Thứ 4, 18/07/2018, 2:28 GMT+7
ភាពទាក់ទាញពីសកម្មភាពវប្បធម៌ នៅខេត្ត អៀនបាយ
08:05, 26/02/2018
អបអរសាទរឆ្នាំទេសចរណ៍ជាតិ ២០១៧ ឡាវកាយ - តីបាក់ ព្រមទាំងលើកតម្កើងនូវបណ្តាតម្លៃវប្បធម៌ប្រពៃណីនិងលក្ខណៈដ៏ល្អឯករបស់ធម្មជាតិ មនុស្ស អៀនបាយ ថ្មីៗ នេះខេត្ត អៀនបាយ បានប្រារព្ធព្រឹត្តិការណ៍"ឆ្នាំទេសចរណ៍ អៀនបាយ ២០១៧" ដោយមានបណ្ដាសកម្មភាពវប្បធម៌ពិសេសដាច់ដោយឡែក ទាក់ទាញការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរក្នុងប្រទេសនិងអន្តរជាតិយ៉ាងច្រើនកុះករ។
ចំណុចមួយក្នុងចំណោមចំណុចលេចធ្លោទាំងឡាយរបស់ព្រឹត្តិការណ៍នេះគឺ Festival ប្រណិបត្តិជំនឿគោរពបូជាព្រះម៉ែ មៅធឿងង៉ាន បានប្រព្រឹត្តឡើងនៅវិហារ ដុងកួង ស្រុក វ៉ាន់អៀន។ 
 
ពិធី Festival មនុស្សជិះម៉ាស៊ីនហោះ(Paragliding) ខាវផា មានប្រធានបទ "ហោះហើរលើរដូវទឹកហូរចាក់ខ្លាំង"
គណៈកម្មាធិការស្រុក វ៉ាន់អៀន សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សវប្បធម៌ ជំនឿ វៀតណាម បានធើ្វអោយលេចធ្លោឡើងនូវជំនឿគោរពបូជាព្រះម៉ែ មៅធឿងង៉ាន ដែលតំបន់ ដុងកួង ស្រុក វ៉ាន់អៀន ត្រូវបានចាត់ទុកថាជាទីប្រភពដើមនៃព្រះម៉ែ មៅធឿងង៉ាន
ភ្ញៀវទេសចរបរទេសទស្សនាផ្សារណាត់ ទេព្វិរូ វ៉ាន់អៀន

ជាលើកដំបូងហើយដែលពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីសំណាក់ក្រុម អនុវត្តពិធីកិច្ចនៃ ៥២ ភូមិដែលមកពី ១៨ ខេត្តក្រុងក្នុងទូទាំងប្រទេស។
 
"ឆ្នាំទេសចរណ៍ អៀនបាយ ២០១៧" ជាទីប្រមូលផ្តុំ ជួបជុំនៃ "បណ្ដាលក្ខណៈចម្រុះនៃវប្បធម៌" ជាឱកាសតភ្ជាប់នៃបណ្តាផលិតផលវប្បធម៌ - ទេសចរណ៍

"ពិធីបើកពឹ្រតិ្តការណ៍" ឆំ្នាទេសចរណ៍ អៀនបាយ ២០១៧" ក្រោមប្រធានបទ "ពនឺ្លភឺ្លផេក្ល ចមុ្រះពណ៌ អៀនបាយ" សមែ្ដងដោយសិល្បករ សិល្បការិនី តារាសម្តែងជាង ៣០០ នាក់ របស់បណ្តាក្រុមសិល្បៈមជ្ឈិមនិងមូលដ្ឋាន លើកសរសើរពីសម្រស់នៃស្រុកកំណើត ទឹកដី មនុស្ស អៀនបាយ

ទន្ទឹមនឹងនោះ គឺមានពិធី Festival មនុស្សជិះម៉ាស៊ីនហោះ (Paragliding) ខាវផា ក្រោមប្រធានបទ "ហោះ ហើរលើរដូវទឹកហូរចាក់ខ្លាំង" ផ្សារណាត់ដាក់តាំងនូវបណ្ដាផលិតផលពិសេសដាច់ដោយឡែកប្រចាំមូលដ្ឋាននីមួយៗ ឧទ្ទេសនាមនូវសកម្មភាពទេសចរណ៍ដ៏ជក់ចិត្តផ្សេងៗ ដូចជា៖ សប្តាហ៍វប្បធម៌និងទេសចរណ៍ មឿងឡ ទស្សនាកេរតំណែលរមណីយដ្ឋានវាលស្រែតាមទីជម្រាលភ្នំ មូកាងចាយ ទេសចរណ៍សហគមន៍ជាដើម៕
អត្ថបទនិងរូបថត៖ ទន់អាញ់ - ថេយ្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖