Thứ 2, 29/05/2017, 1:34 GMT+7
ឧបនាយករដ្ឋមន្ដ្រី កម្ពុជា សម្ដេច វិបុលបញ្ញា សុខ អាន ទទួលមរណភាព
14:33, 16/03/2017
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹងអោយដឹងថា ឧបនាយករដ្ឋមន្ដ្រី កម្ពុជា និងជារដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ​វិបុល​បញ្ញា សុខ អាន "បានទទួលមរណភាពនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧ នៅមន្ទីរពេទ្យឯទីក្រុង ប៉េកាំង នៃប្រទេសសាធារណរដ្ឋប្រជាមានិតចិន ក្នុងជន្មាយុ ៦៦ ឆ្នាំដោយរោគាពាធ"។
ឧបនាយករដ្ឋមន្ដ្រី សុខ អាន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសព្វថ្ងៃ។​ លោកកាន់តំណែងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៨ ហើយត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីនៅឆ្នាំ ២០០៤។
រូបថត (ឯកសារ)៖ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ​វិបុល​បញ្ញា សុខ អាន អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍មួយនៅរាជធានី ភ្នំពេញ នាំថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៤។
រូបថត៖ THX/ទីភ្នាក់ងារព័ត៌មានវៀតណាម

រូបភាពនិងសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីរឿងលោក សុខអាន ទទួលមរណៈភាពត្រូវបានប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា ចេញផ្សាយពីយប់មិញ (ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧)។ រូបថត៖ កាសែតរស្មីកម្ពុជា

លោកឧបនាយករដ្ឋមន្រ្តី សុខអាន ទើបតែបានព្រះមហាក្សត្រ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងគោរមងារជា "សម្ដេច វិបុលបញ្ញា សុខ អាន" នាថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៧ កន្លងមក៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖