លោកយាយ អ៊ីបេង អាយុ ៧០ ឆ្នាំនៅភូមិ ដាក់រ៉ាំង អោយដឹងថាសំពត់សង្កឹមត្រូវបានត្បាញដោយសរសៃកប្បាស។ ការពិបាកនិងលម្អិតផ្ចិតផ្ចង់បំផុតគឺការច្នៃពណ៌សរសៃអំបោះ។ ជនជាតិ យ៉ែទ្រៀង ត្រូវចូលព្រៃយកដើមសំរោង (ជាប្រភេទ ឈើព្រៃម៉្យាង) មកត្រាំក្នុងក្រឡដី ៣ យប់ហើយពូតយកទឹក។
 |
ជនជាតិ យ៉ែទ្រៀង នៅភូមិដាក់រ៉ាំង ល្បីឈ្មោះជាមួយរបរតម្បាញសំពត់សង្កឹម
|
យកសំបកខ្យងនៅឯជ្រោះដុតទៅជាផេះ បុកម៉ដ្ឋដូចម្សៅ។ លាយច្របល់វត្ថុធាតុដើមទាំងពីរនេះជាមួយផេះចង្ក្រានហើយផ្អាប់ ៤ យប់ដើម្បីបង្កើតចេញជាទឹកដែលមានពណ៌ត្នោត។
 |
ស្ត្រីជនជាតិ យ៉ែទ្រៀង ជាច្រើនទោះបីអាយុច្រើនមែនពិត ប៉ុន្តែក៏នៅតែអំណត់
ព្យាយាមនៅនឹងកីតម្បាញដោយបំណងប្រាថ្នាចង់រក្សាទុកនូវរបរប្រពៃណី
|
បន្ទាប់មក ផ្អាប់សរសៃកប្បាសទៅក្នុងសូលុយស្យុងនេះជាចើ្រនថ្ងៃ។ ចង់អោយសំពត់សង្កឹមមានពណ៌ខ្មៅគឺបន្តប្រើដំណើបខ្មៅនិងមើមកឹម (ជាប្រភេទមើមឈើព្រៃម៉្យាងពណ៌ក្រហម) ស្ងោរអោយផុយរលួយយកទឹក ហើយអោយសរសៃកប្បាសចូលផ្អាប់បន្តរហូតដល់ឡើងពណ៌ខ្មៅក្រឹបគឺយកទៅពូតអោយអស់ទឹករួចហាលស្ងួត...។
 |
ផលិតផលសំពត់សង្កឹមរបស់ជនជាតិ យ៉ែទ្រៀង សម្រាប់បម្រើតម្រូវការកាត់ដេរសម្លៀកបំពាក់ក្នុងគ្រួសារផងនិងសម្រាប់លក់អោយភ្ញៀវទេសចរណ៍ផង
|
បច្ចុប្បន្ននេះ ភូមិ ដាក់រ៉ាំង មានស្រ្តីចំនួនជា ៣០ នាក់ត្បាញសំពត់សង្កឹមជាប្រចាំនិង សិប្បករពីរក្រុមសម្រាប់តែបង្ហាត់បង្រៀនដល់ក្មេងជំនាន់ក្រោយ។ ផលិតផលសំពត់សង្កឹមផលិតចេញសម្រាប់បម្រើតម្រូវការកាត់ដេរសម្លៀកបំពាក់ក្នុងគ្រួសារផងនិងសម្រាប់លក់អោយភ្ញៀវ ទេសចរណ៍ផង៕