Thứ 3, 25/09/2018, 23:42 GMT+7
ខេត្ត ក្វាងណាម លើកកម្ពស់តួនាទី ជំហររបស់នារីនៅតំបន់ជនជាតិ
09:30, 14/08/2018
ប៉ុន្មានឆ្នាំថ្មីៗ នេះ គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្ត ក្វាងណាម បានយកចិត្តទុកដាក់យ៉ាងខ្លាំង បង្កលក្ខខណ្ឌដើម្បីអោយបងប្អូននារីនៅតំបន់បងប្អូនជនជាតិឈោងឈានឡើងពង្រីកល្អនូវតួនាទី ការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្គម។
មានក្លឹប ក្រុមនារីជាច្រើន នៅតំបន់បងប្អូនជនជាតិបាន បង្កើតឡើងផ្សារភ្ជាប់នឹងការស្តារឡើង វិញនិងអភិវឌ្ឍន៍របរត្បាញសំពត់សង្កឹម ត្បាញផ្តៅ ឫស្សី ដាំរុក្ខជាតិឱសថ...។
នារីនៅភូមិ តាវ៉ាង ឃុំ អាទៀង ស្រុក តីយ៉ាង សម្តែងសិល្បៈក្នុងទិវាបុណ្យមហាសាមគ្គីជនជាតិ

តំណាងសមាគមនារីឃុំ ភឿកហ្វា ស្រុក ភឿកសឺន ឃោសនា ផ្សព្វផ្សាយចំណេះដឹងអំពីច្បាប់អោយបងប្អូនជនជាតិ ហ្សែទ្រៀង

សមាគមសម្ព័ន្ធនារីស្រុក តីយ៉ាង ចាត់តាំងការផ្សព្វផ្សាយពីការការពារបរិស្ថានដល់ បងបូ្អននារីជាជនជាតិភាគតិចរស់នៅលើភូមិសាស្រ្ដ

ក្លឹបត្បាញសំពត់សង្កឹមរបស់នារីភូមិអា្រហី្គហ៍ ឃុំ អាសាន ស្រុក តីយ៉ាងធ្វើសកម្មភាពយ៉ាងមានប្រសិទ្ធភាពនាំមកនូវប្រាក់ចំណូលយ៉ាងមានលំនឹងអោយនារីតំបន់ខ្ពស់ ទន្ទឹមនឹងនោះ អភិរក្សលក្ខណៈវប្បធម៌ដាច់ដោយឡែករបស់បងប្អូនជនជាតិ កឺទូ

ឆ្លងតាមការចលនាប្រឡងប្រណាំងដែលបំផុសឡើងដោយសមាគមនារីគ្រប់ជាន់ថ្នាក់ បងប្អូនសមាជិកាដែលជានារីជនជាតិភាគតិចបានពង្រីកនូវសមត្ថភាព ច្នៃប្រឌិត ស្មារតីទទួលខុសត្រូវដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រដោយស្ថិរភាពក្លាហានហ៊ានថ្លែងយោបល់ប្រយុទ្ធប្រឆាំងនឹងរាល់ទំនៀមទម្លាប់ចាស់គំរឹល បង្ការ ប្រឆាំងនូវអំពើហិង្សាក្នុងគ្រួសារ...។ ឆ្លងតាមរយៈនោះលើកកម្ពស់តួនាទីជំហររបស់នារីនៅតំបន់ជនជាតិជាជំហានៗ៕
ដូទ្រឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ