Thứ 2, 26/06/2017, 12:13 GMT+7
ដាំបន្លែស្អាតផ្តល់ចំណូលខ្ពស់
10:47, 28/06/2016
ប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះគ្រួសារប្រជាជនជាច្រើននៅឃុំ ឡៃនឿ ទីរួមខេត្ត មឿងឡៃ  (ខេត្ត ឌៀនបៀន) បានអភិវឌ្ឍទម្រង់រូបភាពដាំបន្លែស្អាតដោយមិនប្រើថ្នាំការពាររុក្ខជាតិ។

ទូទាំងឃុំ ឡៃនឿ បច្ចុប្បន្ននេះមានផ្ទៃដីដាំបន្លែស្អាតជាង ៧ ហិកតាតាមស្តង់ដារ VietGAP ។ មិនត្រឹមតែបានឧបត្ថម្ភពូជគ្រឿងសម្ភារៈ​ ១០០% ប៉ុណ្ណោះទេ បណ្តាក្រុមគ្រួសារចូលរួមក្នុងទម្រង់រូបភាព ថែមទាំងបានកម្មាភិបាលជម្រុញកសិកម្មណែនាំដោយផ្ទាល់នូវបច្ចេកទេសដាំដុះ ដាំឆ្លាស់រដូវនូវបន្លែគ្រប់មុខ។ អាស្រ័យដូច្នោះ បន្លែបង្ការលូតលាស់ល្អ ដំណាំបន្លែរយៈពេលខ្លីមួយចំនួនផ្តល់ទិន្នផលខ្ពស់ដូចជាស្ពៃចង្កឹះ ស្ពៃខៀវទទួលបាន ១.០០០ គីឡូក្រាមលើផ្ទៃដីទំហំ ៣៦០ ម៉ែត្រក្រឡា ស្ពៃក្ដោបទទួលបាន ២.៥០០ គីឡូក្រាមលើផ្ទៃដីទំហំ ៣៦០ ម៉ែត្រក្រឡា ផ្កាស្ពៃ ទទួលបាន ១.៥០០ គីឡូក្រាម លើផ្ទៃដីទំហំ ៣៦០ ម៉ែត្រក្រឡា។ បងប្អូនប្រជាកសិករទទួលប្រាក់ចំណូលថេរពី ២០០.០០០ ទៅ ៣០០.០០០ ដុងក្នុង ១ ថ្ងៃ។
 
ឃុំ ឡៃនឿ បច្ចុប្បន្ននេះមានផ្ទៃដីដាំបន្លែស្អាតជាង ៧ ហិកតាតាមស្តង់ដារ VietGAP
 
បច្ចុប្បន្ននេះ ទម្រង់រូបភាពដាំបន្លែស្អាតនៅឃុំ ឡៃនឿ កំពុងតែ បានពង្រីកយ៉ាងទូលំទូលាយនៅលើភូមិសាស្រ្តខេត្ត។ បន្លែស្អាតនៅ ឡៃនឿ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានទីផ្សារនិយមចូលចិត្ត៕
 
ចូលរួមក្នុងទម្រង់រូបភាព បងប្អូនកសិករបានផ្ទេរបច្ចេកទេសដាំដុះដាំឆ្លាស់រដូវនូវបន្លែគ្រប់មុខ
ប្រមូលផលដំណាំបន្លែ
ឃុំ ឡៃនឿ ជួយជម្រុញបងប្អូនកសិករអោយបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ ពង្រីកផ្ទៃដីដាំបន្លែស្អាត

ស៊ន់ទឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖