Thứ 3, 21/08/2018, 2:5 GMT+7
សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី វៀតណាម ង្វៀនស៊ន់ភុក
14:23, 10/08/2018
សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​ កម្ពុជា​ បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ចំពោះនាយក​រដ្ឋមន្ត្រី ​វៀតណាម លោក ង្វៀនស៊ន់ភុ​ក ដែល​បាន​ផ្ញើ​សារលិខិត​មួយ​អបអរសាទរ​ជូន​សម្តេច​ចំពោះ​ការទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ក្នុង​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃអាទិត្យ ថ្ងៃទី​ ២៩ ខែ កក្កដា ឆ្នាំ​ ២០១៨។​
​​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជា ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨ កន្លងទៅបានរាយការណ៍អំពីសារលិខិត របស់សម្តេច​តេ​ជោ​ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀនស៊ន់ភុក។  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀនស៊ន់ភុក ដែលបានផ្ញើសារលិខិតមួយអបអរសាទរជូនសម្តេចចំពោះការទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃអាទិត្យ ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ក្នុងរូបថត៖ នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន ជាមួយនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ក្នុងកិច្ចប្រជុំមួយ។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា៖ ព្រះរាជាណាចក្រ​ កម្ពុ​ជា យ​ក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះ​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​ វៀតណាម។ យើង​បានឃើញ​នូវ​ការ​រីក​ចម្រើន​ឥតឈប់ឈរ​នៃ​កិច្ចប្រតិបត្តិការ​នៅលើ​គ្រប់វិស័យ​រវាង​ប្រទេស​​ទាំងពីរ​ដែល​ឆ្លុះបញ្ចាំង​ពីស្មារតី​នៃ​ភាព​ជា​អ្នកជិតខាង​ល្អ​ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយនិងស្ថិរភាព​យូរអង្វែង​។​

សម្តេច​តេ​ជោ​ ហ៊ុនសែន ​បន្តថា​៖ ការអភិវឌ្ឍ​ប្រកបដោយ​ការលើកទឹកចិត្ត​នេះ​ផ្ដល់​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក ​ជួយ​លើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​និងរួមចំណែក​ថែមទៀត​ដល់​ស្ថិរភាព​និង​ភាពរុងរឿង​របស់​គ្រួ​សារអាស៊ាន​។

​ជា​ចុងក្រោយ​នៃ​សារលិខិត​ សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្ថែមថា​៖ ​ខ្ញុំ​រង់ចាំ​ជួប​ឯកឧត្តម​នៅ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពីអាស៊ានលើក ទី ២៧ នាខែ កញ្ញា ​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ ហាណូយ ​ប្រទេស ​វៀតណាម​៕
សុគននីថា (www.rasmeinews.com​-​vnanet.vn-​freshnewsasia.com)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖