Thứ 2, 21/08/2017, 11:36 GMT+7
ក្វឹនប៊ិញ កាត់បន្ថយភាពក្រីក្រដោយសារកសាងជនបទថ្មី
12:47, 27/09/2016
ក្វឹនប៊ិញ គឺជាឃុំមួយក្នុងចំណោមបណ្តាឃុំគោលដៅក្នុងការកសាងជនបទថ្មីនៃស្រុក បាច់ថុង ខេត្ត បាក់កាន មាន ៧ ភូមិ ដោយមាន ៥២៦ គ្រួសាររួមមាន ៥ ជនជាតិ៖ តៃ នុង យ៉ាវ ចិន នៅរួម រស់ជាមួយគ្នា។
 
បងប្អូនជនជាតិ តៃ នៅឃុំ ក្វឹនប៊ិញ នាំពូជពោតថ្មីដែលផ្តល់ទិន្នផលខ្ពស់មកដាំ

ដោយបានកំណត់ការកសាងជនបទថ្មីត្រូវដំណើរការទន្ទឹម នឹងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ឃុំបានកសាងទម្រង់រូបភាព គម្រោងដាំដុះនិងចិញ្ចឹមសត្វជាច្រើន នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដូចជា៖ ដាំពោតដំណើប បន្លែសុវត្ថិភាព ផលិតផ្សិតសំរាប់ ទទួលទាន ចិញ្ចឹមមាន់។ល។ មុខរបរធ្វើអាជីវកម្មសេវាកម្មមួយចំនួនក៏អភិវឌ្ឍខ្លាំងផងដែរ។ អាស្រ័យដូច្នេះ ចំណូលជាមធ្យមរបស់ឃុំនាបច្ចុប្បន្នសម្រេចបាន ១៩ លានដុងលើមនុស្សម្នាក់ក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រនៅត្រឹម ៤,៧%។
 
ឃុំ ក្វឹនប៊ិញ ជាជំហានៗធ្វើយន្តូបនីយកម្មក្នុងការបង្កបង្កើនផលកសិកម្ម

ចិញ្ចឹមមាន់សុវត្ថិភាពជីវសាស្រ្តនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនបងប្អូនបណ្តា ជនជាតិនៅឃុំ ក្វឹនប៊ិញ

អាស្រ័យដោយដាំដំណាំឧស្សហកម្ម ជីវភាពរស់នៅរបស់បងប្អូនបណ្តាជនជាតិនៅក្នុងឃុំបានលើកកំពស់យ៉ាងច្បាស់ក្រឡែត ជាជំហានៗ បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាព

ឃុំ ក្វឹនប៊ិញ នៅកៀរគរបណ្ដាប្រភពទុនសង្គមូបនីយកម្មដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកដល់ ពេលនេះ ខ្សែផ្លូវគមនាគមន៍អន្តរភូមិ ផ្លូវក្នុងវាលស្រែព្រែកប្រឡាយត្រូវបានចាក់បេតុងរឹងមាំ... រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៕
ឌឹកហ៊ីវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖