Thứ 7, 19/08/2017, 5:7 GMT+7
ស្ថានទូត វៀតណាម និងអគ្គសមាគមជន កម្ពុជា ដើមកំណើត វៀតណាម អញ្ជើញមកសួរសុខទុក្ខកុមារដែលរងទារុណ កម្ម
14:40, 12/12/2016
នាថ្ងៃទី ១១ ខែ ធ្នូ ស្ថានទូត វៀតណាម ប្រចាំនៅប្រទេស កម្ពុជា បានសហការជាមួយអគ្គសមាគមប្រជាជនកម្ពុជា ដើមកំណើត វៀតណាម បានចាត់ចែងក្រុមការងារមកសួរសុខទុក្ខ លើកទឹកចិត្ត ជូនអំណោយ គ្រួសារនិងកុមារជាជាតិខ្មែរ កម្ពុជា ត្រូវរងទារុណកម្ម​ក្នុងហេតុការណ៍ដែលបង្កឱ្យមានកំហឹងនូវមតិសាធារណៈក្នុងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម នាថ្មីៗនេះ។
ប្រាស្រ័យទាក់ទងជាមួយ គ្រួសារ តំណាងគណៈប្រតិភូ វៀតណាម បានរាក់ទាក់សួរសុខទុក្ខ លើកទឹកចិត្ត ចែក រំលែកបណ្តាកី្តឈឺចាប់របស់កុមារនិងក្រុមគ្រួសារដែលបានជួបប្រទះ និងបញ្ជាក់ថា ប្រជាជន វៀតណាម តែង តែថ្កោលទោសនិងប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះអំពើធ្វើទុក្ខទារុណកម្ម បំពាន​ធ្វើបាប​រាងកាយកុមារទាំងពួង។
 
ក្រុមប្រតិភូ វៀតណាម បានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ច វៀតណាម កំពុងសហការយ៉ាងសកម្មជាមួយ កងកម្លាំងសមត្ថកិច្ច កម្ពុជា ដើម្បីដោះស្រាយ បានឆាប់រហ័សនូវហេតុការណ៍នេះស្របតាមការកំណត់របស់ច្បាប់ នាំមកនូវយុត្តិធម៌សម្រាប់កុមារនិងក្រុមគ្រួសារ។
 
ក្រុមប្រតិភូសួរសុខទុក្ខក្រុមគ្រសារនិងជូនអំណោយកុមារដែលត្រូវបំពាន​ធ្វើបាប​រាងកាយ។ រូបថត៖ ផានមិញហ៊ឹង - អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅប្រទេស កម្ពុជា

មុននោះ ថ្ងៃទី ៦ ខែ ធ្នូ នៅលើបណ្តាញសង្គមបានផ្សព្វផ្សាយវីដេអូឃ្លីបមួយអំពីការបំពានធ្វើបាបរាងកាយកុមារមួយរូបជាជាតិខ្មែរ កម្ពុជា។

ហេតុការណ៍នេះបានធ្វើអោយមានប្រតិកម្មក្ដៅក្រហាយយ៉ាងខ្លាំងពីសំណាក់មហាជននៅប្រទេសទាំងពីរយ៉ាងឆាប់រហ័ស ហើយត្រូវថ្កោលទោស។

បន្ទាប់ពីនោះ កងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរបានសហការយ៉ាងសកម្ម តាមចាប់ខ្លួនមុខសញ្ញាដែលមានពាក់ព័ន្ធទាំងឡាយ។ ដល់យប់ថ្ងៃទី ៧ ខែ ធ្នូ កងកម្លាំងសមត្ថកិច្ចនគរបាល វៀតណាម បានចាប់ខ្លួន ជនសង្ស័យ ង្វៀនថាញ់យុង។

បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចនៃប្រទេសទាំងពីរកំពុងសហការយ៉ាងសកម្មដើម្បីដោះស្រាយករណីនេះតាមផ្លូវច្បាប់៕
យ័ញចិន្តា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖