Chủ nhật, 24/06/2018, 14:18 GMT+7
ភូមិរបរចម្លាក់ប្រាក់នៅ ពើលីង៉ាយ
14:44, 11/06/2018
ជនជាតិ នុង នៅឃុំ ពើលីង៉ាយស្រុក ហ្វាងស៊ូភី (ខេត្ត ហាយ៉ាង) ល្បីឈ្មោះនឹងរបរឆ្លាក់ប្រាក់ប្រពៃណី។ ផលិតផលរបស់ពួកគាត់ភាគច្រើនគឺកងកប្រាក់ ផ្កាលម្អ ខ្សែចង្កេះ ខ្សែ ដៃ កងដៃ ក្រវិល ចិញ្ចៀន កណ្តឹងជាដើម។ 
ដើម្បីផលិតចេញជាផលិតផលទាំងនេះ ពួកគាត់ប្រើតែឧបករណ៍សាមញ្ញទាំងឡាយដូចជា៖ ដែកទ្រនាប់ ញញួរ ដង្កាប់ដែកជាដើម។
មុនពេលឆ្លាក់ ជាងប្រាក់តែងតែថ្លឹងប្រាក់ដោយជញ្ជីងមួយប្រភេទដែលច្នៃបងើ្កត ដោយខួ្លនឯងផ្ទាល់ដើម្បីកំណត់នូវទម្ងន់
ជនជាតិ នុង ប្រើពិលស្វិតបាញ់អោយរលាយប្រាក់មុនពេលច្នៃបង្កើតឡើងជារូបរាង

លោក ចាងថាញ់ទើ ជាសិប្បករមួយរូបក្នុងចំណោមសិប្បករដ៏ចំណានដែលនៅមានចំនួនយ៉ាងស្ដួចស្ដើងនៅក្នុងឃុំ ពើលីង៉ាយ ចាត់ទុកថា គ្រឿងអលង្ការប្រាក់គឺជាព្រលឹង ជាដើមកំណើត ជាទំនៀមទម្លាប់។
អញើ្ជញមកដល់ផ្សារណាត់ វិញក្វាង (ផ្សារណាត់បើកនៅថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍) នៅទីរួមស្រុក វិញក្វាង ស្រុក ហ្វាងស៊ូភី មិនពិបាកនឹងប្រទះឃើញស្ត្រីៗ ជនជាតិ នុង ពាក់គ្រឿងអលង្ការធើ្វពីប្រាក់ពេញខួ្លនចុះមកផ្សារ

មិនពាក់គ្រឿងអលង្ការប្រាក់ ជនជាតិ នុង មិនដឹងពីប្រភពដើម មិនដឹងពីដូនតាពីបុព្វការីជន។
គ្រឿងអលង្ការដែលធ្វើពីប្រាក់របស់ជនជាតិ នុង គ្រប់ប្រភេទយ៉ាង
សម្បូរបែប គំរូម៉ូដដែលមានច្រើនសណ្ឋានខុសៗ គ្នា

នារីជនជាតិ នុង ពេលទៅយកប្ដីក្រៅពីគ្រឿងបណ្ណាការសំខាន់ផ្សេងៗ គឺគ្រួសារខាងប្រុសត្រូវជូនគ្រឿងអលង្ការប្រាក់ចំនួនមួយឈុត មានតម្លៃជាង ១០ លានដុង។ មុខរបរឆ្លាក់ប្រាក់នៅឃុំ ពើលីង៉ាយ អាចផ្ដល់ចំណូលបានពី ៧ ទៅ ៨ លានដុងក្នុងមួយខែ។
លោក ចាងថាញ់ទើ គឺជាសិប្បករមួយរូបក្នុងចំណោមសិប្បករដែលនៅមានចំនួនដ៏
ស្ដួចស្ដើងចេះឆ្លាក់គ្រឿងអលង្ការប្រាក់តាមលំនាំរចនាបថប្រពៃណីរបស់ជនជាតិ នុង

យ៉ាងណាមិញ របរនេះកំពុងតែត្រូវបាត់បង់ជាសន្សឹមៗ។ ដូច្នេះហើយ ត្រូវការចាំបាច់ណាស់នូវគោលនយោបាយ ឧបត្ថម្ភទាំងឡាយពីសំណាក់រដ្ឋដើម្បីអភិរក្សរបរប្រពៃណីរបស់ជនជាតិ នុង៕

អាញ់ដាវ - ង៉ុកគី

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖