Thứ 5, 27/07/2017, 11:49 GMT+7
របរធ្វើស្ករភេនរបស់ជនជាតិ ម៉ុង
14:34, 10/02/2016
របរធ្វើស្ករ ភេន ដោយវិធីសិប្បកម្មប្រពៃណីបច្ចុប្បន្ននេះនៅបានគ្រួសារជនជាតិ ម៉ុង មួយចំនួននៅភូមិ ភីនង៉ានឡាវចាយ ឃុំ តាឡែងស្រុក តាម ដឿង (ខេត្ត ឡាយចូវ) រក្សាទុក។

បង ហាងអាតាង នៅភូមិ ភីនង៉ានឡាវចាយ បានអោយដឹងថាដើមអំពៅសម្រាប់ធ្វើស្ករ ភេន គឺជាពូជអំពៅនៅមូលដ្ឋាន ដើមរឹងងាយគាប។ បងប្អូនជនជាតិនៅទីនេះហៅថា អំពៅត្រែង (ដើមដូចដើមត្រែង)។

ទឹកអំពៅបន្ទាប់ពីរំងាស់អោយខាប់នឹងបានធ្វើអោយត្រជាក់ដោយកូរអោយស្មើដៃ មុន
ពេលចាក់ចូលពុម្ព

ប្រៀបធៀបទៅនឹងប្រ ភេទអំពៅផ្សេងៗគឺអំពៅត្រែងផ្អែមជាង។ ទោះបីមានទឹកតិចប៉ុន្តែពេលដែលរំងាស់ឡើង អត្រា ស្ករខ្ពស់ ស្ករទុកបានយូរជាង។ ឃ្នាបសម្រាប់គាបអំពៅបានរចនាឡើងដោយមានបង្គោលមេពីរ បង្គោលរងពីរ ដង ទាញឃ្នាបមួយ បន្ទះសំរាប់រឹបភ្ជាប់ចំនួន ៤។
ទឹកអំពៅបានរំងាស់នៅក្នុងខ្ទះធំៗ

បង្គោលមេពីរដាក់អោយស៊ីចូលគ្នាដោយកងដែលមានរាងធ្មេញរណារ បង្គោលរងពីរដាក់នៅក្បាលទាំងសង្ខាង
គម្លាតពីគ្នាប្រមាណ ១ ម៉ែត្រ។ ត្រូវការមនុស្សធំពី ៣ ទៅ ៤ នាក់និងសត្វក្របីខ្លាំងមាំមួយក្បាលរួមកមំ្លាងគ្នាដោយស៊ីចង្វាក់ដើម្បីដំណើរការអោយគំនាបអំពៅធ្វើសកម្មភាព។
ផលិតផលសម្រេចនៃស្ករ ភេន ត្រូវបានវេចខ្ចប់ដោយប្រយ័ត្នប្រយែងមុនពេលយកទៅលក់  

បន្ទាប់មក ទឹកអំពៅដែលបានរំងាស់អោយទៅជាស្ករហើយចាក់ចូលពុម្ពបានស្ករជាបន្ទះៗ។ ទោះបីរបរធ្វើស្ករ ភេន ដោយវិធីសិប្បកម្ម ទិន្នផលមិនខ្ពស់ក៏ដោយប៉ុន្តែស្ករឆ្ងាញ់ជាងដូច្នេះហើយនៅតែបានបងប្អូនជនជាតិ ម៉ុង នៅភូមិ ភីនង៉ានឡាវចាយ រក្សាទុក៕
គាបអំពៅ ជាដំណាក់កាលដំបូងនៃខ្សែសង្វាក់សំរាប់ធ្វើស្ករ ភេន

 

កុងហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖