Chủ nhật, 21/10/2018, 15:9 GMT+7
ការផ្លាស់ប្ដូរនៅ មៀតធឺ
07:53, 18/09/2018
មៀតធឺ គឺជានាមដ្ឋានដែលចង្អុលបង្ហាញពីតំបន់ដែនដីដែលលាតសន្ធឹងជាង ៣០ គីឡូម៉ែត្របណ្ដោយតាមដងផ្លូវជាតិលេខ ៦៣ ចំណុះភុូមិសាស្រ្តសុ្រកទាំងពីរគឺ អានបៀន និង អានមិញ (ខេត្ត កៀនយ៉ាង) មានផ្ទៃដីសរុបទាំងអស់ជាង ៩៩.០០០ ហិកតាដោយមានប្រជាជនជាង ៧០.០០០ ក្រុមគ្រួសារ។ ផ្តើមពីតំបន់ដីជូរខ្សោះជ្រាបជាតិប្រៃមួយ សហគមន៍បណ្តាជនជាតិនៅទីនេះបានរានឆ្ការ កែលម្អដីវាលជាជំហានៗ បង្វែរវិធីសាស្រ្តផលិតកម្មបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បង្កការរកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព...។
ដំណើរវិវឌ្ឍន៍នៅតំបន់ឆ្នេរប្របមាត់សមុទ្រ
តំបន់ មៀតធឺ មាន ១០/១២ ឃុំឆ្នេរប្របមាត់សមុទ្រខាងលិចដែលមានឈ្មោះក្នុងបញ្ជីនៃបណ្តាឃុំលំបាក លំបិនខ្លាំងនៅតំបន់ឆ្នេរប្របមាត់សមុទ្រនិងដែនកោះដំណាក់កាលឆ្នាំ ២០១៦ - ២០២០ រួមមាន៖ ណាម ថាយ ណាមថាយអា ណាមអៀនតីអៀន (ស្រុក អានបៀន) ធន់ហ្វាដុងហ៊ឹងអា វ៉ឹនខាញ់ វ៉ឹនខាញ់ដុង វ៉ឹន ខាញ់តី និង តឹនថាញ់ (ស្រុក អានមិញ)។
ទិដ្ឋភាពរួមនៃទីរួមស្រុក ធឺបាទីប្រជុំជនរបស់ស្រុក អានបៀនជាភូមិសាស្រ្តដែលមានអត្រាបងប្អូនជនជាតិ ខ្មែរស្នាក់អាស្រ័យជាង ១១%

ចាប់តាំងពីពេលដំណើរការកម្មវិធីតំបន់ឆ្នេរប្របមាត់សមុទ្រនិងដែនកោះ មកទល់បច្ចុប្បន្ន មូលដ្ឋានទាំងអស់ក្នុងតំបន់ត្រូវបាន វិនិយោគជិត ៣០ ពាន់លានដុងដើម្បីសាងសង់ស្ពាន ផ្លូវគមនាគមន៍ជនបទព្រែកប្រឡាយធារាសាស្រ្ត...។

យោងតាមលោកស្រី ត្រឹនគីមទ្វៀនប្រធានការិយាល័យពលកម្ម -យោធិនពិការនិងសង្គមកិច្ចស្រុក អាន មិញ សំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ទាំងឡាយដូចជា៖ អគ្គិសនីផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាពជាដើមបានបង្កភាពងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរទៅមកផលិតនិងចរាចរទំនិញ ព្រមជាមួយនោះក៏រួមចំណែកកសាងជនបទថ្មីនៅលើភូមិសាស្រ្ត។
អ្នកនេសាទ ផាមវ៉ាន់កនបចុ្ចប្បន្នមានផ្ទៃដីចិញឹ្ចមងាវគ្រំចំពុះ ទាពណ៌បៃតងគ្រែងឈាមជិត ៩០ ហិកតា...នៅលើតំបន់ឆ្នេរដុះថ្មីប្របមាត់សមុទ្រចំណុះឃុំ ណាមថាយស្រុក អានបៀន

ទន្ទឹមនឹងការជួយជ្រោមជ្រែងរបស់មជ្ឈិម មូលដ្ឋានទាំងឡាយនៅតំបន់ មៀតធឺ នៅថែមទាំងម្ចាស់ការ គួបបញ្ចូលរាល់ប្រភពទុនដើម្បីសាងសង់សំណង់ផ្សេងៗ ជាច្រើនទៀតដូចជា៖ សាលាចំណេះទូទៅជនជាតិអន្តេវាសិកអនុវិទ្យាល័យ អានបៀនមានផ្ទៃដីសរុប ២២.០០០ ម៉ែត្រ ការ៉េ ចំណាយថវិកាសរុបជាង ៨០ ពាន់ លានដុង ប្រព័ន្ធផ្គត់ផ្គង់ទឹកអន្តរឃុំនៅឃុំ ណាមអៀន ស្រុកអានបៀន ដោយមានកម្លាំងអានុភាព ៣.០០០ ម៉ែត្រគុបក្នុងមួយថ្ងៃមួយយប់ ថវិកាសរុបជាង ៨៥ ពាន់លានដុង។ល។
"ដោយប្រភពថវិកាមានកំហិត នាពេលដំណើរការបណ្ដាគម្រោងវិនិយោគនៅឃុំលំបាកលំបិនខ្លាំងទាំងឡាយនៃតំបន់ឆ្នេរប្របមាត់សមុទ្រនិងដែនកោះ យើងខ្ញុំបានម្ចាស់ការគួបបញ្ចូលប្រភពទុនជាច្រើនដើម្បីផ្តោតទៅលើការវិនិយោគសាងសង់បណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ ទង្វើទាំងនោះបានទាំងរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់មាមីងបងប្អូនជនរួមជាតិ ថែមទាំងជួយឧបត្ថម្ភដល់ការបង្វែរផលិតកម្មតាមទិសដៅលើកកម្ពស់តមៃ្លផលិតផលនៅលើមួយឯកតានៃផ្ទៃដីបន្ស៊ាំនឹងការប្រែបួ្រលអាកាសធាតុ បង្កការរកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាពផងដែរ..."
លោក ង្វៀនវៀតប៊ិញ - អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អានបៀន (ខេត្ត កៀនយ៉ាង)
 

លោកស្រី ឡេធីទុង នៅភូមិ ដុងយឿ ឃុំ ណាមថាយអា (ស្រុក អានបៀន) សោមនស្សរីករាយថា៖ "កាលពីមុន ទឹកនៅក្នុងតំបន់នេះត្រូវជ្រាបជាតិជូរនិងប្រៃ មាមីងបងប្អូនត្រូវប្រដាប់នូវពាងធំ ពាងតូចសម្រាប់ផ្ទុកទឹកភ្លៀងទុកប្រើប្រាស់ពេញមួយឆ្នាំ។ពេលអស់ទឹកភ្លៀងត្រូវទិញទឹកដែលលក់តាមទូកសម្រាប់ប្រើប្រាស់មួយម៉ែត្រគុបថ្លៃដល់ ៥០.០០០ ដុង។ ឥឡូវនេះ ទឹកស្អាតបានចូលមកដល់ផ្ទះ មួយម៉ែត្រគុបត្រឹមតែ ៤.៨០០ ដុង គួរអោយរំភើប រីករាយណាស់!"...។
តំបន់ឆ្នេរដុះថ្មីប្របមាត់សមុទ្រចំណុះស្រុក អានបៀន មានទំហំជាង ១០.០០០ ហិកតា
បង្កលក្ខខណ្ឌងាយស្រួលអោយមាមីងបងប្អូនប្រជាកសិករនៅតំបន់ មៀតធឺ អភិវឌ្ឍន៍ការចិញ្ចឹមពពួកសត្វសិប្បីសត្វដូចជា៖ ងាវ គ្រំចំពុះទាពណ៌បៃតង គ្រែងឈាម…

កសាងទម្រង់រូបភាពសេដ្ឋកិច្ចថ្មី
ដើម្បីកែលម្អជីវភាពរស់នៅលើតំបន់ដីជ្រាបជាតិជូរនិងប្រៃ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅ មៀតធឺ បានជំរុញទឹកចិត្តមាមីងបងប្អូនជនរួមជាតិអោយរានឆ្ការដីរហោឋាន កែលម្អវាលស្រែ ជាជំហានៗ បង្វែរវិធីសាស្ត្រ បង្កបង្កើនផល ឆ្ពោះទៅរកទម្រង់រូបភាពទាំងឡាយដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ បង្កការងាររកស៊ីចិញ្ចឹមជីវិតដោយស្ថិរភាព។

ផ្អែកលើលក្ខខណ្ឌជាក់ស្តែង មៀតធឺ ក៏បានជំរុញខ្លាំងក្លាការ ប្រគល់ដីឆ្នេរដុះថ្មីប្របមាត់សមុទ្រ ប្រគល់ដីព្រៃការពារតាមការកំណត់ កំណត់តំបន់ចិញ្ចឹមបណ្ដុះជំនាញតែជលផលពង្រីកទូលំទូលាយរបៀបធ្វើវប្បកម្មបង្វិលរដូវដោយចិញ្ចឹមឆ្លាស់បង្គា នៅលើដីស្រែតាមទម្រង់រូបភាពបង្គា - ស្រូវ…។
ខ្សែផ្លូវគមនាគមន៍ជនបទប្រវែង ៣ គីឡូម៉ែត្រទើបតែបានដាក់អោយប្រើប្រាស់នៅភូមិ សែវវ៉ែត ឃុំ ណាមថាយអាស្រុក អានបៀន ដោយមានថវិកាវិនិយោគសរុបជាង ១,៩ ពាន់លានដុងពីប្រភពទុននៃកម្មវិធីឆ្នេរដុះថ្មីប្របមាត់សមុទ្រ

ប្រហែល ១០ ឆ្នាំក្រោយបន្ទាប់ពីការបង្វែរផលិតកម្ម មៀតធឺ ឥឡូវនេះ មានផ្ទៃដីទំហំ ៥៨.០០០ ហិកតាផលិតកសិកម្មតាមទម្រង់រូបភាពបង្គា - ស្រូវ ស្មើនឹងអត្រាជិត ៧៨% នៃផ្ទៃដីចិញ្ចឹមបណ្តុះជលផលសរុបក្នុងទូទាំងតំបន់។

ពេលជាតិប្រៃជ្រាបចូលជ្រៅក្នុងវាលស្រែ ដំណាំស្រូវមិនអាចរស់បាន មាមីងបងប្អូននៅមូលដ្ឋានមួយចំនួនក៏បានម្ចាស់ការដាំស្មៅដើម្បីកែលម្អដី បង្កើតឡើងវិញនូវនិរន្តភាពនៃទម្រង់រូបភាព។
ម៉ោងរៀនអំពីការអប់រំកាយសម្បទារបស់សិស្សានុសិស្សនៃសាលាចំណេះទូទៅ
ជនជាតិអន្តេវាសិកអនុវិទ្យាល័យ អានបៀន

មកសួរសុខទុក្ខគ្រួសារបងយោធិន ពិការជាជនជាតិ ខ្មែរ យ័ញអ៊ូយនៅភូមិ បាវត្រឹម ឃុំ ណាមអៀន (ស្រុក អានបៀន) យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ វិធីបង្វែរផលិតកម្មដ៏ស៊ីសង្វាក់ របស់ប្រជានិករនៅទីនេះ។ 

នៅតាមផ្លូវនាំយើងខ្ញុំទៅទស្សនាស្រះចិញ្ចឹមបង្គាទំហំ ៣ ហិកតា បងបាននិយាយប្រាប់ដោយឥតលាក់បាំងថា៖ "ជីវភាពក្រុមគ្រួសារលំបាកលំបិន ដីបង្កបង្កើនផលតិចតួចបានជាខ្ញុំគន់គិតយ៉ាងច្រើនអំពីបណ្ដាទម្រង់ផលិតកម្មកសិកម្ម។ យ៉ាងណាមិញ មកដល់ឆ្នាំ ២០១៥ខ្ញុំសម្រេចចិត្តបង្វែរពីទម្រង់ឯកវប្បកម្មដំណាំស្រូវមកទម្រង់រូបភាពបង្គា - ស្រូវ។អាស្រ័យដូច្នេះហើយ ក្រុមគ្រួសារខ្ញុំឥឡូវ មា នប្រាក់ចំណូលប្រហែល ៣០០ លានដុងក្នុងមួយឆ្នាំ បានទាំងសងអស់បំណុលសង់បានផ្ទះដ៏មាំទាំ បានទាំងសន្សំសំចៃទិញថែមដីបង្កបង្កើនផលជិត ១ ហិកតាទៀតផង"។
ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅមណ្ឌលសុខភាពឃុំឆ្នេរដុះថ្មីប្របមាត់សមុទ្រ វ៉ឹនខាញ់ដុង

ក៏អាស្រ័យដោយការបង្វែរមកទម្រង់រូបភាពបង្គា - ស្រូវទើបបច្ចុប្បន្ននេះ បណ្ដាក្រុមគ្រួសារដែលជាសមាជិក សហករណ៍កសិកម្ម បាវត្រឹម ឃុំ ណាមអៀន (ស្រុក អានបៀន) ក៏បានប្រាក់ចំណូលជាង ៩០ លានដុងក្នុងមួយហិកតាខ្ពស់ជាង ៥ ដងបើធៀបនឹងឯកវប្បកម្មដំណាំស្រូវ។

លោក លឿងវ៉ាន់ញ៉ឹម នាយកសហករណ៍បានឲ្យដឹងថា៖ សហករណ៍ត្រូវបានបង្កើតឡើងពីឆ្នាំ ២០០៥ ដោយមានសមាជិកចំនួន ១០២ ក្រុមគ្រួសារ ក៏ប៉ុន្តែគ្រាដំបូងដាំតែស្រូវ ប្រាក់ចំណូលបានប្រហែល ២០ លានដុងក្នុងមួយហិកតាប៉ុណ្ណោះ។ 

មៀតធឺ កំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនូវទម្រង់រូបភាពវប្បកម្មបង្វិលរដូវបង្គា - ស្រូវ បង្កើតជារបត់ថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម

អាស្រ័យដោយមានប្រសិទ្ធភាពយ៉ាងច្បាស់ក្រឡែតពីទម្រង់រូបភាពថ្មី មាមីងបងប្អូនបានពង្រីកទូលាយទម្រង់រូបភាពបង្គា - ស្រូវឡើងដល់ ៨២ ហិកតាសម្រេចបានជិតពាក់កណ្តាលផ្ទៃដីបង្កបង្កើនផលដែលសរុបទាំងអស់របស់សហករណ៍។

បច្ចុប្បន្ននេះសហករណ៍កំពុងបង្វែរផ្ទៃដីបង្កបង្កើនផលដែលនៅសេសសល់ជាមួយល្បឿនដ៏សមស្របទៅតាមការលើកគម្រោងប្លង់របស់មូលដ្ឋាន។
ផ្លែឈើគ្រប់ប្រភេទរបស់មាមីងបងប្អូនប្រជាកសិករនៅតំបន់ មៀតធឺបានដាក់តាំងលក់នៅផ្សារ ធឺមឿយម៉ូត ស្រុក អានមិញ

កិច្ចការបង្វែរទម្រង់ផលិតកម្មបានរួមចំណែកក្នុងការជួយកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតំបន់ឆ្នេរប្របមាត់សមុទ្រ មៀតធឺ ជាមធ្យមពី ៣ - ៤% ក្នុងមួយឆ្នាំ។ មកដល់ដំណាច់ឆ្នាំ ២០១៧ អត្រាគ្រួសារក្រីក្រពហុវិមាត្រទូទាំង តំបន់នៅមានជាង ១៤%។

ឃុំទាំងអស់នៅ មៀតធឺ សុទ្ធតែមានផ្លូវរថយន្តចូលរហូតដល់ទីប្រជុំជន ប្រព័ន្ធគមនាគមន៍ជនបទអន្តរភូមិបាននិងកំពុងបន្តការបណ្តាក់ទុនសាងសង់ បណ្តាតួលេខអំពីសេវាកម្មសុខភាព អប់រំ ការប្រើប្រាស់ទឹកស្អាត អគ្គិសនីប្រើប្រាស់ជាដើមត្រូវបានលើកកម្ពស់ឥតឈប់ឈរ។
ទម្រង់រូបភាពដាំស្មៅនៅលើដីចិញ្ចឹមបង្គាក្នុងភូមិ សែវញ៉ៅអាឃុំ តឹនថាញ់ ស្រុក អានមិញ
ស្ថានីយ៍ផ្គត់ផ្គង់ទឹកមណ្ឌលលេខ ៤ ចំណុះប្រព័ន្ធផ្គត់ផ្គង់ទឹកអន្តរឃុំនៃស្រុក អានមិញ ទើបតែបានបើកសម្ពោធនៅដើមឆ្នាំ ២០១៨ ផ្គត់ផ្គង់ទឹកប្រើប្រាស់ដោយស្ថិរភាពជូនប្រជាជននៅ ៥ ឃុំ ប្របមាត់សមុទ្រ៖ តីអៀន ណាមអៀនតីអៀនអា ណាមថាយ និង ណាមថាយអា

មៀតធឺ ឥឡូវនេះលែងនៅជា "ស្រុកទេសដ៏ចម្លែក សម្លេងបក្សីស្រែកយំក៏គួរឲ្យខ្លាច ត្រីប្រែបម្រះខ្លួនក៏ព្រួយបារម្ភ" ដូចកាលពីដើមទៀតហើយ…៕
ញូយ៉ាង - អានហៀវ - ឡេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ