Thứ 6, 23/06/2017, 22:33 GMT+7
ឃុំ ភឿកហាយ ជាជំហានៗ កាត់បន្ថយភាពក្រីក្រដោយស្ថិរភាព
16:33, 08/08/2016
ភឿកហាយ គឺជាឃុំប្របមាត់សមុទ្រ នៃស្រុក និញភឿក ខេត្ត និញធន់ មាន ៤ ភូមិជាមួយនឹងមនុស្សជិត ១៤.០០០ នាក់ ក្នុងនោះ ៣៣% គឺជាបងប្អូនជនជាតិ ចាម។ ប៉ុន្មានឆ្នាំកន្លងមក នេះទន្ទឹមនឹងការវិនិយោគ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ឃុំបានជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មផ្សារភ្ជាប់ទៅនឹងការចិញ្ចឹមសត្វតាមទិសដៅផលិតដើម្បីលក់។
ភឿកហាយ អនុវត្តដាំស្រូវតាមទម្រង់រូបភាព “១ត្រូវ ៥កាត់បន្ថយ”ផ្តល់ទិន្នផលខ្ពស់
 
បណ្តាសំណង់សុខុមាលភាពសង្គមវិនិយោគសាងសង់បានរួមចំណែកលើកកម្ពស់គុណភាពនៃដំណើររស់នៅរបស់បងប្អូនជនជាតិ
 
ជាមួយនឹងផ្ទៃដីបង្កបង្កើនផលជាង ២.២០០ ហិកតា មានការឧបត្ថម្ភណែនាំបច្ចេកទេសពីផ្នែកកសិកម្ម ឃុំ ភឿកហាយ បានអនុវត្តដាំស្រូវតាមទម្រង់រូបភាព "១ ត្រូវ ៥ កាត់បន្ថយ" (ត្រូវគឺត្រូវប្រើប្រាស់ពូជស្រូវបញ្ជាក់ដើម្បីផលិតស្រូវ ឯ ៥ កាត់បន្ថយគឺពូជ ជី ថ្នាំការពាររុក្ខជាតិ ចំណាយបូមបាចទឹក ប្រមូលផលនិងខាតបង់ក្រោយពេលប្រមូលផលចាំបាច់ត្រូវកាត់បន្ថយ) ដើម្បីបង្កើនចំណូលផ្តល់ទិន្នផលខ្ពស់ ជាមធ្យមសម្រេចបាន ៧ តោនក្នុងមួយហិកតា។

ផលិតបន្លែសុវត្ថិភាពនាំមកនូវចំណូលដោយលំនឹងជូនបងប្អូនជនជាតិ ចាម នៅឃុំ ភឿកហាយ

គ្រួសារជាច្រើនបានអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយចូលរួមបណ្តាទម្រង់រូបភាពដូចជា៖ ចិញ្ចឹមគោ យកសាច់ ចិញ្ចឹមសត្វជៀសលើដីខ្សាច់ ផលិតបន្លែ សុវត្ថិភាព...។
 
បងប្អូនជនជាតិ ចាម នៅឃុំ ភឿកហាយ ប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក

ក្រៅពីនេះ បងប្អូនជនជាតិនៅសកម្មបង្វែររចនាសម្ព័ន្ធដំណាំពីដីវប្បកម្មមួយរដូវទៅដាំពោត បន្លែ បង្ការដាំស្មៅចិញ្ចឹម សត្វដើម្បីបង្កើនចំណូលជាជំហានៗ កាត់បន្ថយភាពក្រីក្រដោយស្ថិរភាព៕

កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖