Thứ 2, 26/06/2017, 12:9 GMT+7
ខេត្ត ត្រាវិញ អភិវឌ្ឍការចិញ្ចឹមសត្វតាមទិសដៅស្ថិរភាព
14:36, 15/05/2017
ខេត្ត ត្រាវិញ នាបច្ចុប្បន្នមានប្រមាណជា ២៣.០០០ ក្រុមគ្រួសារដែលចិញ្ចឹមសត្វពាហនៈ បក្សីស្រុក។ 
ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពសេដ្ឋកិច្ចដល់បណ្តាក្រុមគ្រួសារដែលចិញ្ចឹមសត្វ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត ត្រាវិញ បានវិនិយោគទុនរាប់សិបពាន់លានដុងដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញនូវតំបន់ចិញ្ចឹមសត្វ ផ្ដោតទៅលើការអភិវឌ្ឍ យ៉ាងខ្លាំងនូវហ្វូងគោនៅបណ្តាស្រុកដែលមានបងប្អូនជនជាតិខ្មែររស់នៅកុះករដូចជា៖ កូវង៉ាង ត្រាគូ កាងឡុង និង ស្រុក ចូវថាញ់ ហ្វឹកហ្វឺនបច្ចេកទេសនិងជួយឧបត្ថម្ភដល់បណ្តា គ្រួសារដែលចិញ្ចឹមសត្វបង្កាត់ពូជតាមបែបសិប្បនិម្មិតចំពោះសត្វពាហនៈ ទិញកូនពូជ សាងសង់សំណង់ជីវឧស្ម័ន ធ្វើកម្រាលជីវសាស្រ្ត...
 
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច កសិដ្ឋានចិញ្ចឹមមាន់ជាច្រើននៅខេត្ត ត្រាវិញ ត្រូវបានវិនិយោគកសាង

ខេត្ត ត្រាវិញ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ហ្វូងជ្រូកសរុបទាំងអស់សម្រេចបាន ៥០០.០០០ ក្បាល ហ្វូងគោ យកសាច់សម្រេចបាន ២០០.០០០ ក្បាល ហ្វូងបក្សីស្រុកសម្រេចបាន ៧ លានក្បាល ១០០% គោចិញ្ចឹមត្រូវបានបង្កាត់ពូជដែលមានក្រុមឈាម Zebu ឬបង្កាត់ពូជគោផ្តល់សាច់មានគុណភាពខ្ពស់ ៤០% នៃហ្វូងកូនគោត្រូវបានបង្កើនកម្ពស់មាឌខ្លួនតាមទិសដៅយកសាច់៕
 
អាស្រ័យដោយការចិញ្ចឹមជ្រូកតាមទម្រង់រូបភាពកសិដ្ឋាន គ្រួសារបងប៊ូយវ៉ាន់អ៊ុតអែម នៅឃុំ ឡុងឌឹក ទីក្រុង ត្រាវិញ មានប្រាក់ចំណូលជាង ១០០ លានដុងជារៀងរាល់ឆ្នាំ

ដោយសារចិញ្ចឹមគោបន្តពូជ គ្រួសារលោកស្រី ង្វៀនធីហ្វាងអ្វាញ នៅឃុំ ដាឡុក ស្រុក ចូវថាញ់ សង់បានផ្ទះថ្មីហើយ
 
ខេត្ត ត្រាវិញ ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ហ្វូងគោយកសាច់សរុបក្នុងខេត្តសម្រេចបាន ២០០.០០០ ក្បាល
 
ថាញ់ហ្វា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖