Thứ 4, 22/11/2017, 19:56 GMT+7
ខេត្ត សុកត្រាំង អភិវឌ្ឍការចិញ្ចឹមគោយកទឹកដោះ
14:07, 18/02/2016
ខេត្ត សុកត្រាំង មានបងប្អូនជនជាតិខ្មែរជិត ៤០០.០០០ នាក់ ស្មើនឹង ៣០,៧១% នៃចំនួនប្រជាជនក្នុងទូទាំងខេត្ត។ 

ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យដោយការចិញ្ចឹមគោយកទឹកដោះ ជីវភាព រស់នៅរបស់បងប្អូនជនជាតិខ្មែរមានការផ្លាស់ប្តូរយ៉ាងច្បាស់ ក្រឡែត គ្រួសារក្រីក្រជាច្រើនបានឈានឡើងធ្វើមានជីវភាពរស់ នៅមានស្ថិរភាព។
 
ការចិញ្ចឹមគោយកទឹកដោះជួយឲ្យបងប្អូនជនជាតិខ្មែរជាច្រើនរួចផុតពីភាពក្រី

បច្ចុប្បន្ននេះ ហ្វូងគោចិញ្ចឹមយកទឹកដោះរបស់ខេត្ត សុកត្រាំង មានចំនួនជាង ៧.៤០០ ក្បាលភាគច្រើនប្រមូលផ្តុំនៅបណ្ដាឃុំ ថាមដូន ដាយតឹម (ស្រុក មីស្វៀន) ភូមិ ធន់ហ៊ឹង (ស្រុក មីទូ) តាយវ៉ាន់ (ស្រុក ត្រឹនដេ) ជាដើម។
 
រឺតទឹកដោះគោដោយម៉ាស៊ីនជួយសំចៃកំលាំងពលកម្មធានាគុណភាពប្រភពទឹកដោះ

តាមរយៈគ្រួសារចិញ្ចឹមគោអោយដឹងថា គោយកទឹកដោះ ១ ក្បាលដែលមានអាយុប្រមាណ ២ ឆ្នាំឡើងទៅក្នុងមួយឆ្នាំៗ អាចផ្តល់ទឹកដោះរយៈពេល ១០ ខែ ផ្ដល់ចំណូលប្រហាក់ប្រហែលនឹងការដាំស្រូវ ១ ហិកតាក្នុងមួយឆ្នាំ។

ទឹកដោះគោត្រូវបានរក្សាទុកយ៉ាងល្អក្នុងដំណើរដឹកជញ្ជូនទៅកាន់រោងចក្រកែចៃ្ន
ប្រមូលទិញទឹកដោះគោអោយបងប្អូនជនជាតិខ្មែរនៅសហករណ៍ចិញ្ចឹមគោយកទឹកដោះខេត្ត សុកត្រាំង

ការអភិវឌ្ឍការចិញ្ចឹមគោយកទឹកដោះជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយរួចផុតពីភាពក្រីក្រប្រកបដោយចីរភាពដែលខេត្ត សុកត្រាំង ឆ្ពោះទៅរកសំដៅបង្កើនចំណូល កែលំអជីវភាពរស់នៅឲ្យបងប្អូនជនជាតិ៕
ចិន្តា - ទ្រុងហៀវ - ហ្វ៊ីហ៊ុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ