Thứ 3, 16/10/2018, 15:54 GMT+7
ការផ្លាស់ប្តូរនៅតំបន់ជនបទបដិវត្តន៍ ហុងយ៉ឹន
14:01, 08/08/2018
ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) ប្រហែលជា ៦០ គីឡូម៉ែត្រ ស្រុក ហុងយ៉ឹន មានផ្ទៃដីធម្មជាតិ ៤២.៤១៥ ហិកតា មានចំនួនប្រជាជនប្រមាណជា ១១០.០០០ នាក់ រួមមាន ៣ ជនជាតិជាបងប្អូនគឺ គិញ ចិន ខ្មែរ រស់នៅជាមួយគ្នា។
ក្នុងសម័យសង្គ្រាមតស៊ូទាំងពីរលើកប្រយុទ្ធប្រឆាំងនឹងអាណានិគមនិងចក្រពត្តិឈ្លានពាន ស្រុក ហុងយ៉ឹន
គឺជាតំបន់មួយក្នុងចំណោមតំបន់ជនបទបដិវត្តន៍ដ៏ក្លៀវក្លា មោះមុត។
ទិដ្ឋភាពរួមនៃទីរួមស្រុក ង៉ានយឿ ទីរួមស្រុកនៃស្រុក ហុងយ៉ឹន នៅតំបន់ជនបទបដិវត្តន៍ដោយមានប្រជាជនជាបងប្អូនជនជាតិ ខ្មែរចំនួន ១៣%

ធ្លាប់ជាស្រុកក្រីក្រ លំបាកលំបិនមួយរបស់ខេត្ត បាកលៀវ ប៉ុន្តែអាស្រ័យដោយពង្រីកកម្លាំងផ្ទៃក្នុង ឆ្លៀត ទាញយក ប្រយោជន៍ពីកម្លាំងខាងក្រៅទន្ទឹម នឹងនោះកំណត់ការកសាងជនបទថ្មី គឺជាភារកិច្ចស្នូលសំដៅបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្រ្តស្រុកកំពុងផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។
ស្តារឡើងវិញនិងអភិវឌ្ឍបណ្ដាភូមិរបរប្រពៃណីនៅស្រុក ហុងយ៉ឹន គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងឡាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិ
 
សំដៅបង្កើតនូវកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋានដំណាក់កាល ២០១៦ -២០២០ ស្រុក ហុងយ៉ឹន បានកៀរគររាប់សិបពាន់លានដុងដើម្បីតម្លើងថ្នាក់ ៦ សំណង់ផ្លូវបេតុង ជួសជុលពង្រីកផ្លូវកៅស៊ូនិងសាងសង់ ១០ ស្ពានយោលថ្មីនៅតាមខ្សែផ្លូវគមនាគមន៍ដែលជាសរសៃឈាមសំខាន់ៗ នៅបណ្តា ឃុំ៖ និញគ្វើយអា ឡុកនិញ ទីរួមស្រុក ង៉ានយឿ និញថាញ់លើយ និញ ថាញ់លើយអា ជាដើម។
ប៉ុន្មានឆ្នាំថ្មីៗ នេះ ការកែលម្អចម្ការដំណាំចម្រុះមកកាន់ទម្រង់រូបភាពដាំដើមឈើហូបផ្លែបានបញ្ជាក់ច្បាស់នូវលក្ខណៈប្រសិទ្ធភាពសេដ្ឋកិច្ច ដែលបានប្រជាកសិករស្រុក ហុងយ៉ឹន ពង្រីកយ៉ាងទូលំទូលាយពីមួយថៃទៅ្ង មួយថៃ្ង

ស្រុកក៏ជំរុញយ៉ាងខ្លាំងក្លានូវការអនុវត្តវិទ្យាសាស្ដ្រ - បច្ចេកទេសទៅក្នុងផលិតកម្ម ពង្រីកផ្ទៃដីដាំដុះនូវពូជស្រូវថ្មី វិនិយោគទៅលើការធ្វើប្រពលវប្បកម្ម បង្កើនរដូវកាលនិងអនុវត្តទម្រង់រូបភាពសហការជាច្រើនដូច ជា៖ ក្រុមសហការវាលស្រែទ្រង់ទ្រាយធំ ដាំបន្លែបង្ការនៅលើភ្លឺស្រះចិញ្ចឹម បង្គាគួបផ្សំជាមួយនឹងទម្រង់រូបភាព បង្គា - ក្តាម - ត្រីនិងចិញ្ចឹមជលផលគ្រប់ប្រភេទផ្សេងទៀត ទម្រង់រូបភាពសហការរវាង ៤ មជ្ឈដ្ឋានប្រមូលទិញផលិតផលជាដើម។ 
ដើម្បីលើកកម្ពស់តម្លៃស្រូវអង្ករធានាទីផ្សារនាំចេញជូនមាមីងបងប្អូនកសិករ ស្រុក ហុងយ៉ឹន កសាងទម្រង់រូបភាពតំណភ្ជាប់ខ្សែសង្វាក់តមៃផ្ល លិតកម្មសូ្រវអង្ករសិ្ថរភាព

អាស្រ័យហេតុដូច្នេះ អត្រានៃក្រុមគ្រួសារក្រីក្រនៅក្នុងស្រុកបានថយចុះយ៉ាងខ្លាំង ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៣៧លានដុងក្នុងមួយឆ្នាំ។
កម្មាភិបាល ប្រជាជនវិលមកទស្សនាតំបន់អតីតមូលដ្ឋានបដិវត្តន៍នៅស្រុក ហុងយ៉ឹន

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ ជាពិសេសគឺបងប្អូនជនជាតិ ខ្មែរ (មានប្រមាណជា ១៣% នៃចំនួនប្រជាជនក្នុងស្រុក) ស្រុក ហុងយ៉ឹន បានអនុវត្តល្អនូវបណ្ដាគោលនយោបាយជួយឧបត្ថម្ភដីលំនៅដ្ឋាន ទឹកប្រើប្រាស់បណ្តុះបណ្តាលវិជ្ជាជីវៈនិងបានជួយដោះស្រាយការងារធ្វើ អោយខ្ចីដើមទុនសម្រាប់អភិវឌ្ឍផលិតកម្មជាដើម។ 
អាស្រ័យដោយការព្យាយាម ធននឹងក្តីលំបាក ហើយចេះបង្កបង្កើនផលដំណាំចម្រុះលើទំហំដីជាង ២ ហិកតាដែលដាំស្រូវនិងបន្លែបង្ការ គ្រួសារលោក យ៉ាញ់មីជនជាតិ ខ្មែរ នៅភូមិ តាបែន ឃុំ និញហ្វា ស្រុក ហុងយ៉ឹន មានប្រាក់ចំណូលស្ថិរភាពជាង ១០០ លានដុងជារៀងរាល់ឆ្នាំ

វិស័យសុខាភិបាល អប់រំក៏បានយកចិត្តទុកដាក់វិនិយោគដោយមាន ១០០% ឃុំ ទីរួមស្រុកមានស្ថានីយ៍សុខាភិបាល ចំនួនកម្មាភិបាលសុខាភិបាលជនជាតិ ខ្មែរ មានប្រមាណជា ១៤,៧% ជាង ៣៩.០០០នាក់ជាបងប្អូនជនជាតិចំណុះមុខសញ្ញាលំបាកលំបិនត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព បង្កើត ១៥ ចំណុចសាលាបង្រៀនភាសាខ្មែរ ដោយមាន ២៦ ថ្នាក់ អត្រាប្អូនៗ ចូលរៀនសម្រេចបាន ៩៨%...។
នៅស្រុក ហុងយ៉ឹន បង្គាកំពុងតែបញ្ជាក់ទីជំហរពេលបានគួបផ្សំជាមួយនឹងដំណាំស្រូវជាបណ្តើរៗបង្កើតទម្រង់រូបភាពផលិតមានប្រសិទ្ធភាពខ្ពស់និងស្ថិរភាព

នាអំឡុងពេលខាងមុខ ស្រុក ហុងយ៉ឹន នឹងប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ជំរុញខ្លាំងក្លាការបង្វែររចនាសម្ព័ន្ធ សេដ្ឋកិច្ចដោយផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍជនបទលើគ្រប់ជ្រុង ជ្រោយ បង្វែររចនា សម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម បន្តរក្សាល្បឿនកំណើនសេដ្ឋកិច្ចតាមទិសដៅប្រសិទ្ធភាពនិងស្ថិរភាព៕
អត្ថបទ៖ សឺនហេង - រូបថត៖  ផានថាញ់គឿង - សឺនហេង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ