Thứ 3, 21/08/2018, 2:4 GMT+7
ខេត្ត ឡឹមដុង អភិវឌ្ឍរបរ ចិញ្ចឹមត្រីទឹកត្រជាក់
10:27, 25/07/2018
ដោយឧត្តមភាពសម្បូរប្រភពទឹកត្រជាក់ អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ ប៉ុន្មានឆ្នាំជិតៗ នេះ ខេត្ត ឡឹមដុង បានអភិវឌ្ឍរបរចិញ្ចឹមត្រីទឹកត្រជាក់នៅទីក្រុង ដាឡាត និងបណ្តាស្រុក៖ ឡាកយឿង ឌើនយឿង ឌឹកត្រុង ឡឹមហា...។
ទូទាំងខេត្តបចុ្ចប្បន្នមានប្រមា ណជា ៥០ ហិកតាផ្នែកជំនាញខាងការចិញ្ចឹមបណ្ដាប្រភេទត្រីទឹកត្រជាក់ដូចជា៖ ត្រីស្ទឺជិន ត្រីសាល់ម៉ុង ដោយបរិមាណផលនៅឆ្នាំ ២០១៦ សម្រេចបានប្រមាណជា ៧៨០ តោន។ 
ក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតត្រីស្ទឺជិន វៀតណាម បឹង ទ្វៀនឡឹម ទីក្រុង ដាឡាតជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ជាង ១,៥ លានកូនពូជនិងជាង ៥ តោនត្រីស្ទឺជិនលក្ខណៈពាណិជ្ជកម្មប្រាក់ចំណូលសរុបសម្រេចបានជាង ១២ ពាន់លានដុង

បច្ចុប្បន្ននេះ ពងត្រីស្ទឺជិនភាគច្រើនផ្គត់ផ្គង់អោយទីផ្សារក្នុងប្រទេសដោយបរិមាណផលតែប៉ុន្មានតោនក្នុងមួយឆ្នាំ

អាស្រ័យដោយជំរុញខ្លាំងការអនុវត្ត វិទ្យាសាស្រ្ត - បច្ចេកទេសទៅក្នុងផលិតកម្ម ទីផ្សារក៏មានស្ថិរភាព បានជារបរចិញ្ចឹមត្រីទឹកត្រជាក់បាននាំមកនូវប្រាក់ចំណូលខ្ពស់ដល់អ្នកចិញ្ចឹម រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅលើភូមិសាស្រ្ត។
ពេលគ្រប់អាយុ ត្រីស្ទឺជិនត្រូវបាននាំយកចេញផុតពីតំបន់ចិញ្ចឹមដើម្បីធ្វើអេកូ ត្រៀមអោយដំណាក់កាលយកពង

នៅប្រទេស វៀតណាម ឡឹមដុង គឺជាខេត្តមួយក្នុងចំណោម
ខេត្តដំបូងបង្អស់ប្រមូលផលបានពងត្រីស្ទឺជិន

យោងតាម "គម្រោងប្លង់គោលនៃការចិញ្ចឹមត្រីទឹកត្រជាក់ខេត្ត ឡឹមដុង ដល់ឆ្នាំ ២០២០" ឡឹមដុង នឹងមាន ១៤០ ហិកតាជំនាញខាងចិញ្ចឹមត្រីទឹកត្រជាក់ បរិមាណផលសម្រេចបាន ៣.០០០ តោនក្នុងមួយឆ្នាំ (១.០០០ តោនត្រីសាល់ម៉ុងនិង ២.០០០ តោនត្រីស្ទឺជិន)៕ 
វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ