Thứ 6, 22/09/2017, 2:39 GMT+7
ពង្រីកវិសាលភាពវាលស្រែគំរូទ្រង់ទ្រាយធំនៅខេត្ត ទៀនយ៉ាង
13:39, 12/05/2016
ជំរុញការបង្កបង្កើនផលកសិកម្មតាមទម្រង់រូបភាពវាលស្រែគំរូទ្រង់ទ្រាយធំ ឆ្នាំ ២០១៦ ខេត្ត ទៀនយ៉ាង មានផែនការបើកទូលាយផ្ទៃដីតាមទម្រង់រូបភាពនេះឡើងជិត ៧.៥៦០ ហិកតា កើនជិតទ្វេដងបើប្រៀបនឹងឆ្នាំ ២០១៥ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាកសិករនៅ ៤១ ឃុំនៃ ៩ ស្រុកនិងទីរួមខេត្តក្នុងខេត្ត។
ជំរុញខ្លាំងយន្តូបនីយកម្មក្នុងការបង្កបង្កើនផលស្រូវនៅស្រុក កាយឡី
 
ដើម្បីពង្រីកប្រសិទ្ធភាពផលិតកម្មខេត្តផ្ដោតជាសំខាន់ទៅលើការងារឃោសនាផ្សព្វផ្សាយទូលំទូលាយដល់ប្រជាជន អាជីវកម្មអំពីផលប្រយោជន៍នៃការដំណើរការទម្រងរូបភាពវាលស្រែគំរូទ្រង់ទ្រាយធំពង្រឹងសម្ព័ន្ធភាព "៤ អ្នក" (អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកធ្វើស្រែ អ្នកលក់ដូរ) អនុវត្តព្រមៗគ្នានូវបណ្ដាវិធានការ ប្រពលវប្បកម្មវិទ្យាសាស្រ្ដដើម្បីបង្កើនទិន្នផលកាត់បន្ថយការចំណាយ បង្កើនផលចំណេញ។

អនុវត្តបចេ្ចកវិទ្យា laser ដើម្បីឈូសពង្រាបផ្ទៃស្រែដែលជាដំណោះស្រាយមួយក្នុង ចំណោមដំណោះស្រាយបច្ចេកទេសជឿនលឿនដែលបានដាក់បញ្ចូលទៅក្នុងការបង្កបង្កើនផលលើវាលស្រែនៅស្រុក ហ័្គរកុងតី
 
តាមការវាយតម្លៃរបស់ផ្នែកសិកម្មខេត្តទៀនយ៉ាង គឺការបង្កបង្កើន ផលតាមរូបភាពវាលស្រែ គំរូទ្រង់ ទ្រាយធំ ជំហានដំបូងបាននាំមកនូវប្រសិទ្ធភាពខ្ពស់ខាងសេដ្ឋកិច្ច-សង្គម ជាបណ្ដើរៗលុបបំបាត់ ទំលាប់បង្កបង្កើនផលខ្នាតតូចអនុវត្តដំណោះស្រាយវិទ្យាសាស្រ្តបចេ្ចកទេសក្នុងប្រពលវប្បកម្ម។អាស្រ័យដូច្នោះ ប្រសិទ្ធភាពដាំស្រូវបានកើនឡើងបន្ថែមពី ២ លានដុងដល់ ៥ លានដុងក្នុង ១ ហិកតាក្នុង ១ ឆ្នាំបើធៀបនឹងការបង្កបង្កើនផលក្នុង លក្ខខណ្ឌធម្មតា៕
 
បងប្អូនប្រជាកសិករស្រុក កាយបែ ធ្វើដីត្រៀមបំរុងបង្កបង្កើនផលរដូវកាលថ្មី

មិញទ្រី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖