Thứ 2, 29/05/2017, 1:36 GMT+7
ខេត្ត ត្រាវិញ ជួយឧបត្ថម្ភបងប្អូនជនជាតិខ្មែរលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ
14:40, 06/07/2016
អនុវត្តគោលនយោបាយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់បងប្អូនជនជាតិភាគតិច ក្នុងតំណាក់កាលពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៥ ខេត្ត ត្រាវិញ បានជួយឧបត្ថម្ភបងប្អូនជនជាតិខ្មែរជាង ៤.៧០០ ក្រុមគ្រួសារអនុវត្តទម្រង់រូបភាពអភិវឌ្ឍផលិតកម្មចំនួន ១៥៦ ដោយមានថវិកាសរុបជិត ៣១ ពាន់លានដុង ក្នុងនោះប្រភពថវិកាដែលទម្លាក់ពីមជ្ឈិមមានចំនួនជិត ២៣ ពាន់លានដុង។
កម្មាភិបាលផ្នែកកសិកម្មខេត្ត ត្រាវិញ (ខាងស្ដាំ) ណែនាំបងប្អូនជនរួមជាតិខ្មែរពីរបៀបបង្ការកំចាត់ដង្កូវជំងឺបំផ្លាញដំណាំស្រូវ
សណ្ដែកដីជាប្រភេទដំណាំគោលសំខាន់សម្រាប់វិនិយោគ ទាញយកសក្ដានុពលពីតំបន់ដីផ្នូរខ្សាច់ ជម្រាលផ្នូរនៅខេត្ត ត្រាវិញ តាមទិសដៅចិរភាព

លោក គីមង៉ុកថាយ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រាវិញ បានមានប្រសាសន៍អោយដឹងថាបណ្ដាផ្នែកមានសមត្ថកិច្ចរបស់ខេត្តបានជួយឧបត្ថម្ភនូវពូជដំណាំសត្វចិញ្ជឹម សម្ភារៈផលិតកម្មទិញគ្រឿងយន្ត បើកថ្នាក់ហ្វឹកហ្វឺនផ្ទេរចំណេះដឹងខាងវិទ្យាសាស្រ្តបចេ្ចកទេសដាំដុះនិងចិញ្ចឹមសត្វអោយ បងប្អូនជនរួមជាតិ។ មានទម្រង់រូបភាពផលិតកម្មជាច្រើនដូចជាការដាំឆ្លាស់ធ្វើស្រែពីររដូវដាំដំណាំមួយរដូវ ការចិញ្ចឹមបង្គាត្រីរួមផ្សំជាមួយការដាំស្រូវ ការដាំបន្លែជាស្បៀងអាហារលើដីផ្នូរខ្សាច់។ល។ ដែលផ្ដល់ប្រាក់ចំណូលពី ៨០ ដល់ ១៥០ លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។
 
ការនាំពូជពោតថ្មីមកដាំជាឱកាសសម្រាប់បងប្អូនជនរួមជាតិខ្មែរ មានជម្រើសផ្សេងៗ ក្នុងការបង្វែររចនាសម្ព័ន្ធដំណាំ
ការចិញ្ចឹមគោបន្ធាត់បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រអោយក្រុមគ្រួសារខ្មែរ
ជាច្រើនក្នុងខេត្ត

អាស្រ័យដូច្នេះហើយ អត្រាភាពក្រីក្រក្នុងតំបន់បងប្អូន ជនរួមជាតិ ខ្មែរ នៅខេត្ត ត្រាវិញ បានថយចុះ ពី ៣ ដល់ ៤ % គិតជាមធ្យមមួយឆ្នាំៗ សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាស្ថិរភាព៕
ភុកសឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ