Thứ 2, 29/05/2017, 1:29 GMT+7
ទម្រង់រូបភាពក្រុមសហការ សហករណ៍កសិកម្មនៅស្រុក យ៉ុងរៀង
13:56, 18/01/2016
ស្រុក យ៉ុងរៀង (ខេត្ត គៀនយ៉ាង)មានជិត ៧.៤០០ ក្រុមគ្រួសារបងប្អូនជនជាតិខ្មែរ ជាមួយនឹងមនុស្សជាង ៣៧.២០០ នាក់ រស់នៅក្នុង ១៩ ឃុំនិងទីរួមស្រុក។

បង យ៉ាញ់សឺន សមាជិកសហករណ៍ធន់ផាត នៅភូមិ ឡាងសែន ដាំម្រះ ចំណេញ
បានពី ៥០ ដល់ ៦០ លានដុងក្នុងមួយឆ្នាំ

ប៉ុន្មានឆ្នាំកន្លងទៅនេះ ជាមួយសក្តានុភាពនិងឧត្តមភាពក្នុងការបង្កបង្កើនផលកសិកម្ម (ផ្ទៃដីកសិកម្មជិត ៦០.០០០ ហិកតាក្នុងនោះ ដីបង្កបង្កើនផលស្រូវពី ២ ទៅ ៣ រដូវក្នុង ១ ឆ្នាំ គឺ ៤៤.០០០ហិកតា) ស្រុកបានប្រមូលផ្តុំជម្រុញឧស្សា ហូបនីយកម្មទំនើបកម្មកសិកម្មជនបទ រៀបចំឡើងវិញនូវផលិតកម្មកសិកម្មតាម ទម្រង់រូបភាពក្រុមសហការនិង សហករណ៍កសិកម្ម។ មកទល់បច្ចុប្បន្ននេះ ស្រុកបង្កើតបាន ១.១៥៥ក្រុមសហការនិងសហករណ៍កសិកម្មចំនួន ៧៧។

បណ្តុះផ្សិតចំបើងនៅឃុំង៉ុកជុក ស្រុក យ៉ុងរៀងជួយបងប្អូនជនជាតិបំបាត់ភាពអត់ ឃ្លាន កាត់បន្ថយភាពក្រីក្រ

រដូវប្រមូលផលត្រសក់ផ្អែមនៅភូមិ ឡាងសែន សុ្រក យ៉ុងរៀង
 
ឃុំ បានថាច់ ត្រូវបានចាត់ទុកជាឃុំក្រីក្របំផុតរបស់ស្រុក យ៉ុងរៀង ដោយមានប្រជាជនជាង ៥០% ជាបងប្អូនជនជាតិខ្មែរ។ អាស្រ័យដោយអនុវត្តទម្រង់រូបភាពក្រុមសហការនិងសហករណ៍កសិកម្ម ឃុំ បានថាច់មិនត្រឹមតែធានាផ្គត់ផ្គង់ស្រូវ អង្ករគុណភាពខ្ពស់ដើម្បីនាំចេញប៉ុណ្ណោះទេ គឺថែមទាំងដាំដំណាំបន្លែរាប់រយហិកតាលើផ្ទៃស្រែ ឆ្លៀតប្រើប្រាស់ផ្ទៃទឹកព្រលែងនិងចិញ្ចឹមមច្ឆាជាតិហើយប្រមូលផលត្រីស្រែគ្រប់ប្រភេទរាប់រយតោន។ គ្រាន់តែគិតដោយឡែក សហករណ៍ ធន់ផាត នៃភូមិ ឡាងសែន មានជាង ៩០ ហិកតា ស្រែស្រូវដាំឆ្លាស់នឹងដំណាំឪឡឹក ត្រសក់ ត្រឡាច ជាដើម ផ្គត់ផ្គង់បន្លែផ្លែឈើគ្រប់ប្រភេទចំនួន ២.២០០ តោន ជារៀងរាល់ឆ្នាំអោយទីផ្សារ។ ដោយសារមានច្រកចេញស្ថិតស្ថេរ រាប់សិបក្រុមសហការនិងសហករណ៍កសិកម្មបាននិងកំពុងតែបង្វែររចនាសម្ព័ន្ធបង្កបង្កើនផលទៅជាទម្រង់ រូបភាពស្រូវ + ដំណាំនិងស្រូវ + វារីវប្បកម្ម។
 
ជលផលរួមចំណែកនាំមកនូវប្រភពចំណូលគួរកត់សម្គាល់អោយបងប្អូនជនជាតិខ្មែរ នៅស្រុក យ៉ុងរៀង

ដំឡើងថ្នាក់ផ្លូវគមនាគមន៍កំណាត់ពីស្ពាន បេនញឹត ស្រុក យ៉ុងរៀងដល់ស្ពាន រ៉ាច់តៀ ស្រុក ហ្កវ៉ាវ
 
ទម្រង់រូបភាពក្រុមសហការនិងសហករណ៍កសិកម្មបានរួមចំណែកជួយជីវភាពរស់នៅរបស់បងប្អូនជនជាតិខ្មែរនៅស្រុក យ៉ុងរៀង អភិវឌ្ឍ។
 
អភិវឌ្ឍរបរត្បាញឫស្សីក្នុងក្រុមសហការនានានៅឃុំ បានថាច់ ស្រុក យ៉ុងរៀង

មុខមាត់ជនបទតំបន់បងប្អូនជនជាតិខ្មែរ នៅសុ្រក យ៉ុងរៀងពីមួយថ្ងៃទៅមួយថ្ងៃកាន់ តែរីកចំរើន
 
មុខមាត់ជនបទ ជាពិសេសគឺនៅបណ្ដាឃុំលំបាកលំបិនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចំរើន។ ឃុំជាច្រើនកសាង​ ជនបទថ្មីបានឈានឡើងសម្រេចពី ១២ - ១៤ លក្ខណៈវិនិច្ឆ័យអំពីការកសាងជនបទថ្មី។
 
បងបូ្អនជនជាតិខែរ្ម សុ្រក យុ៉ងរៀង ចូលរួមប្រណាំងទូក.ង នាបណ្តាថៃ្ងដើមឆំ្នាថី្មនៅសង្កាត់ វិញហៀប ទីកុ្រង រ៉ាច់យ៉ា (ខេត្ត គៀនយ៉ាង)
 
៩០% នៃចំនួនគ្រួសារជនជាតិខ្មែរមានមធ្យោបាយធ្វើដំណើរទៅមក ម៉ាសុីសោតទស្សន៍ បានប្រើប្រាស់ភ្លើងអគ្គិសនី ទឹកប្រើប្រាស់ស្របអនាម័យ។ ចំណូលរបស់បងប្អូនជនជាតិខ្មែរកើនឡើងជាទ្វេពី ៥,៤ លានដុងកាលពីឆ្នាំ ២០០៥ ឡើងជាង ១២,៥ លានដុងក្នុងមនុស្សម្នាក់ក្នុង ១ ឆ្នាំ នៅឆ្នាំ ២០១៤។ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមក្រោម២០%៕

ត្រឹនក្វឹកថាយ - ថាច់រ៉ូប៊ែរ - ឡេសែន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖