Thứ 4, 22/11/2017, 20:11 GMT+7
លោកស្រី តុង ធីផុង អនុប្រធានរដ្ឋសភា អញ្ជើញថ្លែងសុន្ទរកថាក្នុងអង្គសន្និសីទក្រុមប្រឹក្សាសភាអាស៊ី និងជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភា កម្ពុជា
16:58, 02/12/2016
តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅប្រទេស​កម្ពុជា នាថ្ងៃទី ២៩ ខែ វិច្ឆិកា នៅទីក្រុងបុរាណ សៀមរាប ​ ខេត្ត សៀមរាប ប្រទេស កម្ពុជា ក្រុមប្រឹក្សាសភាអាស៊ី (APA) បានបើកសម័យប្រជុំនានាដើម្បីពិភាក្សានូវ ពង្រាងនៃសេចក្តីសម្រេចចំនួន​ ២១  លើកជូនសម័យប្រជុំពេញអង្គលើកទី ៩ (APA-9) ដើម្បីអនុម័តឆ្លង។
ខ្លឹមសារនៃបទព្រាងសេចក្តីសម្រេចចំនួន ២១ ពាក់ព័ន្ធដល់បញ្ហាសំខាន់ៗ ជាច្រើនមានឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជននៅអាស៊ី ដូចជាសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខ ការពារជាតិ បង្ការបង្ក្រាបភេរវកម្ម កុបកម្មរដ្ឋប្រហារ បដិវត្តន៍ពណ៌និងអន្តរាគមន៍កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ក្នុងនោះ ប្រតិភូទាំងឡាយបានចាប់អារម្មណ៍ពិភាក្សាយ៉ាងច្រើនជុំវិញប្រធានបទផ្សេងៗដូចជា សន្តិសុខ ការពារជាតិ បង្ការបង្ក្រាបភេរវកម្មកុបកម្មរដ្ឋប្រហារ បដិវត្តន៍ពណ៌និងអន្តរគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃណាមួយ។
 
លោកស្រី តុង ធីផុង អនុប្រធានរដ្ឋសភា អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងអង្គសន្និសិត APA-9។ រូបថត៖ ផាន មិញហឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌ មានវៀតណាម ប្រចាំការនៅប្រទេស កម្ពុជា។
 
អញ្ជើញថ្លែងការណ៍នៅក្នុងអង្គសន្និសីទ លោកស្រី តុង ធីផុង សមាជិការិយាល័យនយោបាយ អនុប្រធាន រដ្ឋសភា វៀតណាម អោយតម្លៃខ្ពស់នូវ APA ដោយមានការកកើតនិងអភិវឌ្ឍន៍ក្នុងរយៈកាល ១៧ ឆ្នាំ ផ្តើម ពីបុព្វនាមជាអង្គការសភាអាស៊ីដើម្បី សន្តិភាព (AAPP) ដោយមានបេសក​កម្មជម្រុញផែនសន្តិភាព នៅ អាស៊ី APA បាននិងកំពុងតែខិតខំប្រឹងប្រែង ពង្រីកតួនាទីសំខាន់នៅក្នុងបុព្វហេតុការពារសន្តិភាពនៅតំបន់ កសាងនិងពង្រឹងទំនុកចិត្តពីមួយជំហានទៅមួយជំហានរវាងប្រទេសនឹងគ្នាតាមរយៈកិច្ចសន្ទនានិងសហប្រតិបត្តិការតំបន់ អន្តរតំបន់និងទូទាំងពិភពលោក។
 
ទិដ្ឋភាពសម័យប្រជុំពេញអង្គនៃអង្គសន្និសិត APA-9។ រូបថត៖ ផាន មិញហឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅប្រទេស កម្ពុជា។
 
* នៅខាងក្រៅសាលប្រជុំ លោកស្រី តុង ធីផុង អនុប្រធានរដ្ឋសភា បានអញ្ជើញចូលសម្តែងការគួរសមជាមួយប្រធានរដ្ឋសភានៃប្រទេសជាម្ចាស់ផ្ទះ កម្ពុជា សម្តេច ហេង សំរិន។
 
លោកស្រី តុង ធីផុង អនុប្រធានរដ្ឋសភា អញ្ជើញចូលសម្តែងការគួរសមចំពោះប្រធាន រដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន។ រូបថត៖ ផាន មិញហឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម ប្រចាំការនៅប្រទេស កម្ពុជា។

ប្រធានរដ្ឋសភា កម្ពុជា សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងមានទំនុកទុកចិត្តលើគណៈ ប្រតិភូរដ្ឋសភា វៀតណាម ក្នុងការចូលរួមចំណែកធ្វើអោយអង្គសន្និសីទ APA-9 ជោគជ័យល្អប្រសើរ៕
ទីភ្នាក់ងារព័ត៌មានវៀតណាម/កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖