Thứ 2, 25/09/2017, 9:45 GMT+7
ថ្ងៃថ្មីលើតំបន់ភ្នំ ភឿកកុង
10:05, 25/02/2016
ឃុំ ភឿកកុង ស្រុក ភឿកសឺន ខេត្ត ក្វាងណាម មានភូមិចំនួន ៤ ជាមួយនឹង ២០១ គ្រួសារដោយមានមនុស្សចំនួន ៧៩៧ នាក់ ក្នុងនោះ បងប្អូនជនជាតិ ព្នង (ជាមែកធាងមួយនៃជនជាតិ យ៉ែ ទ្រៀង) មានអត្រា ៨៧%។ 
អាស្រ័យដោយការប្រមូលផ្តុំអភិវឌ្ឍកសិ - រុក្ខកម្ម បង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមអនុវត្ត វិទ្យា សាស្រ្តបច្ចេកទេទំនើបទៅក្នុងការបង្កបង្កើនផល មកដល់បច្ចុប្បន្ននេះ ឃុំ ភឿកកុង បាននិងកំពុងក្លាយជាចំណុចភ្លឺមួយក្នុងការងារលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្ររបស់ខេត្ត។
ចិញ្ចឹមជ្រូកនាំមកនូវចំណូលស្ថិតស្ថេរអោយគ្រួសារបងស្រី ហូធីវួ នៅភូមិ ៣
 
បងប្អូនជនជាតិរស់នៅភូមិ ២ និងភូមិ ៣ មានទឹកស្អាតសំរាប់ប្រើប្រាស់ហើយ

លើភូមិសាស្រ្តឃុំ បណ្តាខ្សែ ផ្លូវគមនាគមន៍សុទ្ធតែបានចាក់បេតុង ប្រព័ន្ធអគិ្គសនីត្រូវបានតភ្ជាប់មកដល់គ្រួសារនីមួយៗហើយបងប្អូនជនជាតិលែងចិញ្ចឹមសត្វស្រុកនៅក្រោមផ្ទះទៀតហើយ។

សាលាមត្តេយ្យ ភឿកកុង បំពេញតម្រូវការក្នុងការរៀនសូត្ររបស់កូនចៅបងប្អូនជនជាតិ ព្នង នៅក្នុងឃុំ
 
ខ្សែផ្លូវចូលទៅទីប្រជុំជនឃុំ ភឿកកុង
ជីវភាពរស់នៅរបស់បងប្អូនជនជាតិព្នងកាន់តែបានលើកកំពស់ អត្រាគ្រួសារក្រីក្រកាន់ តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ

សាលាមត្តេយ្យ មណ្ឌលសុខាភិបាលនិងសំណង់សាធារណៈទាំងឡាយនៅ ក្នុងភូមិត្រូវបានកសាងថ្មីយ៉ាងរឹងមាំ។ អត្រាសិស្សចូលសាលារៀនសម្រេចបាន ៩៨,៩% អត្រា គ្រួសារក្រីក្រថយចុះពី ២ - ៣% ជារៀងរាល់ឆ្នាំ៕

ង្វៀនសឺន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖