Thứ 6, 28/07/2017, 11:56 GMT+7
ឃុំ ថាញ់ហាយ ចំណុចភ្លឺត្រចះក្នុងការកសាងជនបទថ្មី
13:46, 11/03/2016
ថាញ់ហាយ គឺជាឃុំតំបន់ជាយនៃទីក្រុងផានរ៉ាង - ថាបចាម (ខេត្ត និញធន់) មានផ្ទៃដីធម្មជាតិជាង ៩០០ ហិកតា ដោយមាន ២.៤០៥ គ្រួសារ ក្នុងនោះ មានគ្រួសារជាច្រើន ជាបងប្អូនជនជាតិចាម។
ផ្លូវទៅកាន់មជ្ឈមណ្ឌលឃុំ ថាញ់ហាយ

នេះគឺជាឃុំដំបូងបង្អស់របស់ខេត្តសម្រេចបាន ១៩/១៩ លក្ខណៈវិនិច្ឆ័យកសាងជនបទថ្មី។ បច្ចុប្បន្ននេះ ចំណូលជាមធ្យមលើមនុស្សម្នាក់របស់ឃុំសម្រេចបាន ៣១ លានដុងក្នុង ១ ឆ្នាំ អត្រាគ្រួសារក្រីក្រនៅ សល់តែ ២,៤១% ប៉ុណ្ណោះ។
ផ្លូវគមនាគមន៍អន្តរភូមិត្រូវបានចាក់បេតុងរឹងមាំ

ចាប់ពីឆ្នាំ ២០១១ មកទល់បច្ចុប្បន្ននេះ ក្រៅពីថវិការដ្ឋឧបត្ថម្ភឃុំ ថាញ់ហាយ កៀរគរបានជិត ១០ ពាន់ លានដុងពីរាល់ប្រភពកម្លាំងដើម្បីវិនិយោគទៅលើការកសាងនិងដំឡើងថ្នាក់បណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធដូចជាភ្លើងអគ្គិសនី ផ្លូវផ្នល់ ស្ថានីយ៍សុខាភិបាលអាគារវប្បធម៌ ធារាសាស្រ្តជាដើម។ ក្រៅពីនោះ ឃុំថែមទាំងពង្រីកបណ្ដាទម្រង់រូបភាពផលិតកម្មនិងចិញ្ចឹមសត្វ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម បង្កការងារធ្វើយ៉ាងស្ថិតស្ថេរអោយពលករជាច្រើននៅមូលដ្ឋានទៀតផង៕

ឃុំថាញ់ហាយ ទទួលសេចក្តីសម្រេចទទួលស្គាល់ឃុំសម្រេចស្តង់ដារជាតិអំពីការកសាងជនបទថ្មី

បងប្អូនជនជាតិចាមធ្វើដីសាបព្រោះស្រូវធ្ងន់
 
សាលាបឋមសិក្សា ថាញ់ហាយទី ១ ទើបតែបានដាក់អោយប្រើប្រាស់

កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖