Thứ 2, 26/06/2017, 22:33 GMT+7
ប្រសិទ្ធភាពពីទម្រង់រូបភាពចែករំលែកដីបង្កបង្កើនផលនៅស្រុក ត្រាមតូវ
13:19, 03/03/2016
អនុវត្តយ៉ាងច្នៃប្រឌិតអនុក្រិត្យលេខ ០៦ របស់គណៈកម្មាធិការបក្សខេត្ត អៀនបាយ ស្តីពី "ការរៀបចំប្លង់គោលនិងបង្កើនការគ្រប់គ្រងដីធ្លីតំបន់ខ្ពស់" ស្រុកត្រាមតូវ បានកសាងទម្រង់រូបភាព"ចលនាបងប្អូនជនជាតិភាគតិចដែលមានដីបង្កបង្កើនផលកសិកម្មច្រើនចែករំលែកអោយគ្រួសារក្រីក្រខ្វះដីបង្កបង្កើនផល" ជួយឲ្យរាប់រយក្រុមគ្រួសារបងប្អូនជនជាតិមានដីបង្កបង្កើនផល កែលម្អជីវភាពរស់នៅ។
កម្មាភិបាលផែក្ន កសិកម្មសុ្រក ត្រាមតូវខេត្ត អៀនបាយ ណែនាំបងប្អូនជនជាតិពីវិធីគ្របផ្ទាំងនីឡុងទប់ទល់ភាពត្រជាក់រងាអោយសំណាប

ដើម្បីអនុវត្តទម្រង់រូបភាពមានប្រសិទ្ធភាព ស្រុកជ្រើសរើសឃុំត្រាមតូវ ធ្វើជាគំរូ។ អាជ្ញាធរឃុំភូមិ ចលនាបណ្តាក្រុមគ្រួសារដែល មា នដីច្រើនចែករំលែកអោយបណ្តាគ្រួសារក្នុងវង្សត្រកូលដែលខ្វះដីបង្កបង្កើន ផល។ បន្ទាប់មក បណ្តាក្រុមគ្រួសារក្នុងភូមិជាមួយគ្នា ចែករំលែកដីអោយគ្នា ហើយចែករំលែកគ្នាពីភូមិនេះទៅភូមិដទៃទៀត។

មានដីបង្កបង្កើនផល គួបផ្សំនឹងការបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ជីវភាព រស់នៅរបស់បងប្អូនជនជាតិ ម៉ុង នៅស្រុក ត្រាមតូវ បានមានការផ្លាស់ប្តូរដ៏សកម្ម

នាំយន្តូបនីយកម្មទៅក្នុងការបង្កបង្កើនផលកសិកម្មនៅស្រុក ត្រាមតូវ

ពង្រីកទម្រង់រូបភាពនៅឃុំ ត្រាមតូវ មកទល់បច្ចុប្បន្ននេះស្រុកបានកែសម្រួល រៀបចំដីបង្កបង្កើនផលនៅឃុំទាំង ១១ និងទីរួមស្រុកឡើងវិញ។ ទូទាំងស្រុកមាន ២៨០ គ្រួសារអោយដី ៣៣៨ គ្រួសារទទួលដី ជាមួយផ្ទៃដីជាង ១៥៦​ ហិកតា។ អាស្រ័យដូច្នោះ បងប្អូនជនជាតិនៅក្នុងស្រុកជាសារវន្តមានដីបង្កបង្កើន ផល នេះគឺជាទង្វើពុំដែលមានតាំងច្រើនឆ្នាំកន្លងមក។

កាលពីឆ្នាំ ២០១៤ អាស្រ័យមានដីបង្កបង្កើនផល ក្រុមគ្រួសារលោក យ៉ាងលូឡូវ ជនជាតិ ម៉ុង នៅឃុំ ត្រាមតូវ ស្រុក ត្រាមតូវបានស្ងប់ចិត្តបង្កបង្កើនផល ធ្វើអាជីវកម្មទទួលប្រាក់ចំណូលជាង ​១០០ លានដុង

មានដីបង្កបង្កើនផល គួបផ្សំនឹងការបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម ជីវភាពរស់នៅរបស់បងប្អូនបណ្ដាជនជាតិម៉ុងជនជាតិ ថៃ ជនជាតិ តៃ ជាដើមនៅស្រុក ត្រាមតូវ មានការផ្លាស់ប្តូរដ៏សកម្ម អត្រាគ្រួសារក្រីក្រជារៀងរាល់ឆ្នាំថយចុះប្រមាណ ៦%។ បងប្អូនជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿជាក់ លើគណៈកម្មាធិការបក្សអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការងារបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ៕
ឌឹកតឿង - ទ្រុងគៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖