Thứ 7, 18/11/2017, 19:4 GMT+7
ខេត្ត បាកលាវ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ អេកូឡូស៊ីទឹកប្រៃ - ទឹកសាប
10:29, 27/04/2016
ខេត្ត បាកលាវ បច្ចុប្បន្ននេះមានបងប្អូនជនជាតិ ខ្មែរ ចំនួន ៧២.៥៥០ នាក់រស់នៅប្រមូលផ្តុំជាចំបងនៅតំបន់អេកូឡូស៊ីលិចទឹកប្រៃនៃទីក្រុង បាកលាវ និងបណ្តាស្រុក ដុងហាយ ហ្វាប៊ិញ យ៉ារ៉ាយ ជាដើម។

ប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត បាកលាវ បានជួយឧបត្ថម្ភអោយបងប្អូនជនជាតិខ្មែរ ព្រមទាំងបងប្អូនបណ្តាជនជាតិក្នុងខេត្តអភិវឌ្ឍទម្រង់រូបភាពដាំស្រូវគុណភាពខ្ពស់ គួបផ្សំជាមួយការចិញ្ចឹមបង្គានាគ ត្រីប្រខឿ ក្តាមសមុទ្រ គ្រំឈាមជាដើម ទន្ទឹមនឹងនោះ ជម្រុញខ្លាំងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសមុទ្រ ទេសចរណ៍វប្បធម៌ វាយោអគ្គិសនី។ល។ ផ្តើមពីនោះ ពិពិធកម្មមុខរបរតំបន់អេកូឡូស៊ីទឹកប្រៃ - ទឹកសាប។ 
 
ស្រះចិញ្ចឹមបង្គារបស់សេដ្ឋីវ័យក្មេងឡឹមវ៉ាន់លិញ នៅភូមិ បៀនដុង ឃុំ វិញត្រាច់ដុង ទីក្រុង បាកលាវ

ក្រៅពីនេះ ខេត្តនៅបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃជលផល កាត់ដេរ វិចិត្រសិល្បៈប្រពៃណី បង្កការងារធ្វើស្ថិតស្ថេរជូនបងប្អូន រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
 
គ្រួសារជនជាតិខ្មែរជាច្រើនបានបង្វែរដីដែលដាំស្រូវមិនសូវមានប្រសិទ្ធភាពមកដាំបន្លែបង្ការវិញដើម្បីបង្កើនចំណូល

អាស្រ័យដោយការផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មកទល់បច្ចុប្បន្ននេះ អត្រាគ្រួសារបងប្អូនជនជាតិ ខ្មែរ ក្រីក្រនៅក្នុងខេត្តថយចុះខ្លាំង សព្វថ្ងៃនេះ នៅប្រមាណជា ១៨% ប៉ុណ្ណោះ៕
 
ខេត្ត បាកលាវ បា នបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃជលផល រួមចំណែកបង្កការងារធ្វើស្ថិតស្ថេរជូនបងប្អូន

ត្រឹនក្វឹកថាយ - ថាច់រ៉ូប៊ែរ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ