Thứ 6, 23/06/2017, 22:39 GMT+7
កាត់បន្ថយភាពក្រីក្រ នៅឃុំ វីធ្វី
14:06, 13/01/2016
វិធ្វី គឺជាឃុំដែលមានបងប្អូនជនជាតិខ្មែររស់នៅយ៉ាងច្រើនស្ថិតក្នុងស្រុក វិធ្វី ខេត្ត ហូវយ៉ាង។ ក្នុងបណ្ដាឆ្នាំកន្លងទៅនេះ ឃុំបានមានវិធីល្អៗជាច្រើនសំដៅជួយឧបត្ថម្ភដល់អ្នកស្រុកអោយរួចផុតពីភាពក្រីក្រឆ្លងតាមរយៈទំរង់រូបភាពដាំបន្លែបង្ការ ដាំត្របែក ដាំម្លូ ចិញ្ចឹមកន្ធាយ ត្រីស្លាត ចិញ្ចឹមជ្រូកជាដើម។
របរធ្វើដួនជួយអោយបងប្អូនជនជាតិខ្មែរជាច្រើនក្នុងឃុំរួចផុតពីភាពក្រីក្រ
 
ខ្សែផ្លូវ គេញដាវ របស់ឃុំត្រូវបានតម្លើងថ្នាក់និងធ្វើរបងរុក្ខជាតិបៃតង

ក្រៅពីនោះ ឃុំបានឧបត្ថម្ភដើមទុនអោយគ្រួសារក្រីក្រ គ្រួសារកៀកកំរិតក្រចំនួន ១៩២ គ្រួចិញ្ចឹមគោបន្តពូជដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យដូច្នេះ ផ្តើមពីឃុំមួយដែលមានប្រជាជនក្រីក្រចំនួន ៣០% មកដល់បច្ចុប្បន្ននេះ ឃុំ វិធ្វី នៅ សល់គ្រួសារក្រីក្រតែ ៩% ប៉ុណ្ណោះ។
 
ដោយសារដាំម្លូស្លឹកលឿង គ្រួសារអ្នកស្រី គីមញៀមបានមានប្រភពចំណូលស្ថិតស្ថេរ
 
ឃុំ វិធ្វី ទើបសម្រេចជាស្ថាពរការស្ថាបនាអាគារវប្បធម៌ខ្មែរ ជួយអោយបងប្អូនជនជាតិមានលក្ខខណ្ឌងាយស្រួលក្នុងការចូលរួមបណ្ដាសកម្មភាពខាងជំនឿវប្បធម៌

ទន្ទឹមនឹងការអភិវឌ្ឍន៍ការបង្កបង្កើនផលឃុំ វិធ្វី នៅបានបណ្ដាក់ទុនស្ថាបនាអាគារវប្បធម៌តម្លើងថ្នាក់ បើកទូលាយផ្លូវគមនាគមន៍ជនបទភ្ជាប់ទៅភូមិ ៦ ភូមិ ៨ ជាដើម ជួយបងប្អូនជនជាតិអោយមានលក្ខខណ្ឌងាយស្រួលក្នុងការចូលរួមបណ្ដាសកម្មភាពខាងជំនឿវប្បធម៌៕
ស៊ន់យឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖