Thứ 3, 25/09/2018, 23:33 GMT+7
ក្រូចឆ្មារអត់គ្រាប់ ដំណាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅ ចូវថាញ់
16:23, 17/02/2018
ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រូចឆ្មារអត់គ្រាប់គឺជាដំណាំមួយក្នុងចំណោមដំណាំដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់អោយគ្រួសារកសិករជាច្រើននៅស្រុកចូវថាញ់ ខេត្ត ហូវយ៉ាង។
ស្រុក ចូវថាញ់ នាបច្ចុប្បន្នមានចម្ការក្រូចឆ្មារអត់គ្រាប់ចំនួន ៨០០ហិកតា ក្នុងនោះ មានជិត ២០ហិកតាដាំតាមស្តង់ដារ VietGA PGlobalGA P។ 
 
បែងចែកប្រភេទក្រូចឆ្មារអត់គ្រាប់នៅសហករណ៍កសិកម្ម ថាញ់ភឿក

បងប្អូនមាមីងនៅទីនេះដាំក្រូចឆ្មារអត់គ្រាប់តាមវិធីបិទជិតតាំងពីការជ្រើសរើសពូជរហូតដល់ការប្រមូលផល ការបែងចែកប្រភេទ ការវេចខ្ចប់និងលក់ចេញ។
 
បងប្អូនមាមីងកសិករស្រុក ចូវថាញ់ ពង្រីកពូជក្រូចឆ្មារអត់គ្រាប់

ជាមួយតម្លៃប្រមូលទិញពី ២០.០០០ ដល់ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម បងប្អូនមាមីងរកប្រាក់ចំណូលបានរាប់រយលានដុងក្នុងមួយឆ្នាំ។
 
ក្រូចឆ្មារអត់គ្រាប់នាបច្ចុប្បន្នគឺជាកសិផលមួយក្នុង ១០ កសិផលគោលដៅ
នៃខេត្ត ហូវយ៉ាង
ក្រូចឆ្មារអត់គ្រាប់គឺជាប្រភេទដំណាំងាយដាំ កម្រកើតជំងឺដង្កូវនិងមិនបង់ខាតច្រើនក្នុងការថែទាំ

​ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការនាំចេញ ក្រូចឆ្មារអត់គ្រាប់ខេត្ត ហូវយ៉ាង ត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញានៃក្រសួង វិទ្យាសាស្ដ្រនិងបច្ចេកវិទ្យាផ្តល់វិញ្ញាបនបត្រចុះបញ្ជីកាផ្លាកសញ្ញា៕
ស៊ន់យឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ