Thứ 3, 26/09/2017, 10:47 GMT+7
ព្រៃដាំថ្មីឡើងវិញលើតំបន់ដីបាក់ស្រុតនៃជ្រោយ កាម៉ាវ
16:30, 01/12/2016
ដោយសារតែការប្រែប្រួលអាកាសធាតុបានជា ប៉ុន្មានឆ្នាំថ្មីៗនេះ ផ្ទៃក្រឡាដីព្រៃការពារនិងដីប្របឆ្នេរសមុទ្រជាច្រើនហិកតានៅជ្រោយ កាម៉ាវ ត្រូវបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។ ជាពិសេសគឺពីឆ្នាំ ២០០៧ ដល់ ២០១៥ ជាមធ្យមរៀងរាល់ឆ្នាំ មាន ៣០៥ ហិកតាព្រៃការពារនិងដីដុះបន្ថែមប្របតាមឆ្នេរត្រូវទឹកសមុទ្រកួចពន្លិចបាត់ ដែលធ្វើអោយតំបន់ដីជ្រោយនៅចុងប៉ូចនៃមាតុភូមិនេះត្រូវបាត់បង់បន្តិចម្ដងៗហើយទ្រង់ទ្រាយក៏ត្រូវបម្លែងភិនភាគ។
សំដៅជំនះស្ថានភាពបច្ចុប្បន្ននេះ ខេត្ត កាម៉ាវ បានវិនិយោគ ៨១១ពាន់លានដុង ជាសំខាន់គឺថវិកាមូល ដ្ឋានសម្រាប់ដំណើរការសាងសង់និងដាក់បញ្ចូលអោយប្រើប្រាស់ ២០ គីឡូម៉ែត្រ ច្រាំងទំនប់បង្ខាំង រលកសមុទ្រ ដែលត្រូវបាក់ស្រុតបានសាងសង់ជិត ៦,៧ គីឡូម៉ែត្រច្រាំងទំនប់សមុទ្រដោយបេតុងរឹងមាំ ច្រាំងទំនប់សមុទ្រដោយសំណាញ់ដែកថែប ច្រាំងទំនប់សមុទ្រដោយប្រព័ន្ធទន់កាត់បន្ថយកម្លាំងរលកសមុទ្រ... នៅឆ្នេរទាំងសងខាងប៉ែកខាងកើតនិងប៉ែកខាងលិចនៃដីជ្រោយ កាម៉ាវ។ ក្រៅពីនេះ ខេត្តក៏បានបំផុសចលនាប្រជាជនដាំថ្មីជិត ១.៣០០ ហិកតាព្រៃការពារនៅបណ្តាឆ្នេរ ទើបដុះថ្មី។អាស្រ័យហេតុនេះ ខ្សែផ្លូវគមនាគមន៍ជាច្រើន ភោជនីយដ្ឋាន សំណង់វប្បធម៌ដូចជា៖ ភោជនីយដ្ឋានសហជីព "ដឹតមួយ" បង្គោល តម្រុយកូអរដោនេជាតិ និមិត្តរូបជ្រោយកាម៉ាវ ការពារដោយសុវត្ថិភាព។
 
ជ្រុងមួយនៃព្រៃលិចទឹកប្រៃ នៃឧទ្យានជាតិជ្រោយ កាម៉ាវសម្លឹងមើលពីទីខ្ពស់
 
ច្រាំងទំនប់ទប់ទល់នឹងភាពរេចរឹល បាក់ស្រុតដីនៅឃុំ ខាញ់ប៊ីញតី ស្រុក ត្រឹនវ៉ាន់ធើយ

ទោះបីនៅប្រឈមមុខនឹងការបាក់ស្រុត ថវិកានៅមានការលំបាកប៉ុន្តែដោយស្មារតីជំនះ នូវក្ដីលំបាកខេត្ត កាម៉ាវ បានការពារដោយសុវត្ថិភាពជ្រោយ កាម៉ាវ។ អាស្រ័យដោយបណ្តាខ្សែទំនប់ ច្រាំង ទំនប់ សមុទ្របង្ខាំងរលក ព្រៃនិងឆ្នេរសមុទ្រដុះថ្មីនៅទីនេះ ចាប់ផ្តើមបង្ខិតទន្ទ្រានចេញទៅសមុទ្រជាជំហានៗ បង្កបង្កើតថ្មីឡើងវិញនូវតំបន់ដីចុងប៉ូចនៃមាតុភូមិ៕
 
អាស្រ័យដោយបណ្តាខ្សែទំនប់ ច្រាំងទំនប់បង្ខាំងរលក់សមុ្រទ ទើបព្រៃនិងឆ្នេរសមុទ្រដុះថ្មីនៅទីនេះក៏ចាប់ផ្តើមបង្ខិតទន្ទ្រានចេញទៅសមុទ្រ

ខេត្ត កាម៉ាវ បានវិនិយោគរាប់រយពាន់លានដុង ជាសំខាន់គឺពីថវិកាមូលដ្ឋានដើម្បីដំណើរការកសាងទំនប់ច្រាំង ទំនប់បង្ខាំងរលកសមុទ្រ

ផ្នែកមួយនៃព្រៃការពារនៅស្រុក ត្រឹនវ៉ាន់ធើយ កំពុងប្រឈមមុខនឹងគ្រោះត្រូវរលកសមុទ្រកួចពន្លិចបាត់

ភ្ញៀវទេសចរមកទស្សនាជ្រោយ កាម៉ាវ

ខ្សែផ្លូវគមនាគមន៍ សំណង់វប្បធម៌ជាច្រើន ភោជនីយដ្ឋាន។ល។ ដោយសារមានច្រាំង ទំនប់បង្ខាំងរលកសមុទ្រត្រូវបានការពារដោយសុវត្ថិភាព

ត្រឹនក្វឹកថាយ - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ