្ចផ្លូវការត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅវិមានសន្តិភាពរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី ២៥ ខែ មេសា។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និងនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន អញ្ជើញត្រួតពល កងកិត្តិយស។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន ជាមួយលោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និង​នាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែន ជួបពិភាក្សាការងារ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក និង​នាយករដ្ឋមន្រ្តី សម្តេច តេជោហ៊ុនសែន អញ្ជើញ ជួបពិភាក្សាការងារនៅវិមានសន្តិភាពរាជធានី ភ្នំពេញ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្រ្តី​រដ្ឋាភិបាល ង្វៀន ស៊ន់ភុក និង​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលព្រះរាជា ណាចក្រ កម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាផ្លាស់ប្តូរសារលិខិតនៃការបន្តសុពលភាពថែម ០៣ ឆ្នាំ គិតពីថ្ងៃទី​ ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ចំពោះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យជលផលរវាងអគ្គនាយកដ្ឋានជលផល វៀតណាម និង រដ្ឋបាលជលផល កម្ពុជា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ មេសា នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្រ្តី​ ង្វៀនស៊ន់ភុក អញ្ជើញចូលជួបប្រធានរដ្ឋសភា កម្ពុជា សម្តេចអគ្គមហាពញ្ញាចក្រី ហេងសំរិន។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មាន វៀតណាម

នាថ្ងៃទី ២៥ ខែ មេសា នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្រ្តី​ ង្វៀនស៊ន់ភុក អញ្ជើញ មកសួរសុខទុក្ខនិងប្រគេនពរឆ្នាំថ្មីចំពោះសម្តេច ព្រះអគ្គមហាសង្ឃ​រាជា​ធិប​តី​កម្ពុជា ទេពវង្ស។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មាន វៀតណាម
 
បន្តដំណើរបំបេញទស្សនកិច្ចផ្លូវការព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៧  នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្រ្តី​ ង្វៀនស៊ន់ភុក អញ្ជើញ ទទជួបឧបនាយករដ្ឋមន្ត្រី លោកជំទាវ ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា - វៀតណាម។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖