Thứ 2, 26/06/2017, 12:11 GMT+7
ឃុំ តឹនមី ខំប្រឹងប្រែងកាត់បន្ថយ ភាពក្រីក្រដោយចីរភាពជូនបងប្អូនជនជាតិខ្មែរ
08:16, 04/01/2016
ឃុំ តឹនមី ស្រុក ត្រាអូន (ខេត្ត វិញឡុង) គឺជាមូលដ្ឋានដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើនដោយមានចំនួនជាង ៤.៧០០ នាក់ ស្មើនឹងអត្រា ៤១% នៃចំនួនប្រជាជនទូទាំងឃុំ។
ដាំឈូកជួយគ្រួសារបងប្អូនជនជាតិខ្មែរក្រីក្រជាច្រើននៅឃុំ តឹនមី បង្កើនថែមចំណូល

ចាប់ពីឆ្នាំ ២០១០ មកទល់បច្ចុប្បន្ននេះ ឃុំ តឹនមី បានជួយឧបត្ថម្ភប្រមាណ ១២ ពាន់លានដុងអោយបណ្ដាក្រុមគ្រួសារ បងប្អូនជនជាតិក្រីក្រមានដើមទុនបង្កបង្កើនផលនិងចិញ្ចឹមសត្វ។ដើម្បីជួយ បងប្អូនជន ជាតិលើកកំពស់ប្រសិទ្ធភាពផលិតកម្ម ឃុំបានបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈផ្ទេរវិទ្យាសាស្រ្តបច្ចេកទេស កសាងទម្រង់រូបភាពនាំមកនូវប្រសិទ្ធ ភាព សេដ្ឋកិច្ចជាច្រើនដូចជា៖ ចិញ្ចឹមគោ បណ្តុះផ្សិតចំបើង ដាំឈូក ដាំដំណាំលើដីស្រែជាដើម។
 
ទម្រង់រូបភាព “ចិញ្ចឹមគោតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត” បានរួមចំណែកបង្កការងារ ធ្វើអោយបងប្អូនជនជាតិខ្មែរនៅក្នុងឃុំ

អាស្រ័យដូច្នោះ ៥ ឆ្នាំកន្លងមកឃុំ តឹនមី កាត់បន្ថយបាន ៤៣០គ្រួសារក្រីក្រ ក្នុងនោះ ប្រមាណ ៦០% ជាបងប្អូនជនជាតិខ្មែរ។ បច្ចុប្បន្ននេះ ឃុំកំពុងធ្វើការជំរឿនសិក្សាស្វែងយល់ពីហេតុផលនិងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច របស់គ្រួសារក្រីក្រនីមួយៗ ដើម្បីកសាងគម្រោងកាត់បន្ថយភាពក្រីក្រដោយចីរភាពក្នុងសហគមន៍បងប្អូនជនជាតិ៕
 
៥ ឆ្នាំកន្លងមក ឃុំ តឹនមី កាត់បន្ថយបាន ៤៣០ គ្រួសារក្រីក្រ ក្នុងនោះ មានប្រមាណ ៦០% ជាបងប្អូនជនជាតិខ្មែរ
 
ការងារអប់រំ - បណ្តុះបណ្តាល លើកកំពស់ប្រជាបញ្ញាអោយបងប្អូនជនជាតិខ្មែរត្រូវ បានឃុំឧស្សាហ៍យកចិត្តទុកដាក់

 

នាំដំណាំបន្លែបង្ការមកដាំលើដីស្រែបានរួមចំណែកលើកកំពស់ប្រសិទ្ធភាពក្នុងការបង្កបង្កើនផលកសិកម្ម

ផាមមិញទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖