Thứ 3, 23/10/2018, 15:14 GMT+7
ឃុំ ដាក់ណុង កាត់បន្ថយភាពក្រីក្របាន អាស្រ័យដោយការកសាងជនបទថ្មី
09:07, 05/06/2018
ក្រោយអំឡុងពេល ៥ ឆ្នាំដំណើរការយ៉ាងសកម្មការអនុវត្តកម្មវិធីកសាងជនបទថ្មី ឃុំ ដាក់ណុង បានក្លាយទៅជាឃុំតំបន់ព្រំដែនដំបូងបង្អស់របស់ស្រុក ង៉ុកហូយ ខេត្ត កនទុម សម្រេចបានស្តង់ដារកសាងជនបទថ្មី។
ថ្វីបើភូមិសាស្រ្តធំទូលាយ (ប្រហែលជា ៩.៥៧៥ ហិកតា) ប្រជាសាស្រ្តភាគច្រើនជាជនជាតិ យ៉ែ - ទ្រៀងប៉ុន្តែអាស្រ័យដោយមានការជួយឧបត្ថម្ភពីសំណាក់រដ្ឋ ការរួមវិភាគទានរបស់បងប្អូនជនជាតិនិងការខំប្រឹងប្រែងរបស់អាជ្ញាធរ មូលដ្ឋានរយៈពេលកន្លងទៅ ឃុំ ដាក់ណុងបានចំណាយថវិកាជាង ២៥ ពាន់លានដុង ដើម្បីធ្វើអោយសុក្រឹតនូវហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់។ 
ឆ្លៀតប្រើប្រាស់អស់នូវប្រភពទឹកពីទំនប់ធារាសាស្រ្ត ដាក់ហ៊ើណា ក្រុមគ្រួសារបងប្អូនជនជាតិ យ៉ែ - ទ្រៀង ជាច្រើននៅឃុំ ដាក់ណុងបានជំរុញយ៉ាងខ្លាំងក្លានូវការផលិតស្រូវទឹក

ផ្លូវចូលភូមិវប្បធម៌ ណុងញ៉ី ២ បច្ចុប្បន្នត្រូវបានចាក់កៅស៊ូយ៉ាងមាំទាំ ស្អាតបាត
ជួយអោយបងប្អូនជនជាតិធ្វើដំណើរទៅមកបានងាយស្រួលជាង

មកទល់ពេលនេះ ១០០% ភូមិឋានមានអគ្គិសនី ប្រព័ន្ធធារាសាស្រ្ត សាលារៀន ស្ថានីយ៍សុខាភិបាល... ឆ្លើយ តបបានគ្រប់គ្រាន់តាមតម្រូវការផលិតកម្មនិងការប្រជុំជីវភាពរបស់បងប្អូនជនជាតិ។
ដើមផាសិននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនក្រុមគ្រួសារបងស្រី អ៊ីហាយ នៅភូមិ កាៃញ៉

សោមនស្សរីករាយនឹងជីវភាពរស់នៅថ្មី ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនក្លាហានហ៊ានខ្ចីដើមទុនដើម្បីអភិវឌ្ឍផលិតកម្ម ជំរុញខ្លាំងក្លាការចិញ្ចឹមគោ ពពែ ជ្រូកជាដើមនិងដាំដើមឈើទាំងឡាយដែលផ្ដល់ប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ដូចជា៖ ដើមកៅស៊ូ កាហ្វេ ដើមក្រពុលបាយ ដើមផាសិន...។
ជាមួយនឹងលទ្ធភាពស៉ាំនឹងជំងឺខ្ពស់ បណ្តាក់ទុនតិច មុខរបរចិញ្ចឹមពពែបាននាំមកនូវប្រាក់ចំណូលដោយមានលំនឹងជូនក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅភូមិ ចាណូយ ២
 
តាមលោក សៀងឡាំងង្វៀនអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ដាក់ណុង ប្រសិនបើនៅឆ្នាំ ២០១២ អត្រាគ្រួសារក្រីក្រនៅក្នុងឃុំគឺ ៣០% បច្ចុប្បន្ននេះ អត្រាគ្រួសារក្រីក្រនៅត្រឹម ៦,៨៧% ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ២៧,២លានដុងក្នុងមួយឆ្នាំ៕
ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ