Thứ 7, 21/04/2018, 7:32 GMT+7
ក្រូចឃ្វិចក្រហមនៅ ឡាយវុង អំណរបុណ្យចូលឆ្នាំថ្មី
17:12, 16/04/2018
រយៈវេលាកៀកដល់ចូលឆ្នាំថ្មី ឈ្មួញប្រមូលទិញនៅគ្រប់ទីកន្លែងស្វះស្វែងមកស្រុក ឡាយវុង (ខេត្ត ដុងថាប) ដើម្បីទិញក្រូចឃ្វិចក្រហមផ្គត់ផ្គង់អោយទីផ្សារ។
ស្រុក ឡាយវុង បច្ចុប្បន្នមានចម្ការក្រូចឃ្វិចក្រហមជាង ១.០០០ ហិកតា ប្រមូលផ្តុំជាសំខាន់នៅបណ្តាឃុំ ឡុងហូវ តឹនភឿក តឹនថាញ់ និង វិញធើយ ជារៀងរាល់ឆ្នាំផ្គត់ផ្គង់ផលិតផលឲ្យទីផ្សារចូលឆ្នាំថ្មីប្រមាណ ៤០.០០០ តោន។ 
ដោយសារមានពណ៌សម្បុរស្រស់ស្អាត ផ្លែមូលរលើប រសជាតិផ្អែមល្ហឹម... ក្រូចឃ្វិចក្រហម ឡាយវុង បានជួយអោយកសិករជាច្រើននៅស្រុក ឡាយវុងរួចផុតពីភាពក្រីក្រនិងឈានឡើងធ្វើមាន

អាស្រ័យមានព័ណ៌សម្បុរស្រស់ស្អាត ផ្លែមូលរលើប សំបកស្តើង គ្រាប់តិច រសជាតិផ្អែមល្ហឹម…ទើបក្រូចឃ្វិចក្រហម ឡាយវុង តែងតែមានតម្លៃលក់ខ្ពស់បង្គួរពី ២៨.០០០ ទៅ ៤០.០០០ ដុងក្នុងមួយគីឡូក្រាម។
 
គ្រួសាររបស់បង ហ្វុិញថាយប៊ិញ នៅឃុំ តឹនភឿក ស្រុក ឡាយ វុង ប្រមូលផលក្រូចឃ្វិចក្រហមបម្រើតម្រូវការចូលឆ្នាំថ្មី
 
ដើម្បីបង្កើនបន្ថែមនូវចំណូលអ្នកចម្ការមួយចំនួនដូចជា៖ អ៊ុតតឿង ហុងវ៉ឹន ភឿងងី ឡានអាញ់ ហាយ គៀត ទឺរ៉ាង… ថែមទាំងដាំក្រូចឃ្វិចក្រហមក្នុងផើងលម្អ ឬក៏បើកទ្វារទាក់ទាញភ្ញៀវទេសចរមកសាក ល្បងជាក់ស្តែងនូវការប្រមូលផលក្រូចឃ្វិចក្រហមទៀតផង។ 
 
ដើមកូ្រចឃិ្វចក្រហមធំជាងគេបង្អស់នៅកុ្នងតំបន់ផ្តល់ផែជា្ល ង ៥០០ គីឡូក្រាមកុ្នងមួយរដូវរបស់គួ្រសារបង លឺវ វ៉ាន់ទិននៅភូមិ ឡុងហ៊ឹង ១ ឃុំ ឡុងហូវ ស្រុក ឡាយវុង

លោក លឺវវ៉ាន់រ៉ាង នៅភូមិ ហ្វាខាញ់ ឃុំ វិញធើយ ដាំក្រូចឃ្វិចក្រហមក្នុងផើង (ក្រូចឃ្វិចក្រហមទុកលម្អ) ដើម្បីបម្រើតម្រូវការដល់អ្នកជក់ចិត្តកំសាន្តនឹងប្រភេទរុក្ខជាតិលម្អ កូ្រចឃិ្វចក្រហមនាថ្ងៃបុណ្យចូលឆំ្នាថី្ម
 
ដោយសារអាកាសធាតុអំណោយផលគ្រួសារ ដាំក្រូចឃ្វិចក្រហមជាច្រើននៅ ឡាយវុង តំបន់ ប្រមាណថានឹងបានចំណេញរាប់រយលានដុងក្នុងឱកាសចូលឆ្នាំថ្មីនេះ៕
វ៉ាន់ទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖