Thứ 6, 28/07/2017, 11:49 GMT+7
ប្រសិទ្ធភាពពីទំរង់រូបភាពបណ្ដុះផ្សិតអំបោះនៅ ចូវថាញ់
09:14, 17/07/2016
បណ្ដាឆ្នាំថ្មីៗនេះ អាស្រ័យដោយបានចូលរួមក្នុងទំរង់រូបភាពបណ្ដុះផ្សិតអំបោះ មានកសិករជាច្រើននៅបណ្តាឃុំ ភូហ៊ឺវ ភូតឹន ដុងភូ នៃ ស្រុក ចូវថាញ់ ខេត្ត ហូវយ៉ាង បានចំណូលប្រកបដោយស្ថិរភាព។

គ្រួសារបង ង្វៀនថាញ់ង៉ឹន នៅឃុំ ភូហ៊ឺវ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបណ្ដុះផ្សិតអំបោះដោយទ្រង់ទ្រាយធំ សម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ ដោយបានការឧបត្ថម្ភពីស្ថានីយ៍ជម្រុញ កសិកម្មស្រុក គ្រួសាររបស់បងមានរោងបណ្ដុះផ្សិតចំនូន ៤ដោយមាន ៤០.០០០ ថង់មេស្ព័រផ្សិតអំបោះប្រផេះនិងផ្សិតអំបោះជប៉ុន ដែលធានាបាននូវក្បួនខ្នាតបច្ចេកទេស។ ជារៀងរាល់ខែ គ្រួសារ បងប្រមូលផលផ្សិតប្រមាណ ១ តោន បានចំណូលពី ៣០ ដល់ ៤០ លានដុង។
 
បង ង្វៀនថាញ់ង៉ឹន នៅឃុំ ភូហ៊ឺវ ប្រមូលផលផ្សិតអំបោះ ជប៉ុន

ផ្សិតអំបោះជាប្រភេទអាហារស្អាត ដែលសំបូរទៅដោយជាតិសរសៃនិងប្រូតេអ៊ីនធម្មជាតិ ម៉្លោះហើយ ត្រូវបានមនុស្សជាច្រើននិយមចូលចិត្ត។ ជាមួយនឹងតម្លៃពី ៣០.០០០ - ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ការបណ្ដុះផ្សិតអំបោះបាននាំមកនូវប្រភពចំណូលស្ថិរភាពដល់កសិករជាច្រើនគ្រួសារ រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕
 
លាយអាចម៍រណារជាមួយកន្ទក់ធ្វើមេស្ព័រផ្សិតអំបោះ
ផ្សិតអំបោះជប៉ុន រលើប សាច់ស ហើយក្រាស់
ផ្សិតអំបោះត្រូវបានលក់ដូចប្រភេទបន្លែទាំងឡាយនៅក្នុងបណ្តាផ្សារទំនើបនៃស្រុក
ចូវថាញ់

ស៊ន់យឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖