Thứ 7, 18/08/2018, 15:27 GMT+7
មកកាន់ ទ្រុងខាញ់ រុករកស្វែងយល់ពីតំបន់ព្រំដែន ឆ្ងាយដាច់ស្រយាល
09:57, 07/06/2018
ទុ្រងខាញ់ គឺជាសុ្រកពំ្រដែនឋិតនៅបែក៉ ឦសាននៃខេត្ត កាវបាំងចម្ងាយពីទីកុ្រង កាវបាំង ប្រហែលជា ៦០ គីឡូមែត្រ។ ជាមួយទេសភាពដ៏ស្រស់ស្អាតនិងចំណុចទេសចរណ៍ដ៏ជក់ចិត្តជាច្រើនដូចជា៖ ជ្រោះទឹកធ្លាក់ បានយ៉ុក ល្អាង ងឿមង៉ាវ ជាដើម ស្រុក ទ្រុងខាញ់ មានសក្តានុពលនិងកាលានុភាពដ៏ធំដើម្បីអភិវឌ្ឍទេសចរណ៍...។
សក្តានុពលទេសចរណ៍នៃស្រុក ទ្រុងខាញ់
ស្រុក ទ្រុងខាញ់ ជាភូមិសាស្រ្តរស់នៅរបស់ភាគច្រើនបងប្អូនជនជាតិ តៃ ជាមួយស្ថាននាមជាច្រើនដែលបានបញ្ចូល ទៅក្នុងកំណាព្យប្រវត្ដិសាស្ដ្រដូចជា៖ ទីរួមស្រុក កូស៊ៅ (បច្ចុប្បន្នគឺទីរួមស្រុក ទ្រុងខាញ់) ផ្សារ បានរ៉ា ផ្សារ ថុងហ្វេ ជាដើម។ កុ្នងអាកាសធាតុរៀងត្រជាក់ៗ នៃបណ្តាថ្ងៃដំបូងនារដូវរងា យើងខ្ញុំបានមកកាន់ស្រុក ទ្រុងខាញ់ ដើម្បីស្វែងយល់ពីកាលានុភាព សក្តានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ ដីព្រំដែនឆ្ងាយដាច់ ស្រយាលនេះ។
សម្រស់ស្រស់ស្អាតនៃជ្រលងភ្នំទាំងឡាយនារដូវស្រូវទុំជាមួយនឹងជួរភ្នំដែលមានកំពូលខ្ពស់ទាបតជាប់ៗ គ្នាព័ទ្ធជុំវិញ។ ក្នុងរូបថត៖ វាលស្រែស្រូវទុំនៅឃុំឌិញផុង ស្រុក ទ្រុងខាញ់
 
ស្រុក ទ្រុងខាញ់ ស្រស់ស្អាតបំផុតនៅចុងសរទរដូវពេល ដែលរស្មីព្រះអាទិត្យពណ៌ទឹកមាសជះពន្លឺគ្របដណ្តប់ លើអំពកស្រែនារដូវស្រូវទុំ។ ប៉ុន្តែនៅរដូវរងា តំបន់ដីនេះក៏មាន សម្រស់ស្អាតម៉្យាង។ រហាត់ទឹកទាំងឡាយចេះតែវិលសន្សឹមៗ លើដងទនេ ្លជួរឫស្សីទាំងឡាយពត់ពេនរាងកោងៗ តែងលម្អអោយវាលស្រែ។
ភូមិ ឃួយគី ស្ថិតនៅកណ្តាលចំណុចទេសចរណ៍ទាំងពីរគឺជ្រោះទឹកធ្លាក់ បានយ៉ុក និងល្អាង ងឿមង៉ាវ ចំណុះឃុំ ដាមធុយ ស្រុក ទ្រុងខាញ់ ដែលតាំងពីយូរលង់មកហើយល្បីល្បាញជាមួយនឹងឈ្មោះថាភូមិថ្ម "ឡាងដា" និងទំនៀមគោរពបូជាអ្នកតាថ្មដ៏ល្អឯក

ប្របដងទន្លេ ក្វីសឺន ខៀវស្រងាត់ស្ងប់ស្ងាត់គឺបណ្ដាភូមិឋានដ៏សុខក្សេមក្សាន្ត សាមញ្ញ នារីៗ តៃ ក្នុងឈុតសម្លៀកបំពាក់នៃតំបន់ភ្នំនិយាយស្ដី សើចសប្បាយយ៉ាងស្លូតត្រង់ហើយចង្អុលចុះឡើងសំដៅទៅក្រុមភ្ញៀវពីតំបន់ទំនាបមក។
រហាត់ទឹកគឺជារូបភាពមួយក្នុងចំណោមរូបភាពដ៏ជិតដិតដែលភ្លៀវទេសចរតែង
តែប្រទះឃើញកុ្នងដំណើរទស្សនាកម្សាន្ត រុករកសែង្វ យល់ពីស្រុក ទ្រុងខាញ់

តាមផ្លូវបត់បែនត្រង់ចង្កេះភ្នំមកកាន់ ទ្រុងខាញ់ យើងខ្ញុំមិនត្រឹមតែបានប្រទះឃើញបណ្ដាផ្ទះបុរាណសង់​ផុត​ពីដីដែលសាងសង់ដោយថ្មខៀវ ប្រក់ក្បឿងញីឈ្មោលប៉ុណ្ណោះទេ ថែមទាំងបានភ្លក់រសជាតិ មុខម្ហូបពិសេសដាច់ដោយឡែកប្រចាំតំបន់ផ្សេងៗ ដូចជា៖ ទាខ្វៃប្រឡាក់ដោយគ្រឿងទេស ៧ មុខ សាច់ក្រក គ្រាប់កៅឡាក់ ទ្រុងខាញ់ បាយក្រឡានបាយដំណើបដែលចម្អិនពីអង្ករដំណើប ពីប៉ឹត របស់តំបន់ជាដើម។
"ស្រុកកំពុងកសាងនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីជាច្រើនដូចជា៖ ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ប្រណាំងទូកផ្សងព្រេងលើទន្លេ ក្វីសឺន ចាត់តាំងបណ្ដាសកម្មភាពនិពន្ធរូបថតសិល្បៈអំពីសុ្រក ទុ្រងខាញ់ ចាត់តាំងសមែង្ត នូវបណ្ដាលំនាំចម្រៀងប្រជាប្រិយដូចជា៖ ច្រៀង ថែន ស៊្លីយ៉ាង ផុងស៊្លឺ ហាលេវ..."
(លោក ង្វៀនម៉ាញ់ហ៊ុង អនុប្រធានស្រុក ទ្រុងខាញ់)
 
ជាយូរណាស់មកហើយ ទ្រុងខាញ់ ល្បីឈ្មោះនឹងជ្រោះទឹកធ្លាក់ បានយ៉ុក - ជាជ្រោះដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតនៅអាស៊ីអាគ្នេយ៍។ 
ស្រុក ទ្រុងខាញ់ គឺជាចំណុចទេសចរណ៍ដ៏ល្អឥតខ្ចោះ ជាកនែង្ល ដែលនាំមក
អោយភ្ញៀវទេសចរនូវវេលាលម្ហែអារម្មណ៍យ៉ាងពិតប្រាកដ

ជ្រោះទឹកធ្លាក់ បានយ៉ុក ហូរធ្លាក់ទឹកចុះពីកមិ្រតកម្ពស់ ៣០ មែត្រហើយហូរកាត់តាមបណ្ដាជួរភ្នំថ្មកំបោរ វាលស្រែ ភូមិឋានបង្កើតជាទេសភាពដ៏ស្រស់ស្អាតប្រៀបដូចជាផ្ទាំងគំនូរដែលគូរដោយទឹកខ្មៅ ចិន។

ចម្រៀង ថែន ចាប៉ី ទីញ គឺជាកេរដំណែលវប្បធម៌ដ៏ល្អឯករបស់បងប្អូនជនជាតិ តៃ 
នៅស្រុក ទ្រុងខាញ់


ស្រុកទ្រុងខាញ់ ថែមទាំងជាតំបន់មួយក្នុងចំណោមតំបន់មួយ ចំនួនតូចដែលកាន់កាប់នូវឋាននាមដ៏ស្រស់ស្អាតនិងទាក់ទាញជាច្រើនផ្សេងទៀតដូចជា៖ ល្អាង ងឿមង៉ាវ ជ្រោះទឹកធ្លាក់ ថោងកត ជ្រោះទឹក​ធ្លាក់ ថោងតាក់ បឹង បានវៀត បឹង ថាងហែន ជាដើម។
វត្ត ផឹតទិចទ្រុកឡឹមបានយ៉ុក ជាវត្តដំបូងបង្អស់ដែលត្រូវបានកសាងឡើងនៅតំបន់ព្រំដែនភាគខាងជើងនៃមាតុភូមិស្ថិតនៅឃុំ ដាមធុយស្រុក ទ្រុងខាញ់ ហើយមានសារៈសំខាន់កុ្នងការអភិវឌ្ឍមណ្ឌលទេសចរណ៍ជ្រោះទឹកធ្លាក់ បានយុក៉ អោយក្លាយជាមណ្ឌលទេសចរណ៍ចម្បងថ្នាក់ជាតិ។ កុ្នងរូបថត៖ ពិធីបុណ្យដងែ្ហទឹកដ៏ស័កិ្ដសិទិ្ធនិងសូត្រមន្តសូមសេចកី្តសុខនៅវត្ត ផឹតទិចទ្រុកឡឹមបានយុក៉

ទាញយកប្រៀបខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរ
ដើម្បីពង្រីកសក្តានុពលទេសចរណ៍របស់មូលដ្ឋាន ស្រុក ទ្រុងខាញ់ បាននិងកំពុងកសាងធ្វើឱ្យល្អប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ អំពាវនាវនូវការវិនិយោគលើវិស័យទេសចរណ៍។
នារីៗ ជនជាតិ តៃ ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីកំពុងប្រមូលផលស្រូវដំណើប ពីប៉ឹត - ពូជស្រូវដំណើបប្រចាំតំបន់ល្បីថាក្រអូបឆ្ងាញ់
 
សំណេះសំណាលជាមួយយើងខ្ញុំ លោកង្វៀនម៉ាញ់ហ៊ុង អនុប្រធានស្រុក ទ្រុងខាញ់ បានអោយដឹងថា៖ "ស្រុកកំពុងកសាងនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីជាច្រើនដូចជា៖ ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ប្រណាំង​ទូកផ្សងព្រេងលើទន្លេ ក្វីសឺន ចាត់តាំងបណ្ដាសកម្មភាពថតរូបសិល្បៈអំពីសុ្រក ទុ្រងខាញ់ ចាត់តាំងសមែង្ត នូវបណ្ដាលំនាំចម្រៀងប្រជាប្រិយដូចជា៖ ច្រៀង ថែន ស៊្លីយ៉ាង ផុងស៊្លឺ ហាលេវ..."។
ជ្រោះទឹកធ្លាក់ បានយុក៉ - ជាជ្រោះទឹកធ្លាក់ដ៏ខ្ពស់មួយហើយស្រស់ស្អាតបំផុត
នៃប្រទេស វៀតណាម
 
អាស័្រយហេតុដូច្នេះ បរិមាណភ្ញៀវទេសចរអញើ្ជញមកសុ្រកទុ្រងខាញ់ ពីមួយថៃទៅ្ង មួយថៃកា្ង ន់តែកើនឡើង។ ឆំ្នា ២០១៦ សុ្រក ទ្រុងខាញ់ ទទួលភ្ញៀវទេសចរប្រហែលជា ១៨០.០០០ លើកនាក់ឆ្នាំ ២០១៧ ប៉ាន់ប្រមាណសម្រេចបានជាង ២០០.០០០ លើកនាក់។ 
ភ្ញៀវទេសចរទស្សនាជ្រោះទឹកធ្លាក់ បានយុក៉ គន់មើលសម្រស់
ទេសភាពដ៏អស្ចារ្យនៃតំបន់ព្រំដែនឆ្ងាយដាច់ស្រយាល
 
ដើម្បីអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច - សង្គមខ្ពស់ផ្សារភ្ជាប់ជាមួយ​ ការធានាសន្តិសុខ - ការពារជាតិលើកកម្ពស់ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីជូន បងប្អូនបណ្ដជនជាតិក្នុងតំបន់ ថ្មីៗ នេះ នាថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីនៃ រដ្ឋាភិបាលបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តលេខ 485/ QĐ-TT g អនុម័តគម្រោងប្លង់មេរួម កសាងមណ្ឌលទេសចរណ៍ជ្រោះទឹកធ្លាក់ បានយ៉ុកនិងគម្រោងប្លង់មេលម្អិត នៃមជ្ឈមណ្ឌលទេសចរណ៍ជ្រោះទឹកធ្លាក់ បានយ៉ុក។
ល្អាង ងឿមង៉ាវ ស្ថិតក្នុងរូងភ្នំមួយនៅភូមិ ហ្គូន ឃុំ ដាមធុយ ជាអំណោយមួយក្នុចំណោមអំណោយមិនអាចកាត់ថ្លៃបានដែលធម្មជាតិប្រទានអោយស្រុក ទ្រុងខាញ់
 
ជាមួយទំហំ ១.១៥៦,៧ ហិកតា មណ្ឌលទេសចរណ៍នេះឆ្ពោះទៅកាន់គោលដៅទទួលភ្ញៀវទេសចរចំនួន ៧៥០.០០០ លើកនាក់នៅឆ្នាំ ២០២០ ហើយដល់ឆ្នាំ ២០៣០ ភ្ញៀវទេសចរនឹងសម្រេចបានប្រហែលជា ១.២០០.០០០ លើកនាក់៕
ហ្វាងហា - ហាអាញ់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ