Thứ 5, 27/07/2017, 11:51 GMT+7
ខេត្ត ហូវយ៉ាង ជាមួយការងារ ស្ថាបនាជនបទថ្មី
10:42, 14/04/2016
ខេត្ត ហូវយ៉ាង នាបច្ចុប្បន្នគឺជាខេត្តនាំមុខគេនៅតំបន់វាលទំនាបទន្លេគឺវឡុងក្នុងការកសាងជនបទថ្មីដំណាក់កាលឆ្នាំ ២០១១ - ២០១៥ពេលដែលមាន ១២ ឃុំសម្រេចបានស្តង់ដារ ហើយទីរួមខេត្ត ង៉ាបៃ ជាអង្គភាពថ្នាក់ស្រុកដំបូងបង្អស់ក្នុងតំបន់ត្រូវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី។
អាស្រ័យអនុវត្តល្អនូវការងារកសាងជនបទថ្មី មុខមាត់ជនបទនៃឃុំ វីធ្វីស្រុក វីធ្វី ត្រូវបានផ្លាស់ប្តូរជាបណ្តើរៗជីវភាពសេដ្ឋកិច្ចរបស់បងប្អូនជនជាតិត្រូវបានលើកកម្ពស់

ជាមួយទិសស្លោក "រដ្ឋនិងប្រជាជនរួមគ្នាធ្វើ" ប្រាំឆ្នាំកន្លងមកខេត្ត ហូវយ៉ាង កសាងបាន ៦៩ ខ្សែផ្លូដោយ មានប្រវែងសរុប ១១៥ គីឡូម៉ែត្រ ៥២/៥៤ ឃុំ មានផ្លូវឡានចូលដល់ទីប្រជុំជន សាងសង់ថ្មីជាង ៥០០ បន្ទប់រៀន។ ខេត្តក៏បានស្ថាបនាបណ្ដាតំបន់ឯកវប្បកម្មទ្រង់ទ្រាយធំដូច៖ តំបន់ដាំស្រូវគុណភាពខ្ពស់ទំហំ ៣២.០០០ហិកតា តំបន់ដាំអំពៅទំហំ ១០.៣០០​​ ហិកតា តំបន់ដាំដើមឈើហូបផ្លែ ចម្បងទំហំ ២.៥០០ ហិកតា។ល។
 
បច្ចុប្បន្ននេះក្រូចឆ្មារអត់គ្រាប់បានក្លាយជាដំណាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ អោយគ្រួសារកសិករជាច្រើននៅគ្រប់មូលដ្ឋានក្នុងខេត

ឧបនាយករដ្ឋមន្រ្តីលោក វូវ៉ាន់និញ ប្រគល់សេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលអោយទីរួមខេត្ត ង៉ាបៃ ដែលជាអង្គភាពថ្នាក់ស្រុកដំបូងបង្អស់នៃតំបន់វាល ទំនាបទន្លេ គឺវឡុង សម្រេចស្តង់ដារជនបទថ្មី

ក្នុងដំណើរនៃការកសាងជនបទថ្មី មានទម្រង់រូបភាព វិធីល្អៗជាច្រើនត្រូវបានផ្សព្វផ្សាយ ពង្រីកដូចជា៖ ស្ថាបនាវាលស្រែទ្រង់ទ្រាយធំនៅបណ្តាឃុំ វីថាញ់ និង ទ្រឿងឡុងតី ដាំក្រូចពោធិ៍សាត់តាមទិសដៅ VietGAP ។ល។ ដោយសារដៅទិសត្រឹមត្រូវ ទើបមកដល់ពេលនេះ អត្រាគ្រួសារក្រីក្រលើភូមិសាស្ត្រខេត្តត្រូវបានថយចុះយ៉ាងខ្លាំងនៅត្រឹមតែ ៦% ប៉ុណ្ណោះ។
 
ឃុំ ថាញ់ស៊ន់ ស្រុក ចូវថាញ់អា ជាកន្លែងនាំមុខគេក្នុងការអនុវត្តដោយមានប្រសិទ្ធភាព នូវទម្រង់រូបភាពជួយគ្នាកាត់បន្ថយភាពក្រីក្ររវាងបណ្តាគ្រួសារដែលជាសមាជិកាសមាគមនារ
 
ក្នុងដំណាក់កាលឆ្នាំ ២០១៦ -២០២០ ខេត្ត ហូវយ៉ាង ខិតខំអោយមានឃុំចំនួន ១៦ និងអង្គភាពថ្នាក់ស្រុក ១ សម្រេចស្តង់ដារជនបទថ្មីហើយឃុំទាំងឡាយដែលនៅសេសសល់នឹងសម្រេចបានពី ១០ លក្ខណៈ វិនិច្ឆ័យឡើងទៅ៕
ស៊ន់យឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖