Thứ 2, 26/06/2017, 12:16 GMT+7
ចិញ្ចឹមគោយកសាច់ ទិសដៅរួចផុតពីភាពក្រីក្ររបស់បងប្អូនជនជាតិនៅ ម៉ែវវ៉ាក
19:15, 15/08/2016
ពង្រីកសក្តានុពល ឧត្តមភាពមានស្រាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្មានឆ្នាំកន្លងមកនេះ ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង បានផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍហ្វូងគោ។ ក្រៅពីចិញ្ចឹមពូជគោប្រពៃណី បងប្អូនជនជាតិនៅផ្ដោតទៅលើការចិញ្ចឹមគោយកសាច់ចាត់ទុកថាជាមុខ របរអាជីវកម្មថ្មីមួយនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
អោយតែដល់ព្រឹកថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍នៅលើទីវាលទំនេរជាប់នឹងទីប្រជុំជនស្រុក ម៉ែវវ៉ាក បានចាត់តាំងផ្សារណាត់គោពិសេសរបស់បងប្អូនបណ្តាជនជាតិ ម៉ុង តៃ
 
ពូជគោពណ៌លឿងនៅ ម៉ែវវ៉ាក មានកម្លាំងធន់បានល្អជាមួយនឹងអាកាសធាតុប្រែ
ប្រួលមិនទៀងទាត់នៅតំបន់ខ្ពង់រាបថ្ម

ម៉ែវវ៉ាក នាបច្ចុប្បន្ននេះមានគោជិត ៣០.០០០ ក្បាល ចិញ្ចឹមប្រមូលផ្ដុំនៅបណ្តាឃុំ៖ ប៉ាវី កានជូភីន យ៉ាង ជូភីននឹមបាន។ល។ គិតជាមធ្យម គ្រួសារនីមួយៗចិញ្ចឹមគោពី ១ ដល់ ២ ក្បាលមានគ្រួសារជាច្រើនចិញ្ចឹមដល់ទៅរាប់សិបក្បាល បន្ទាប់ពីផាត់សោហ៊ុយរួចហើយនៅបានចំណូលជាមធ្យមពី ៧០ ដល់ ៨០ លានដុង ក្នុងមួយគ្រួសារក្នុងមួយឆ្នាំ។

គោ ម៉ែវវ៉ាក ភាគច្រើនលក់អោយបណ្តាឈ្មួញនៅតំបន់ទំនាបដែលមកពី វិញភុក ហាយយឿង ហាយផុង
ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រួសារនីមួយៗរបស់បងប្អូនជនជាតិតែងទទួលបានចំណូលពី ៧០ - ៨០ លានដុងក្នុងមួយឆ្នាំ ពីរបរចិញ្ចឹមគោយកសាច់

របរចិញ្ចឹមគោយកសាច់បានបង្កើតនូវការវិវត្តន៍យ៉ាងធំមួយក្នុងអំឡុងកាលលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅ ម៉ែវវ៉ាក។ នាពេលខាងមុខ ស្រុកមានគោលនយោបាយអភិវឌ្ឍហ្វូងគោយកសាច់ ផ្សារភ្ជាប់ទៅនឹងការពង្រីក ទំហំដីដាំស្មៅចិញ្ចឹមសត្វ បន្តរក្សាពូជគោដែលមានគុណភាពខ្ពស់ បង្កើតជាក្រុមគ្រួសារចិញ្ចឹមគោពូជដើម្បីផ្គត់ផ្គង់ កូនពូជអោយគ្រួសារបងប្អូនជនជាតិនៅ ក្នុងស្រុកនិងក្រៅស្រុក៕

មិញតឹម - អានដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ